ចុល្លសករាជ
ចុល្លសករាជ (ច.ស.) គឺជា “សករាជតូច” ដែលកើតឡើងនៅថ្ងៃចន្ទ ១២កើត ខែចែត្រ ឆ្នាំកុរ ឯកស័ក ព. ស. ១១៨៣។ នេះបើយោងតាមវចនានុក្រមខ្មែរ ភាគ១ ទំព័រ១៥២។ រីឯព្រះរាជពង្សាវតារខ្មែរក៏បានពន្យល់បង្ហាញផងដែរថា ព្រះបាទសម្ដេចសន្ធិពអមរិន្ទបរមព្រហ្មកិល (ពញាក្រែក) បានតាំងចុល្លសករាជ១ ក្នុងព.ស.១១៨១ គឺក្នុងឆ្នាំដែលទ្រង់បានសោយរាជ្យនៅនគរធំ។