ច្បាប់ស្តីពីការបោះផ្សាយនិងការជួញដូរមូលបត្រមហាជន

ច្បាប់ ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន ត្រូវ​បាន​រដ្ឋសភា​អនុម័ត​កាល​ពី​ថ្ងៃទី ១២​ ខែ​កញ្ញា ឆ្នាំ​២០០៧ នាសម័យ​ប្រជុំ​វិសាមញ្ញ​របស់​រដ្ឋសភា​នីតិកាលទី៣ ដែល​មាន​សេចក្តីទាំង​ស្រុង​ដូច​តទៅ៖

ជំពូកទី១ បទប្បញ្ញត្តិ​ទូទៅ

កែប្រែ

ជំពូក​ទី២ គណៈកម្មការ​មូលបត្រ​កម្ពុជា

កែប្រែ

ជំពូកទី៣ សំណើ​លក់មូលបត្រ និង ការបោះផ្សាយ​មូលបត្រ

កែប្រែ

ជំពូក​ទី៤ ដំណើរ​ការ​របស់​ទីផ្សារ​មូល​បត្រ

កែប្រែ

ជំពូក​ទី៥ អជ្ញាប័ណ្ណ​របស់​​ក្រុម​ហ៊ុនមូលបត្រ និង​ភ្នាក់​ងារ​របស់​ក្រុម​ហ៊ុន​មូលបត្រ

កែប្រែ

ជំពូក​ទី៦ អភិបាលកិច្ច និង​ការ​គ្រប់​គ្រង​ក្រុម​ហ៊ុន​បោះ​ផ្សាយ​លក់​មូលបត្រ

កែប្រែ

ជំពូក​ទី៧ អាកប្បកិរិយា​ដែល​ត្រូវ​បាន​ហាមឃាត់​ទាក់​ទិន​ទៅ​នឹង​មូលបត្រ

កែប្រែ

ជំពូក​ទី៨ ការដោះស្រាយ​វិវាទ​ និង វិធាន​ការ​ទណ្ឌកម្ម

កែប្រែ

ជំពូក​ទី៩ ទោស​​ប្បញ្ញត្តិ

កែប្រែ

ជំពូក​ទី១០ អវសានប្បញ្ញត្តិ

កែប្រែ

ឧបសម្ព័ន្ឋ​នៃ​ច្បាប់​ស្តី​ពី​ការ​បោះ​ផ្សាយ និងការ​ជួញដូរ​មូល​បត្រ​មហាជន​ សទ្ទានុក្រម​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ច្បាប់​នេះ

កែប្រែ
  • ការ​កាន់​កាប់​ភាគ​ហ៊ុន​ចំនួន​ច្រើន​(Substantial Share Holding)​ សំដៅ​ដល់ការ​ការ​កាន់​កាប់​ភាគ​ហ៊ុន​មាន​សិទ្ធិ​បោះ​ឆ្នោត​របស់​បុគ្គល​ម្នាក់​ ឬ​ភាគី​ពាក់ព័ន្ឋ​ ឬ សមាការី​របស់​បុគ្គល​នោះ​ដែល​មាន​ចំនួន​ចាប់​ពី ៥(ប្រាំ) ភាគរយ​ឡើង​ទៅ នៅ​ក្នុង​ក្រុមហ៊ុន​មហាជន​ទទួលខុស​ត្រូវ​មាន​កម្រិត ឬ​ នីតិបុគ្គល​ប្រតិស្រុត។
  • កិច្ច​សន្យា​​ធានា​ទិញ(Underwriting Agreement) សំដៅ​ដល់​កិច្ច​ព្រម​ព្រៀង​ដែល​ធ្វើ​ឡើង​ដើម្បី​ធានា​ទិញ​មូលបត្រ​ទាំង​អស់​ ឬ មួយ​ផ្នែក​ដែល​លក់​មិន​អស់ តាម​នីតិវិធី​នៅ​កាល​បរិច្ឆេទ​ផុត​កំណត់​នៃ​សំណើ​លក់​ជា​សាធារណៈ។ ​កិច្ច​សន្យា​​ធានា​ទិញ​នោះ​ គឺរាប់​បញ្ចូល​ទាំង​កិច្ច​សន្យា​ធានា​ទិញ​បន្ត​ដែល​ធ្វើ​ឡើង​ដោយ​បុគ្គល​ដែល​មាន​ការ​អនុញ្ញាត​តាម​ច្បាប់​នេះ។

