ចំណាត់ថ្នាក់ក្រុម:ទស្សនៈវិទូ

= 1. ជីវប្រវត្តិសង្ខេប របស់លោកអារីស្តូត

          អារីស្តូតជាទស្សនៈវិទូជនជាតិក្រិចដែលបានបង្កើតនូវមូលដ្ឋានទស្សនវិជ្ជាជាច្រើនរួមជា​មួយលោក សូក្រាត និង ប្លាតុង​ អារីស្តូត បានកើតនៅឆ្នាំ ៣៨៤ មុនគ ស នៅ ស្តា​ហ្សៀ (Stagira) ដែលជាក្រុងតូចមួយ​ជាប់​ឆ្នេរសមុទ្រភាគខាងជើងនៃប្រទែសក្រិក។ ឳពុក របស់លោកឈ្មោះ នីកូម៉ាក (Nicomachus) លោកគឺជាពេទ្យព្យាបាលជំងឺ ព្រះចៅអាមិន តាស ទី២ (Amintas II ) នៅ​ម៉ា​សេ​ដន (Macedoninan)។ ឳពុកលោក​ចង់ឱ្យអារី​ស្តូត​ក្លាយ​ជាគ្រូពេទ្យ​ដូចលោក តែ​អារីស្តូត​ចូលចិត្តខាងវិទ្យាសា​ស្រ្តសង្គម ព្រោះលោកចូល​ចិត្ត​សង្កេត​ដោយ​ពិចារណា​រក​ហេតុ​ផល។អស់រយៈពេល២០ឆ្នាំ ដែលអារីស្តូត(​អាយុ​១៧ ឆ្នាំ) បានទៅរៀននៅ​ក្រុង​អាតែន នៅក្នុសាលា អាកាដេមី របស់លោកប្លាតុង ។ ក្រោយពេល​ដែលលកប្លាតុងស្លាប់ អារីស្តូតបានចូលទៅក្នុងសាលាបណ្ឌិតសភា។ អារីស្តូត​បានចាប់​អារម្មណ៏លើវិទ្យាសាស្រ្តពិសោធន៏ និងមានគំនិតចេញពីការបង្រៀនខ្លះៗ​របស់​​លោក​ប្លាតុង ព្រោះអារីស្តូតមាន​គំនិត​ប្រាកដនិយមរីឯលោកប្លាតុង​មានគំនិតមនោនិយម អារី​ស្តូត​​​​បាន​​កែប្រែ​គំនិតជា​ច្រើនរបស់​លោក​ប្លាសតុង ​ដោយលោកផ្តោតទៅ​លើវិទ្យា​សាស្ត្រ​​​សង្កេត និង បទ​ពិសោធន៏។ លើសពី​នេះ​ទៅទៀតអារីស្តូត​បាន​ស្រាវជ្រាវអំពី​ពិភព​បរា​នុ​ម័ត ដោយផ្អែកលើសារជាតិ គុណភាព បរិមាណ កាល លំហ ទីតាំង និងស្ថានភាព។ លោក​បានរៀបការជាមួយ នាងPythias ដែលជាប្រពន្ធទី១ និងមានកូនស្រីមួយ។នៅឆ្នាំ 338 មុន គ.ស  អារីស្តូតបានទៅផ្ទះ​ទៅ​ស្រុក​ម៉ាសេដន​នឹងចាប់ផ្តើមបង្រៀន​បុត្រារបស់​ស្តេច Phillip II ដែលព្រះនាម Alexander មានព្រះជន្ម១៣ព្រះវស្សា នៅទីនោះ​លោក​បានទទួលការជឿទុកចិត្តដ៏ខ្ពង់ខ្ពស់ពីស្តេច និង​​រាជបុត្រអង្គនេះ។[១] ប្រហែលជាឆ្នាំ៣៣៥ អារីស្តូតបាន​បង្កើត​សាលា​ផ្ទាល់​ខ្លួនមួយ​​ នៅទីក្រុងអាថែនដែលសាលានោះមានឈ្មោះថា ​លីសិម។​ អារីស្តូតបាន​មាន​គំនិត​​​​ប្រឆាំងទៅនិងគំនិត​របស់​​លោកប្លាសតុង ដែលថា មាន​ពិភព​ពីរគឺពិភពមួយ​ដែលផ្លាស់​ប្ដូរ​រហូតចំពោះញាណរបស់យើងនេះ វាគ្មានពុទ្ធិគួរ​អោយ​
