ចៅហ្វាទឡ្ហៈមូ
ចៅហ្វាទឡ្ហៈមូ រឺ ចៅហ្វ៊ាមូ (?-១៧៨២) គឺជារាជានុសិទ្ធិកម្ពុជា។
នៅដំណាច់ឆ្នាំ១៧៧៩ ពួកមន្ត្រី និងព្រាហ្មណ៍បុរោហិតបានលើករាជសម្បត្តិថ្វាយព្រះអង្គអេងដែលមានព្រះជន្មទើបបាន៧វស្សា ប៉ុន្តែកិច្ចការផែនដីនៅលើកណ្តាប់ដៃ ចៅហ្វ៊ាមូទាំងអស់។ ដើម្បីជៀសវាងអំពើក្បត់ផ្សេងៗចៅហ៊្វាមូចាត់ឧញ៉ាយមរាជបែនឱ្យទៅនៅ ខេត្តកំពង់ស្វាយជាមួយប្អូនលោកគឺឧញ៉ាតេជោទែន។ ចំណែកឯមន្ត្រីធំឯទៀតក៏លោកបានចាត់វិធានការបែបនេះដែរ។