ផុត​រយៈ​ពេល​នោះ​ឯកជន​ត្រូវ​ផ្ទេរ​នូវ​សិទ្ធិ​ សិទ្ធិ​កាន់​កាប់​ និង​ ផល​ប្រយោជន៍​ទាំង​អស់​លើ​សំណង់​ហេដ្ឋារចនា​សម្ព័ន្ធ ដែលមាន​លក្ខណៈ​ល្អ​ តាមលក្ខខណ្ឌ​នៃ​កិច្ច​សន្យា​​មក​ឲ្យ​ ស្ថាប័ន​មាន​សមត្ថកិច្ច​វិញ។

  • ក្រុម​ហ៊ុន​មូលបត្រ​(Securities Firm) សំដៅ​ដល់​ក្រុម​ហ៊ុន​ ឬ ក្រុម​ហ៊ុន​សហកម្ម​សិទិ្ធ​ដែល​ទទួល​បាន​អជ្ញាប័ណ្ណ​ដើម្បី​ធ្វើ​អាជីវកម្ម​មូលបត្រ​ដោយ​ស្រប​ទៅ​តាម​ច្បាប់​នេះ។
  • ក្រុមហ៊ុន​មហាជន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​(Public Limited Company) សំដៅ​ដល់​ក្រុម​ហ៊ុន​ដែល​បង្កើត​ឡើង​ និង​ ចុះ​បញ្ជី​តាម​ច្បាប់​ស្តី​ពី​សហគ្រាស​ពាណិជ្ជកម្ម​ក្នុង​គោល​បំណង​បោះ​ផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ។
  • ក្រុម​ហ៊ុន​សហកម្ម​សិទ្ឋិ​(Partnership) សំដៅ​ដល់​សមាគម​ជំនួញ​ ដែល​ធ្វើ​អាជីវកម្ម​ទទួល​​ខុសត្រូវ​ទូទៅ ឬ ទទួល​ខុសត្រូវ​មាន​កម្រិត ដែល​បាន​បង្កើត​ឡើង​ដោយ​រូបវន្ត​បុគ្គល​រួម​គ្នា​ និង​ ចុះ​បញ្ជី​តាម​ស្តី​ពី​សហគ្រាស​ពាណិជ្ជកម្ម​។​
  • ក្រុម​ហ៊ុន(Company) សំដៅ​ដល់​ក្រុមហ៊ុន​ឯកជន​ ឬ ក្រុមហ៊ុន​មហាជន​ទទួល​ខុសត្រូវ​មាន​កម្រិត​ដែល​បាន​បង្កើត​ ឬ​​ ចុះ​បញ្ជី​តាម​ស្តី​ពី​សហគ្រាស​ពាណិជ្ជកម្ម​។
  • គណៈ​កម្មការ​មូលបត្រ​កម្ពុជា​(Securities and Exchange Commission of Cambodia) សំដៅ​ដល់​នីតិបុគ្គល​ដែល​បង្កើត​ឡើង​ដោយ​ច្បាប់​នេះ ដើម្បី​គ្រប់គ្រង​និង​ត្រួត​ពិនិត្យ​ប្រតិបត្តិ​ការ​មូល​បត្រ។
  • តុលាការ(Court) សំដៅដល់​តុលាការ​មាន​សមត្ថកិច្ច​ដែល​ត្រូវបាន​បង្កើត​ឡើង​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ដើម្បី​បើក​សវនាការ​ និង​ សម្រេច​សេចក្តី​ដែល​បណ្តឹង​តាម​ច្បាប់​នេះ។
  • ភ្នាក់ងារ​ក្រុម​ហ៊ុន​មូលបត្រ​(Securities Representative) សំដៅដល់​បុគ្គល​ដែល​បំពេញ​នូវ​មុខ​ងារ​ ឬ​ សកម្មភាព​តាម​ការ​ឯកភាព​របស់​ក្រុម​ហ៊ុន​មូលបត្រ​ដែល​តម្រូវ​ឲ្យមាន​ និង ត្រូវ​មាន​អជ្ញា​ប័ណ្ណ​ដោយ​អនុ​លោម​តាម​ច្បាប់​​នេះ។​ ភ្នាក់​ងារ​ក្រុមហ៊ុន​មូលបត្រ​ត្រូវ​រាប់បញ្ចូល​ទាំង​អគ្គនាយក​ នាយក​ បុគ្គលិក​ ឬ នយោជិក​របស់​ក្រុម​ហ៊ុន​ ឬ​ សហកម្ម​សិទ្ធិករ​ដែល​បំពេញ​មុខងារ​ទាំង​នេះ​ក្នុង​នាម​ក្រុម​ហ៊ុន​មូលបត្រ។
