ចាម្ប៉ា

រដ្ឋឆ្នេរសមុទ្រក្នុងប្រទេសវៀតណាមបច្ចុប្បន្ន មានតាំងពីឆ្នាំ ១៩២ ដល់ ១៨៣២

អាណាចក្រចាម្ប៉ា ជារដ្ឋមួយដែលកើតឡើងនៅរវាងឆ្នាំ១៩២ ពាក់កណ្ដាលនៃសតវត្សទី២ នៃគ.ស ហើយត្រូវបានដួលរលំនៅឆ្នាំ ១៨៣២ដែលត្រូវបញ្ចូលទឹកដីប្រទេសចាម្ប៉ាទាំងមូល ទៅជាទឹកដីនៃប្រទេសវៀតណាម ក្រោមរាជវង្សង្វៀននៃ(អាណ្ណាម) ប្រទេសនេះមានការប្រែប្រួលខាងសាសនា នយោបាយ និង រាជធានី ប្រទេសចាម្ប៉ាមានភាសានិយាយផ្ទាល់ខ្លួនគឺ ភាសាចាម ប្រទេសមួយនេះកាន់របបរាជាធិបតេយ្យផ្ដាច់ការ ក្រោយពីបាត់បង់ទឹកដីរបស់ខ្លួនជនជាតិចាមបានភៀសខ្លួនទៅរស់នៅប្រទេសជិតខាងដូចជាប្រទេស កម្ពុជា ថៃ ហើយជនជាតិចាមមួយចំនួនទៀតក៏រស់នៅក្នុងទឹកដីរបស់ខ្លួនគឺនៅក្នុងប្រទេសវៀតណាមសព្វថ្ងៃនេះ ជនជាតិចាមវា ឬ ម៉ាឡេ|និង ប៉ូឡេណេស៊ី (Polynesian) ដែលរស់នៅក្នុងភូមិភាគ ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ីបច្ចុប្បន្ននេះ។ នៅដើមសតវត្សទី១នៃគ្រិស្តសករាជ ជនជាតិចាមដែលមានឈ្មោះល្បីល្បាញ ជាអ្នកប៉ិនប្រសប់ខាងធ្វើដំណើរតាមសមុទ្រ បាននាំគ្នាមកកាន់កាប់ទឹកដីចន្លោះ ជួរភ្នំអណ្ណាម និងសមុទ្រ។ ព្រំប្រទល់ខាងជើងជាប់នឹងទឹកដីខេត្តចិន តុងកឹង ​និងខាងត្បូងជាប់នឹងទឹកដីខ្មែរកម្ពុជាក្រោម។ គឺជាច្រកទឹកដីមួយចង្អៀត ដោយមានរបាំងធម្មជាតិ (ជួរភ្នំអណ្ណាម) ឃាំងជាប់នៅទិសខាងលិចនិងខាងកើត(សមុទ្រចិន)។ ក្នុងសតវត្សទី២នៃគ្រិស្តសករាជ ជនជាតិចាមបានរៀបចំទឹកដីនេះ អោយក្លាយទៅជានគរមួយមានឈ្មោះនគរចាម្ប៉ា​ដែលអ្នកដំណើរចិនដាក់ឈ្មោះថា លីនយី​។ ជាដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន នគរចាម្ប៉ាបានទទួលឥទ្ធិពលអំពីឥណ្ឌា ហើយគោរពបូជាព្រហ្មញ្ញសាសនា។ ព្រះមហាក្សត្រចាមទាំងប៉ុន្មានតែងតែប្រកាសតាំងខ្លួន ចុះមកពីព្រះសិវៈព្រះឥសូរ

