ចំណងស្នេហ៍អមតៈ

ចំណងស្នេហ៍អមតៈ (បទសិង្ហតោលេងកន្ទុយ មេពាក្យ៩)

ចំណងស្នេហ៍អមតៈ (បទសិង្ហតោលេងកន្ទុយ មេពាក្យ៩)

(១) រសៀលគងភ្នំប្រុសប្រិមប្រិយប្រុងប្រាណ

ជួបកល្យាណប៉ងនែបនិត្យនឹងនឹមនួន

ឆក់អង្រួនចិត្តបងបាក់បែកបីបួន

ស្នេហ៍មាសស្ងួនស្ទើរភ្លុងភ្លឹកភ្លាំងភ្លេចភ្លាម។


(២) ជាយូរខែរៀមស្នើស្នេហ៍ស្នងស្និទ្ធស្នាល

ចិត្តជ្រួលច្រាលគួចទន្ទឹងទៅទាក់ទាម

ថាបានក្បែរនៅស្ងាបស្ងប់ស្ងាត់ស្ងួនស្ងៀម

ទោះស្រក់ឈាមស៊ូគ្រាំគ្រាគ្រាកគ្រប់គ្រង។


(៣) ថែម្ចាស់ចិត្តមិនថ្លោះថ្លាថ្លុកថ្លើមថ្លៃ

ភ្ជាប់និស្ស័យជាគូរគាប់គង់គត់គង

ចំនងស្នេហ៍ថ្នមបមបីបាច់បានបង

អួតអ្នកផងស្នេហ៍រឹងរិតរះរុងរឿង។

និពន្ធដោយ សុខ គឹមហេង
១១ តុលា ២០១០

(៤) លឺចំលើយថាស្រស់ស្រីស្រុះស្រួលស្រាយ

ពេញចិត្តកាយស្មោះត្រានត្រើយត្រូវត្រងត្រាប់

ចូលដណ្ដឹងមេចែចូវចេះចែងចាប់

ក្រិត្យក្រមច្បាប់មិនលបលួចលោមលើសលស់។


(៥) ផ្លូវជីវិតគ្រប់រឿងរ៉ាវរៀមរ៉ាប់រង

មិនអោយឆ្គងប្រែឈ្លបឈ្លមឈ្លក់ឈ្លេចឈ្លោះ

ចិត្តតែមួយជួយយោងយិតយោនយកយស

គ្រួសារខ្ពស់ទោះក្រក្រីក្រើនក្រិត្យក្រម។


(៦) ទៅថ្ងៃមុខមានកូនកើតកាន់កិច្ចការ

ជួយខេមរារីកសុះសាយសព្វសែនសម

ជាសសររឹងស្ដែងស្ដារស្ដេចស្ដុកស្ដម្ភ

បងនិងមុំសើចស្ញប់ស្ញែងស្ញើបស្ញិញស្ញាញ។

និពន្ធដោយ សុខគឹមហេង ១២ តុលា ២០១០