  • ទីផ្សារ​មូលបត្រ(Securities Market) សំដៅ​ដល់​ទីផ្សារ​​ ឬ​ ទីកន្លែង​ជួញ​ដូរ​មូលបត្រ​ ឬ​ ប្រព័ន្ធ​ដែល​ផ្តល់​មធ្យោបាយ​នៃ​ការ​ធ្វើ​សំណើ​លក់​ ផ្ទេរ ឬ​ ស្វីការ​ទិញ-លក់​មូលបត្រ។
  • ទម្រង់​អរូបី​នៃ​មូល​បត្រ​(Dematerialized Form) សំដៅ​ដល់​ទម្រង់​កត់​ត្រា​កម្មសិទ្ធិ​ស្រប​ច្បាប់​នៃ​មូល​បត្រ​ដែល​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូនិច ឌីជីថល ឬ កុំព្យូទ័រ ដែល​អាច​បើក​មើល​បាន​ និង​ បោះពុម្ព​ជា​ទម្រង់​ដែល​អាច​អាន​បាន​។
  • ទិញ សំដៅ​ដល់​ការ​ទិញ​តាម​គ្រប់​រូបភាព​ ដូច​ជា​ទិញ​ដោយ​ផ្ទាល់​ ឬ​ ទិញ​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ឬ​ ចុះ​ឈ្មោះ​សុំ​ទិញ​​(​ធ្វើ​បរិវិសកម្ម​)។
  • នីតិ​បុគ្គល​ប្រតិស្រុត​(Permitted Entity) សំដៅ​ដល់​នីតិបុគ្គល​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​​បោះ​ផ្សាយ​ និង​ធ្វើ​សំណើ​លក់​មូលបត្រ​ជា​សាធារណៈ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ស្រប​តាម​ច្បាប់​នេះ និង បទប្បញ្ញត្តិ​ផ្សេងៗ។ នីតិបុគ្គល​នេះ​មិន​មែន​ជា​ក្រុមហ៊ុន​​មហាជន​​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ព្រះជាណាចក្រ​កម្ពុជា។
  • បុគ្គល​(Person) សំដៅ​ដល់​រូបវន្ត​បុគ្គល​ ឬ នីតិបុគ្គល​រួម​ទាំង​ក្រុម​ហ៊ុន​ និង ក្រុម​ហ៊ុន។
  • បុគ្គល​ពាក់ព័ន្ឋ​(Related Entity) ទាក់​ទិន​នឹង​ក្រុម​ហ៊ុន​ដែល​ធ្វើ​សំណើ​លក់​មូលបត្រ​ជា​សាធារណៈ​ សំដៅ​ដល់​បុគ្គល​ណា​មួយ​ដូច​ខាង​ក្រោម៖
  1. ភាគទុនិក​ដែល​ជា​ស្ថាបនិក​ក្រុម​ហ៊ុន។
  2. សាច់​ញាតិផ្ទាល់​របស់​ភាគទុនិក​ជា​ស្ថាបនិក​ក្រុមហ៊ុន។
  3. នាយក​ក្រុមហ៊ុន​ ឬ​ សាខា​ក្រុមហ៊ុន​ ឬ ក្រុមហ៊ុន​ហូលឌីង។
  4. សាច់ញាតិផ្ទាល់​របស់​នាយក​ក្រុម​ហ៊ុន​ទាំង​នោះ។
  5. សាខា​ក្រុម​ហ៊ុន​ ឬ​ ក្រុមហ៊ុន​ហូលឌីង ឬ សាខា​ក្រុម​ហ៊ុន​ហូលឌីង។
  6. រូបវន្ត​បុគ្គល​ ឬ នីតិបុគ្គល​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ចែង​ក្នុង​បទប្បញ្ញត្តិ ឬ អនុក្រឹត្យ។