ដោយទឹកដីរបស់ខ្លួនត្រូវចង្អៀតតូច ដោយប្រជាជនចេះតែកើនឡើងចំនួន ហើយម្យ៉ាងទៀតដោយសារនៅទិសខាងលិច មានជញ្ជាំងភ្នំអណ្ណាម យ៉ាងខ្ពស់ស្កឹមស្កៃមិនអាចឆ្លងកាត់បាន នគរចាម្ប៉ាគ្មានមធ្យោបាយអ្វីក្រៅអំពីវាតទឹកដីចុះទៅក្រោម ឬ ឡើងទៅលើឡើយ។ ពីសតវត្សទី៣ ទៅ ទី៤នៃគ្រិស្តសករាជ បានពង្រឹងកម្លាំងទាំងអស់វាយលុកប្រហារដណ្ដើមយកខេត្តចិន តុងកឹង។ តែសង្គ្រាមនេះហាក់ដូចជាមិនបាននាំមកនូវជោគជ័យដល់នគរចាម្ប៉ាទេ។ ជនជាតិយួនបានវាយតបវិញ ធ្វើអោយចាមទប់មិនបាន ហើយដកឃ្លារើរាជធានីពី ឥន្ទ្របុរៈ ចុះមកតាំងទីនៅឯ រាជធានីបណ្ឌុរង្គ (ត្រូវបានគេស្គាល់ផងដែរថាជា ប៉ាន់ឌូរ៉ាន់ហ្គា) បន្ទាប់មករាជធានីចាមត្រូវលើកមកនៅកៅធរៈ។ មិនតែប៉ុណ្ណោះជាច្រើនលើកច្រើនគ្រា នគរចាម្ប៉ាត្រូវពួកជ្វាចោរសមុទ្រលើកទ័ពតាមទូកសំពៅចូលមកលុកលុយ វាយប្រហារកាប់សម្លាប់ ធ្វើបាបលួចប្លន់​ ដុតបំផ្លិចបំផ្លាញជារឿយៗ ពីគ្រិស្តសករាជ ៧៦៥ ទៅ ៧៨៧។ កងទ័ពចិនដែលត្រួតត្រានៅតុងកឹងក៏ធ្លាប់​បានវាយកម្ទេចចាម្ប៉ាដាក់ជាចំណុះដែរ។ បន្ទាប់មកក្នុង គ.ស. ១០៤៥ កងទ័ពយួនបានយកជ័យជម្នះលើកងទ័ពចាម ដណ្ដើមយកបានរាជធានីឥន្ទ្របុរៈ ហើយលួចប្លន់យកអស់ភោគទ្រព្យសម្បត្តិធនធានរបស់ចាមផង។ ក្នុងគ.ស. ១០៦១ ទឹកដីខេត្តបីរបស់ចាមត្រូវយួនកាត់យក មកបញ្ចូលធ្វើជាទឹកដីយួន។ គឺក្នុងស្ថានភាពដូច្នេះហើយ ដែលនគរចាម្ប៉ាត្រូវតែរកផ្លូវ រកទិសរុលបុកវាយវាតទីទឹកដីចុះមកក្រោម ឬ មកខាងត្បូងសំដៅប្រទេសកម្ពុជា។ ដំបូង ការចុះតម្រង់ចូលមកក្នុងទឹកដីខ្មែរ គ្មានលក្ខណៈជាការវាយប្រហារឬជាសង្គ្រាមទេ។ គឺជាក្រុមចោរតូចតាចដែលនាំគ្នាមកលួចប្លន់ កាប់សម្លាប់ប្រជាពលរដ្ឋខ្មែរដើម្បីរករស់តែប៉ុណ្ណោះ។ គំនិតចង់វាតទឹកដីយកខេត្តខណ្ឌនគរខ្មែរហាក់ដូចជាមិនទាន់មានទេ។ ពួកក្រុមចោរចាមទាំងនោះ ជួនត្រូវព្រះមហាក្សត្រខ្មែរវាយប្រហារដេញសម្លាប់កម្ទេចចោល ជួនត្រូវបានព្រះអង្គអនុញ្ញាតអោយរស់នៅលើទឹកដីខ្មែរដើម្បីបម្រើនយោបាយនិងផលប្រយោជន៍ខ្មែរ។ ប៉ុន្តែចូលមកដល់ គ.ស. ៨០៩ ក្នុងរាជ្យព្រះបាទជយវម៌្មទី៣ ដោយមានចាមមួយអង្គឈ្មោះពោរ ជាមេទ័ពធំ នគរចាម្ប៉ាបានលើកពលសេនាយោធា យ៉ាងគគ្រឹកគគ្រេងចូលមកវាយប្រហារនគរខ្មែរ។ តែកងទ័ពចាម ត្រូវបរាជ័យបាក់បែករត់ខ្ចាត់ខ្ចាយរលាយអស់។ វិបត្តិរវាងខ្មែរនិងចាម ក៏ចេះតែរីកធំឡើងជាលំដាប់តាមកាលវេលា។ ក្នុង គ.ស. ៩៤៥-៩៤៦ វិវាទខ្មែរ-ចាម មានកម្រិតយ៉ាងខ្ពស់ខ្លាំងក្លាយផ្ទុះជាសង្គ្រាម។ កងទ័ពខ្មែរក្រោមក្រោមការដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ ព្រះបាទរាជេន្ទ្រវម៌្ម បានវាយរុញច្រានកម្ចាត់កងទ័ពចាម វាយប្រយុទ្ធចូលលុកសម្រុកដល់នគរចាម្ប៉ា ហើយដណ្ដើមយកបានព្រះរាជធានី កៅធរៈ។ សិលាចារឹកចាមបានសរសេរចាររៀបរាប់អំពីសង្គ្រាមនេះ ដោយបញ្ជាក់ថាកងទ័ពខ្មែរបានលួចយករូបព្រះបដិមាករព្រះនាងភគវត្តី ដែលធ្វើអំពីមាស ប្រហែលជាព្រះនាង ភគវត្តី មហេសីរបស់ព្រះបាទជ័យជេដ្ឋ។ សង្គ្រាមនិងអធិករណ៍រវាងនគរខ្មែរនិងចាមមានរយៈពេលជាង ៧៥ ឆ្នាំ។ តែក្នុងរយៈពេលចុងក្រោយ ដែលនគរចាម្ប៉ាទទួលការវាយប្រហារកៀបសង្កត់ យ៉ាងខ្លាំងពីសំណាក់យួន ចាម្ប៉ាហាក់ដូចជាងាកមកស្វែងរកការគាំទ្រពីកម្ពុជាវិញ។