ទុកចិត្តបាននោះទេ ​ ចំ​ណែក​​ឯពុទ្ធិ​មួយទៀត​ ជាពុទ្ធិដែលស្ថិតនៅទីតាំងផ្នែកអរូបីមិន​អា​ស្រ័យ​​នឹងកាលនិងអាកា​ស​​​មានតែ​បញ្ញា​ខ្ពស់ទើបអាចយល់ដឹងបាន។​ ចំណែក​អារីស្ដូត​វិញ​គាត់​បដិសេធថាមានតែមួយ វាគឺជា​ពិភព​ដែលយើងរស់នៅនិងទទួលបាន​បទ​ពិសោធន៍​នោះ​ឯង ទើបធ្វើឲ្យយើងចេះគិត មាន​ទស្សនផ្សេងៗដែលស្ថិតនៅ​លើបទ​ពិសោធន៍​មិន​មែន​ស្ថិតនៅលើអារម្មណ៍យើងទេ។ ដោយ​សារតែពុំហេតុផង​ច្បាស់លាស់ ចំណុចនេះ​ទើប​ធ្វើឲ្យអារីស្ដូតមិនទទួល​ស្គាល់​គតិរបស់​គ្រូ។ អ្នកដឹកនាំស្រុកក៏ចង់សម្លាប់លោក ទើបលោករត់ចេញពទៅក្រៅប្រទេស ដោយមិនមានសិស្សណាទៅជាមួយលោកទេ ។[២] លោកបានស្លាប់នៅឆ្នាំ ៣២២ BC ក្នុង​អាយុ៦២ឆ្នាំ ដោយជំងឺ។[៣] ទោះជានៅស . វ​ក្រោយមកស្នា​ដៃរបស់​អារីស្តូតជាច្រើន​នៅតែ​មានឥទ្ធិ​ពល​ជា​​​ខ្លាំងផ្នែកទស្សនៈវិជ្ជា។ លោកនិយម​បង្រៀន​សិស្ស​ដោយមិននៅមួយកន្លែង មិនអង្គុយស្ងៀមដូចសិស្សគេដទៃ[៤] ដូចនេះហើយ​បានជាគេដាក់ឈ្មោះគាត់ថា« អ្នកដើរលេង  ឥទ្ធិពល​របស់អារី​ស្តូត​​​ទៅលើការគិត នៅក្នុង​មនុស្ស​សាស្ត្រ​និងវិទ្យាសាស្ត្រ​សង្គមត្រូវបានចាត់​ទុកភាគ​ច្រើន​គ្មានអ្វីប្រៀបបាន។
 
 
 
 
 
 
  1. ដកស្រងចេញ WEB SIDE៖ The Biography.com / website  http://www.biography.com/people/aristotle-9188415/ ដកស្រង់ចេញថ្ងៃ ១៤ មករា ឆ្នាំ២០១៧     
  2. សៀវភៅទស្សនវិជ្ជា ដោយលោក យ៉ូហានម៉ារី បឺសង់ បង្រៀននៅទេវវិទ្យាល័យ ទំព័រៈ៣៩
  3. ប្រវិត្តទស្សនវិទ្យា ផ្នែកទី១ សម័យក្រិចបុរាណ លោកប្លាសតុង និង លោកអារីស្តូត រៀបរៀងដោយ អេវ៉ាន អាស្លី បោះពុម្ពលើកទី១ ២០០៩ ទំព័រ១៨៨
  4. ពាក្យដើម « បង្រៀនសិស្សដោយដើរលេង មិនអង្គុយដូចសិស្សគេ»

ចំណាត់ថ្នាក់ក្រុមនេះ​មិនមានផ្ទុកអត្ថបទឬ​ឯកសារមេឌា​ណាមួយទេ។