  • ប្រតិបត្តិករ​រក្សា​ទុក​មូលបត្រ​(Securities Depository) សំដៅ​ដល់​បុគ្គល​មូយ​យល់​ព្រម​ជា​មួយ​បុគ្គល​មួយ​ផ្សេង​ទៀត​ ដែល​ជា​អតិថិជន​របស់​ខ្លួន​ថា​ផ្តល់​សេវា​កម្ម​ដូច​ខាង​ក្រោម​នេះ​ ទោះបី​ជា​អតិថិជន​នោះ​ធ្វើ​សកម្មភាព​ក្នុង​នាម​ខ្លួន​ឯង​ ឬ ធ្វើ​សកម្មភាព​ក្នុងនាម​បុគ្គល​ផ្សេង​ទៀត​ក៏ដោយ៖
  1. កាន់​កាប់​ ឬ ចុះ​បញ្ជី​សិទិ្ធ​ស្រប​ច្បាប់​លើ​មូលបត្រ​ ឬ​ ឧបករណ៍​ហិរញ្ញ​វត្ថុ​ដទៃ​ទៀត​ ក្នុង​នាម​​អតិថិជន​ ឬ បុគ្គល​ផ្សេង​ទៀត​ដែល​អតិថិជន​តែង​តាំង។
  2. ទទូល​រក្សា​ទុក​នូវ​មូល​បត្រ​ ឬ ឧបករណ៍ហិរញ្ញ​វត្ថុ​​​ដទៃ​ទៀត​ ទោះ​បី​មាន​រូបភាព​ជា​វិញ្ញាបនបត្រ​កម្មសិទ្ធិ ឬ​ ជា​ទម្រង់​អរូបី​ក្តី​ដោយ​ស្រប​ទៅ​តាម​វិធាន​ប្រតិបត្តិ​ការ​រក្សា​ទុក​មូល​បត្រ​ក្នុង​នាម​អតិថិជន​ ឬ បុគ្គល​ផ្សេង​ទៀត​ដែល​អតិថិជន​តែង​តាំង។​
  3. ផ្តល់​សេវាកម្ម​និង​លក្ខណៈ​ងាយ​ស្រួល​ផ្សេង​ៗ​ទៀត​ដែល​ទាក់​ទិន​នឹង​ការ​ផ្តល់​សេវាកម្ម​ដូច​មាន​ចែង​ក្នុង​កថា​ខណ្ឌ​(ក) និង​ (ខ)។
  • ប្រតិបត្តិ​ការ​មូលបត្រ​អញ្ញត្រ​កម្ម​(Exempt Securities Transaction) សំដៅ​ដល់​ប្រតិបត្តិ​ការ​មូល​បត្រ​ដែល​ធ្វើ​ដោយ​បុគ្គល​ជាក់​លាក់​ណា​មួយ​ ឬ​ ដោយ​បុគ្គល​ផ្សេង​ទៀត​ ដើម្បី​​ចុះ​ឈ្មោះ​សុំ​ទិញ​ ទិញ បោះ​ផ្សាយ​ លក់​ ឬ ផ្ទេរ​មូល​បត្រ​ ដោយ​មិន​ចាំបាច់​បំពេញតាម​លក្ខ​ខណ្ឌ​នៃ​ច្បាប់​នេះ។
  • ប្រព័ន្ឋ​ផាត់​ទាត់​ និង​ទូទាត់​(Clearance and Settlement Facility) សំដៅ​ដល់​ប្រព័ន្ធ​ដែល​ផ្តល់​លទ្ធភាព​ដល់​ភាគី​ធ្វើ​ប្រតិបត្តិការ​ជួញ​ដូរ​មូល​បត្រ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ទៅ​វិញ​ទៅ​មក​បាន​ដោយ​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ប្រតិបត្តិការ​ឲ្យ​​មាន​ការ​ទូទាត់​ថ្លៃ​ទិញ​ជូន​អ្នក​លក់​ ដែល​ជា​ថ្នូរ​នឹង​ការ​ផ្ទេរ​កម្មសិទ្ធិ​មូលបត្រ​ទៅ​ឲ្យ​អ្នក​ទិញ។
  • ផល​ប្រយោជន៍​ក្នុង​គម្រោង​វិនិយោគ​រួម(Interest in a Managed Investment Scheme) សំដៅ​ដល់​ផល​ប្រយោជន៍​ស្រប​ច្បាប់​ទោះ​បី​ដោយ​ផ្ទាល់​ ឬ ដោ​យ​ប្រយោល​ នៅ​ក្នុង​គម្រោង​វិនិយោគ​​ដែល​មាន​លក្ខណៈ​ដូច​តទៅ៖
  1. បុគ្គល​ផ្តល់​វិភាគទាន​សាច់​ប្រាក់​ ឬ ផ្តល់​វត្ថុ​មាន​តម្លៃ​ ដើម្បី​មាន​សិទ្ធិ​ទទួល​ផល​កម្រៃ​ដែល​បាន​មក​ពី​គម្រោង​វិនិយោគ។