ប្រទេសចម្ប៉ា ជាប្រទេសដែលកកើតឡើង តាំងពីពាក់ណ្ដាល ស.ត.វទី២ ដែលយួនខំកែប្រែប្រវត្តិសាស្ត្រខ្លួនថាដែនដីចម្ប៉ាជាទឹកដីរបស់ខ្លួន។ តែតាមការពិតជាទឹកដីដែលខ្លួនបានលួចលេបយកទឹកដីចាម្ប៉ាទាំងស្រុងនៅសតវត្សទី១៧។ រួចយកឈ្មោះស្ដេចរបស់ខ្លួន ម៉ិញ ម៉ាង ដោយដាក់អោយសោយរាជ្យនៅឆ្នាំ១៨៣២ ដែនដីចម្ប៉ាលាតសន្ធឹងលើ ប្រទេសដាយវៀត ប្រទេសជ្វា បន្ទាប់មក បានក្លាយទៅជា តុងកឹង និងអណ្ណាម។ រួចយួនបន្តលេបយកទឹកដី តុងកឹង និងអណ្ណាម បានជោគជ័យនៅ ក្រោយសម័យអាណានិគមនិយមបារាំង ដោយលេបយកដោយទាំង កូសាំងស៊ីន ទៅជាមួយផងរួចក៏បានបង្រួបបង្រួមវៀតណាម(យួន) ទាំង២បញ្ចូលគ្នា។ ក្រោយពីបាត់បង់ទឹកដីមក ប្រជាជនចម្ប៉ា បានបំបែកខ្លួនជា២គឺ ជនជាតិចារ៉ាយ និងជនជាតិចាម ទង់ជាតិចាម្ប៉ា ចាម្បា៉ប្រទេសចាម្ប៉ា។ ហើយក៏បានប្រែក្លាយប្រជាជនខ្លួនទៅ៤ជា ប្រជាជនខ្មែរ-ឥស្លាម ដែលមានសុំសិទ្ធជ្រកកោននៅក្នុងប្រទេសកម្ពុជា និងខ្លះទៀតរស់នៅ ទឹកដីខេត្តក្រមួនស កម្ពុជាក្រោមច្រើនជាងគេ។ កាលពីកកើតនគរដំបូងចម្ប៉ា ប្រើ ភាសាសំស្ក្រឹត លុះមកដល់ ដាយវៀត ក៏ប្រើភាសា យួនដាយវៀត និងចាម រហូតមកដល់បាត់បង់ទឹកដី ជនជាតិចាម បានប្រើប្រាស់ភាសា ឥស្លាម

