ចេកឆាប គឺជាបង្អែមមួយមុខដែលផ្សំធ្វើឡើងអំពីផ្លែចេក។

របៀបធ្វើបង្អែមចេកឆាប

កែប្រែ

-គ្រឿងផ្សំមាន៖

  • ផ្លែចេកណាំវ៉ាខ្ចី30ផ្លែ
  • ស្ករស 0.5 គីឡូក្រាម
  • ទឹកអប់ផ្កាម្ល៉េះ 3ចានចង្កឹះ
  • ប្រេងឆា

-របៀបធ្វើ៖

  • យកផ្លែចេកចិតសំបកឲ្យសា្អត់រួចចឹតជាបន្ទះស្ដើងៗ(ចឹតបណ្តោយផ្លែចេក)បន្ទាប់មកដាក់តំរៀបវាដាក់ហាលថ្ងៃឲ្យស្ងួតរួចដាក់ឆ្នាំងខ្ទះចាក់ប្រេងឆាចូលពេលក្តៅខ្លាញ់ចាក់ផ្លែចេកចូលធ្វើការកូរវាដោយតិចកុំឲ្យវាបាក់ចេក
  • ទុករហូតដល់ចេកមានពណ័រៀងលឿងរួចធ្វើការដាក់វាចុះ។បន្ទាប់មកស្រង់ចេកនោះដាក់សម្រស់ឲ្យស្ងួតប្រេង ។
  • ក្រោយមកទៀតយកឆ្នាំងថ្មីមួយទៀតដាក់ដាំទឺកផ្កាម្ល៉េះនោះចាក់ចូលក្នុងឆាំងព្រមទាំងស្ករសផង ។យើងធ្វើការគូរវារហូតដល់ដែលលោកអ្នកគិតថាសមស្របហើយបានដាក់ចេកចូលរូចធ្វើការគូរវារហូតដាច់ទឹកលើកវាចុះ
  • ហើយដួកដាក់ចានដែកទុកឲ្យត្រជាក់ជាការស្រេច ។