ផ្លែច័ន គឺជាដើមឈើ ត្រូពិច មួយប្រភេទ។

ផ្លែច័ន មានខ្លិនក្រអូបត្រជាក់ចិត្ត

ការពិពណ៌នា

កែប្រែ

ផ្លែច័នមាន​សម្ពស់ពី​ ១០-១៨ ​ម៉ែត្រ សំបក​ដើម​ចាស់​មាន​ពណ៌​ខ្មៅ ផ្ការបស់វាមានពណ៌ស។ ច្រើន​ដុះ​ដោយ​ខ្លួន​ឯង នៅ កន្លែង​ដី​សើម ព្រៃ​របោះ ភ្នំ ឬ​ដាំ​ក្នុង​ភូមិ និង​វត្ត​អារាម។​ រុក្ខជាតិ​នេះ ​បន្ត​ពូជ​ដោយ​គ្រាប់ ផ្លែ​ច័ន មាន​ពីរ​ប្រភេទ ពេល​នៅ​ខ្ចី មាន​ផ្លែ​មូល​សំប៉ែត គ្មានគ្រាប់ ​ច្រើន​ហៅ​ថា​ ផ្លែ​ប៉ែន ឬ ម៉ាក់​ប៉ែន ដើម​ចាស់​ផ្លែ​មូល​ធំ​ មាន​គ្រាប់​ច្រើន​ មាន​ពណ៌​លឿង រលោង ​និង​មាន​ក្លិន​ក្រអូប ហៅ​ថា​ច័ន។[]

ការដាំដុះ

កែប្រែ

ផ្លែច័ន មានរាងផ្លែមូលស្លឹកស្រដៀងស្លឹកព្រីង ស្រដៀងនិងផ្លែទម្លាប់ ពេលខ្ចីមានពណ៍ប៉ៃតង ពេលទុំមានពណ៍លឿងក្រអូបឈ្ងុយឈ្ងប់ ។

ផ្លែវាអាចញ៉ាំបានប៉ុន្តែមានរស់ជាតិសាប ចត់តិចៗ ស្រាលខ្លិនក្រអូបជាប់មាត់។ អាចដាក់ក្នុងបន្ទប់លើក្បាលដំណេកដើម្បីមានខ្លិនក្រអូបនៅក្នុងបន្ទប់។មាននៅរដូវប្រាំង ហើយនៅអាសុីអាគ្នេយ៏ មាននៅថៃ ចិន ឡាវ កម្ពុជា វៀតណាម។



ឯកសារយោង

កែប្រែ