ឆ្នាំ ១៦០៧ ដល់ ១៦៧៦ ស្តេចចាមបានប្តូរមកកាន់សាសនាឥស្លាម ដែលនៅពេលនោះប្រជាជនភាគច្រើនលើសលប់បានប្តូរមកកាន់សាសនាឥស្លាមរួចទៅហើយ។ ក្រោយការលុកលុយនៅឆ្នាំ ១៧២០ ស្តេចវៀតណាម មិញ ម៉ាង បានវាយបានប្រទេសចម្ប៉ាទាំងស្រុង។ នៅពេលនោះស្តេចចម្ប៉ាចុងក្រោយឈ្មោះ ភូ ចៀន បានសំរេចចិត្តប្រមូលប្រជាជនមួយចំនួននិរទេសទៅភាគខាងត្បូងកម្ពុជា ហើយអ្នកខ្លះទៀតបាននិរទេសទៅ ត្រេងហ្គានូ ប្រទេសម៉ាឡេស៊ី។

ផែនទីទឹកដីចាម្ប៉ា

និរុត្តិសាស្ត្រ

កែប្រែ

បើយោងទៅតាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជជួន ណាតថាពាក្យ ចម្ប៉ា មានន័យថាឈ្មោះឈើពួកមួយមានផ្កាក្រអូបឈ្ងប់ដែលមានពីរយ៉ាង គឺ ចម្ប៉ាស និង ចម្ប៉ាក្រហម ។ ហើយក៏ជាឈ្មោះរាជធានីមួយរបស់ដែនអង្គៈ ក្នុងមជ្ឍិមប្រទេស (ឥណ្ឌា) ពីក្នុងបុរាណសម័យយូរហើយ ។ ចម្ប៉ា ជាឈ្មោះដែនមួយនៅខាងទិសបូព៌ានៃកម្ពុជរដ្ឋ មានឈ្មោះប្រាកដតែពីក្នុងសម័យមហានគរ (នគរធំ) ជាដែនរបស់ពួកមនុស្សជាតិចាម្ប៍ ឬ ចាម ។ល។ លុះចំណេរកាលតមកពួកមនុស្សជាតិ តុងកឹង មានអំណាចគ្របសង្កត់លើ ក៏ដេញកម្ចាត់ពួកចាមចេញអស់ ។ល។ ពួកខ្លះរត់មកនៅអាស្រ័យក្នុងកម្ពុជរដ្ឋជាប់ហៅថា ចាមៗ រៀងមកដល់សព្វថ្ងៃនេះ ។ល។ ពួក ត័ងកៀ ឬ តុងកឹង តាំងនាមដែន ចម្ប៉ា ទាំងមូលហៅថា អណ្ណាម ជាប់រៀងមក ។ល។ គោលចារឹកនិងបុរាណវត្ថុជាកេរ្តិ៍ដំណែលរបស់ពួកចាម ច្រើនមានប្រាកដនៅតំបន់ ទួរ៉ាន ក្នុងដែន អណ្ណាម សព្វថ្ងៃនេះ ។[]

ប្រវត្តិវិទូ

កែប្រែ

ប្រភព

ប្រវត្តិសាស្រ្តនៃចំប៉ាពឹងផ្អែកលើប្រភពបួនប្រភេទ៖

•អដ្ឋិធាតុរូបវ័ន្ត រាប់បញ្ចូលទាំងប្រាសាទបុរាណ និងរូបចម្លាក់ថ្ម។

•សិលាចារឹកជាភាសាចាម និងសំស្រ្កឹត លើថ្ម និងផ្ទាំងថ្មផ្សេងៗទៀត ។

• ប្រវតិ្តសាស្រ្តចិន និងវៀតណាម របាយការណ៍ការទូត និងអក្សរសិល្ប៍ផ្សេងទៀត ដូចជាអ្វីដែលផ្តល់ដោយ ជេ ដាន់

• ប្រវត្តិជនជាតិចាមសម័យទំនើប។

ឯកសារយោង

កែប្រែ
  1. ដកស្រង់ចេញពីវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជជួនណាត អំពីពាក្យ ចម្ប៉ា ឬ ចំប៉ា ឬ ចាម្ប៉ា