ចំណតគ១ ជាកន្លែងចំណតឡានសម្រាប់ឱ្យភ្ញៀវទេសចរធ្វើការផ្លាស់ប្តូររថយន្តផ្ទាល់ខ្លួន ដើម្បីឡើងភ្នំប្រាសាទព្រះវិហារ។ តម្លៃរថយន្តមួយគ្រឿងមានតម្លៃ ១០ម៉ឺនរៀលជិះមានចំនួន១០នាក់ និងម៉ូតូ១គ្រឿង តម្លៃ ១៥០០០រៀលក្នុង១នាក់សម្រាប់ភ្ញៀវទេសចរជាតិ។ ចំណែកសម្រាប់ភ្ញៀវទេសចរអន្តរជាតិរថយន្ត១គ្រឿងតម្លៃ២៥ដុល្លារ សម្រាប់មនុស្ស៥នាក់ និងម៉ូតូ១គ្រឿងតម្លៃ៥ដុល្លារសម្រាប់មនុស្សម្នាក់។ មុននិងឡើងភ្នំប្រាសាទព្រះវិហារ ភ្ញៀវទេសចរទាំងអស់ត្រូវទិញសំបុត្រតម្លៃ១០ដុល្លារសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។ រីឯទេសចរជាតិសំបុត្រមិនគិតតម្លៃនោះទេ។ នៅពេលឡើងភ្នំប្រាសាទព្រះវិហារមានស្ថានភាពផ្លូវមានលក្ខណចោទខ្លាំងដែលពិបាកសម្រាប់ឡើង ដូចនេះសូមភ្ញៀវទេសចរទាំងអស់កុំប្រើប្រាស់យានជំនិះផ្ទាល់ខ្លួនអី សូមធ្វើការផ្លាស់ប្តូរយានជំនិះផ្ទាល់ខ្លួនផងដែរ ដើម្បីជៀសវាងគ្រោះថ្នាក់កើតឡើងផងដែរ[]

  1. កាលបរិច្ឋេទឆ្នាំ២០១៨។