ចេកជ្រំជាភូមិមួយនៅក្នុងស្រុកផ្នោដាច់ នឹងចម្ងាយពីក្រុងព្រះត្រពាំងរវាង១៤គីឡូម៉ែត្រ។ ដែលមានប្រជាជនខ្មែររស់នៅ៩១% ។​ ភូមិចេកជ្រំគ្មានតំបន់ទេសចរណ៍ពិសេសទែ តែមានវត្តមួយ វត្តជយសត្ថារតនឧត្តម ជាទីសក្ការៈរបស់ប្រជាជនខ្មែរនៅក្នុងភូមិ ជាសាលាបង្រៀនអក្សរសាស្ត្រខ្មែរ បណ្តុះធនធានមនុស្សក្លាយជាអាចារ្យ បណ្ដិត កវី គ្រប់ប្រភេទ និងយើងអាចចូលទៅលំហែរកាយ ស្រូបយកអាកាសល្អដោយទេសភាពក្បូរក្បាច់ពណ៌មាសរបស់សំណង់ និងសួនផ្កាក្រអូបឆ្ងុយ។

ប្រជាជនប្រកបរបរកសិកម្ម៨០% ដែលមានវាលធំពីរគឺវាលកើត ( វាលនៅខាងកើតថ្នល់) ផ្តល់ផលស្រូវអង្ករនិងត្រីសាច់ជាច្រើន។ វាលលិច (វាលនៅខាថលិចថ្នល់) ធ្វើស្រែបានផលជាងវាលខាងកើត ព្រោះទឹកសាប់ប្រចាំ។

ភូមិសាស្ត្រ

ខាងជើងជាប់ភូមិផ្នោព្រាម ​​ខាងកើតជាប់ភូមិក្តុំ ខាងលិចជាបភូមិ កិញឆាង ភូមិ អូររៃ ភូមិ ណាំងណើង ខាងត្បូងជាប់ភូមិធ្លក។

ខាងកើតដល់រដូវដូនតាច្រើនមានទឹកជន់ដោយហូរមកពីដៃទន្លេ​ មេអរ និងទន្លេ ច្រវា ក៏ជារដូវត្រជាក់ដែរ។