ភូមិចំការកៅស៊ូ គឺជាភូមិំមួយដែលស្ថិតនៅចំពាក់កណ្ដាល ស្រុកព្រៃនប់ ហើយកជាភូមិំមួយដែលក្នុងចំនោម ឃុំជើងគោឃុំជើងគោនេះមានភូមិចំនួន០៩ ដូចជា: ចំការកៅស៊ូ, ជើងគោ, តានៃ, ត្រពាំងគា, ត្រពាំងមូល, តាពៅ, អន្លង់ក្រពើ, មនោរម្យ១, ស្វាយ ហើយ ប្រជាជននៅទីនោះ ភាគច្រើនជាកសិករ ហើយនឹងកម្មករដូងប្រេង។ឃុំជើងគោនេះស្ថិតនៅក្នុង ស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ។  ហើយស្រុកព្រៃនប់ ជាស្រុកដែលស្ថិតនៅចន្លោះផ្លូវជាតិលេខ04 ពី ខេត្តព្រះសីហនុ ទៅ រាជ្យធានីភ្នំពេញ។ហើយក៏ជា ភូមិមួយ​ដែលមាន​ ប្រជាជនរស់នៅ ច្រើនជាងគេ នៅឃុំជើងគោ ។ម្យ៉ាងទៀត ភូមិនេះ មានប៉ុសិ៍ប៉ូលីសចំនួន ០១កន្លែង​​​​​​ មណ្ឌលសុខភាព ចំនួន ០១កន្លែង ហើយនឹង សាលាបឋមសិក្សា ហ៊ុន សែន ជើងគោ ចំនួន ០១កន្លែង 

​​​​ហើយ​នៅភូមិនោះ ភាគច្រើនយុវជន មិនសូវបានរៀន ប៉ុន្មានទេ​ ពីព្រោះគ្រួសារ របស់ពួកគេជាគ្រួសារ ក្រីក្រ ដោយសារ ការមិនចូលចិត្ត រៀនសូត្រ ឬក៍ ហើយដោយសារ ការរកចំនូលអោយ គ្រួសារ ។

    ឥឡូវប្រជាជន​ នៅក្នុងភូមិនេះ បានយល់ដឹងច្រើន នូវសារះសំខាន់នៃ​ ការរៀនសូត្រ ហើយ គ្រួសាររបស់ពូកគាត់ បាន​ជំរុញអោយខិតខំរៀន ទោះបីជា​ ពួកគាត់លំបាក យ៉ាងណាក៏ដោយ។
    នៅខែ វិច្ចកា និង ខែ ធ្នូរ នេះ​ជារដូវមួយ ដែលប្រជាជននៅទីនោះ កំពុងធ្វើការប្រមូលភោគផល និង ច្រូតកាត់ ស្រូវរដូវវស្សា។ ហើយរដូវមួយនេះ ជារដូវមួយ ដែលប្រជាជនមមាញិក ជាទីបំផុត។​ 
     



ចំណាត់ថ្នាក់:ស្រុកព្រៃនប់