ចិត្តស្នេហ៍ផ្ញើច័ន្ទ
ចិត្តស្នេហ៍ផ្ញើច័ន្ទ
និពន្ធដោយ កែវ ច័ន្ទបូរណ៍ សម្រួលតន្ត្រី ដោយ អ៊ែល ប៊ុណ្ណា ច្រៀងដោយ ឈឿន ឧត្តម
ហូ៎!!!ៗៗៗ ហូ៎!!!ៗៗៗ
១/ ច័ន្ទរះបវរព្ធដ៏នភា មានហ្វូងតារាភ្លឺថ្លាពណ្ណរាយ តែច័ន្ទរះខ្ពស់ឆ្ងាយ សែនស្តាយហត្ថាមិនដល់។
២/ រាត្រីរះដប់កើតច័ន្ទអើតលឹមៗ ចិត្តលួចញញឹមស្នេហ៍ច័ន្ទនិមល ស្តាយដៃឈោងមិនដល់ ខ្វាយខ្វល់ម្នាក់ឯងសោកា។
បន្ទរ. ជាតិជាទន្សាយ បានត្រឹមគេងនឿយណាយ ស្តាយដួងច័ន្ទភ្លឺថ្លា តើធ្វើម្តេចទៅ នឹងបាន ច័ន្ទរួមវាសនា ជាគូទ្វេហា នែបនិត្យជិតកាយ។
៣/ បានត្រឹមសម្លឹងលួចស្នេហ៍ក្នុងចិត្ត បេតីវរមិត្តដួងច័ន្ទចរណៃ ទោះជីវិតបងក្ស័យ ហឬទ័យផ្ញើច័ន្ទរួចហើយ។