ចន្ទ្រគ្រាស
សូមកុំច្រឡំជាមួយនឹងរាហូចាប់ចន្ទ្រ។
ចន្ទ្រគ្រា គឺជាដំណើរដែលព្រះចន្ទ្រត្រូវបានបាំងពន្លឺព្រះអាទិត្យដោយផែនដី។ បានសេចក្តីថា ព្រះចន្ទ្រស្ថិតនៅចំពីក្រោយផែនដី គឺនៅក្នុងស្រមោលរបស់ផែនដី ដែលធ្វើឲ្យពន្លឺព្រះអាទិត្យមិនអាចចាំងដល់ព្រះចន្ទ្របាន។នៅពេលនោះ ផែនដីស្ថិតនៅត្រង់ចំកណ្តាលនៃព្រះអាទិត្យនិងព្រះចន្ទ្រ គឺជាពេលដែលព្រះចន្ទ្រពេញវង់។ ចន្ទ្រគ្រាស មានប្រភេទផ្សេងៗ និងរយៈពេលយូរ ឬឆាប់ អាស្រ័យនៅលើទីតាំងរបស់ព្រះចន្ទ្រនៅលើគន្លងផ្លូវរបស់ខ្លួន។
ចន្ទ្រគ្រាសទាំងស្រុង ត្រូវបានបាំងពន្លឺពេញដោយផែនដី។ ចំណែកឯជាយចន្ទ្រគ្រាស គឺព្រះចន្ទ្រត្រូវបានបាំងដោយផែនដីតែពាក់កណ្តាល។ ហេតុនេះ ព្រះចន្ទ្រក្លាយជាមានពណ៌ក្រហម ព្រោះព្រះចន្ទ្រ បានទទួលចំណាំងពន្លឺព្រះអាទិត្យដែលចាំងប៉ះនឹងបរិយាកាសជុំវិញនៃផែនដីដែលមានពណ៌ខៀវ។