  2. រាល់​វិភាគទាន​ដែល​ប្រមូល​បាន​ហើយ​ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​នៅ​ក្នុង​គម្រោង​វិនិយោគ ដើម្បី​បង្កើត​ផល​កម្រៃ​ហិរញ្ញវត្ថុ ឬ​ ផលកម្រៃ​ដែលបាន​មក​ជា​សិទ្ធិ ឬ ជា​ផល​ប្រយោ​ជន៍​លើ​ទ្រព្យ​សម្បត្តិ សម្រាប់​សមាជិក​ដែល​មាន​ផល​ប្រយោជន៍​ក្នុង​​គម្រោង​វិនិយោគ​នោះ​ ទោះ​បី​សមាជិក​នោះ​មិន​គ្រប់​គ្រង​លើ​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​នៃ​គម្រោង​វិនិយោគ​នោះ​ក៏ដោយ។
  • ពាណិជ្ជករ​មូលបត្រ​(Securities Dealer) សំដៅ​ដល់​ពាណិជ្ជករ​ដែល​ធ្វើ​អាជីវកម្ម​មូលបត្រ។
  • ពាណិជ្ជករ​មូលបត្រ​អញ្ញត្រ​កម្ម​(Exempt Securities Dealer) សំដៅ​បុគ្គល​ដែល​ធ្វើ​អាជីវកម្ម​មូលបត្រ​ ដោយ​មិន​ចាំបាច់​បំពេញ​តាម​លក្ខខណ្ឌ​នៃ​ច្បាប់​នេះ។ ពាណិជ្ជករ​មូល​បត្រ​​អញ្ញត្រកម្ម​នេះ​​នឹង​មាន​ចែង​ដោយ​អនុក្រឹត្យ​ ឬ ប្រកាស។
  • ភាគហ៊ុន​មាន​សិទ្ឋិ​បោះ​ឆ្នោត​(Voting Share) សំដៅ​ដល់​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន​មហាជន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ ឬ នីតិបុគ្គល​ប្រតិស្រុត ដែល​ផ្តល់​សិទ្ធិ​បោះ​ឆ្នោត​ទៅ​ឲ្យ​អ្នក​កាន់​កាប់​ភាគហ៊ុន​ដែល​បាន​ចុះ​បញ្ជី។
  • មូលបត្រ​មហាជន​(Non-government Securities) សំដៅ​ដល់​មូលបត្រ​ដែល​បោះ​ផ្សាយ​ដោយ​ក្រុម​ហ៊ុន​មហា​ជន​ទទួល​ខុសត្រូវ​មាន​កម្រិត​ ឬ នីតិបុគ្គល​ផ្សេង​ទៀត​ ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បោះផ្សាយ​លក់មូលបត្រ​ជា​សាធារណៈ នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ដោយ​អនុលោម​តាម​ច្បាប់​។​ មូល​បត្រ​ទាំង​នោះ​មាន៖
  1. មូល​បត្រ​កម្មសិទ្ធិ​រាប់​បញ្ចូល​ទាំង​ភាគ​ហ៊ុន។
  2. មូលបត្រ​បំណុល​ រាប់​បញ្ចូល​ទាំង​សញ្ញាប័ណ្ណ។
  3. ផលប្រយោជន៍​ក្នុង​គម្រោង​វិនិយោគ​រួម។
  4. ឧបករណ៍​និស្សន្ទ ឬ ឧបករណ៍​ដេរីវេទីវ​ ដែល​ទាក់ទង​នឹង​មូល​បត្រ​មួយ​គឺ​យោង​ទៅ​លើ​ចំណុច​(1) (2) ឬ​(3)ខាង​លើ​។
  5. ឧបករណ៍​ហិរញ្ញវត្ថុ​ដទៃ​ទៀត​ដែល​កំណត់​ថាជា​មូលបត្រ​​។
  • មូល​បត្រ​កម្មសិទ្ឋិ​(Equity Securities) សំដៅ​ដល់​ផល​ប្រយោជន៍​ ឬ​ សិទ្ធិ​ស្រប​ច្បាប់​លើ​មូល​បត្រ​នៃ​ក្រុមហ៊ុន​មហា​ជន​ទទួល​ខុស​ត្រូវ​មាន​កម្រិត ឬ នីតិបុគ្គល​បរទេស​ប្រហាក់​ប្រហែល​ហើយ​រាប់​បញ្ចូល​ទាំង​ភាគ​ហ៊ុន​ដែល​មាន​​សិទ្ធិ​បោះ​ឆ្នោត​ និង​គ្មាន​សិទ្ធិ​បោះឆ្នោត​ភាគហ៊ុន​មិន​បង់​ថ្លៃ​គ្រប់​ និង​ភាគ​ហ៊ុន​បុរិមា។
  • មូល​បត្រ​គាហក​(Bearer Securities) សំដៅ​ដល់​មូល​បត្រ​ដែល​មាន​កម្មសិទ្ធិ​នៃ​មូល​បត្រ​នោះ​​ត្រូវ​បាន​កំណត់​ដោយ​ការ​កាន់កាប់​ជា​រូបវន្ត មិន​មែន​តាមរយៈ​ការ​ចុះ​បញ្ជី​នៃ​កម្មសិទ្ធិករ​នៅ​ក្នុង​បញ្ជី​មូលបត្រ​ ដែល​រក្សា​ទុក​ដោយ​ ឬ រក្សា​ទុក​សំរាប់​ក្រុមហ៊ុន​បោះផ្សាយ​មូល​បត្រ។
  • មូលបត្រ​ថ្មី​(New Securities) សំដៅ​ដល់​មូលបត្រ​ដែល​មិន​ធ្លាប់​បាន​បោះផ្សាយ​ ឬ ធ្វើ​សំណើ​លក់​ជា​សាធារណៈ​ពីមុន​មក​ដោយ​ក្រុមហ៊ុន​បោះផ្សាយ​មូល​បត្រ​ដែល​មាន​ចែង​ក្នុង​ច្បាប់​។
  • មូល​បត្រ​​បំណុល​(Debt Securities) សំដៅ​ដល់​ឧបករណ៍​ហិរញ្ញវត្ថុ​ដែល​បោះផ្សាយ​ដោយ​បុគ្គល​ណា​មួយ​ ដោយ​បញ្ជាក់​​ ឬ ទទួល​ស្គាល់​នូវ​បំណុល​របស់​ខ្លួន​ចំពោះ​បុគ្គល​មួយ​ទៀត​ដែល​បាន​ឲ្យ​ខ្ចី​ប្រាក់​ខ្ចី ឬ ដាក់​ជាប្រាក់​បញ្ញើ​ជាមួយ​បុគ្គល​នោះ ឬ បុគ្គល​នោះ​ជំពាក់​តាម​វិធី​ផ្សេង​ពីនេះ​ ហើយ​ទោះ​បីជាមាន​ ឬ គ្មាន​ទ្រព្យ​ដាក់​ធានាក្តី។
  • រដ្ឋ​មន្រ្តី សំដៅ​ដល់​រដ្ឋ​មន្រ្តី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។
  • វិធាន​​ប្រតិបត្តិការ​នៃ​ទីផ្សារ​មូលបត្រ​ ឬ​នៃ​ប្រព័ន្ឋ​ផាត់​ទាត់​និង​ទូទាត់​ ឬ​ នៃសេវា​រក្សា​ទុក​មូលបត្រ(Operating Rules of a securities market, clearance and settlement facility, or Securities Depository) សំដៅ​ដល់​វិធាន​ និង​នីតិវិធី​ដែល​គ្រប់គ្រង​សមាជិកភាព និង​ការចូលរួមក្នុង​ទីផ្សារ​​ ឬ ប្រព័ន្ធ​ផាត់​ទាត់ ​និង​ទូទាត់​ ឬសេវាកម្ម​ទុក​មូលបត្រ ដែល​រួមទាំង៖
  1. ​លក្ខន្តិកៈ​របស់​ប្រតិបត្តិ​ករ​ទីផ្សារ​មូលបត្រ​ ឬ ប្រតិបត្តិករ​ប្រព័ន្ធ​ផាត់​ទាត់​ និង​ទូទាត់​ ឬ​ ប្រតិបត្តិ​ករ​រក្សា​ទុក​មូល​បត្រ។
  • សហការី​(Associate) សំដៅ​ដល់​បុគ្គល​ដែល​កំពុង​មាន​ទំនាក់​ទំនង​អាជីវកម្ម​ជាមួយ​បុគ្គល​ផ្សេង​ទៀត។​
  • សមាជិក​គ្រួសារ​ផ្ទាល់​(Close relative) សំដៅ​ទំនាក់​​ទំនង​ជា​ ប្តី​ ប្រពន្ធ​ កូន​ ឪពុក ម្តាយ​ បងប្អូន​ប្រុស​ ឬ បង​ប្អូន​ស្រី​របស់​បុគ្គល​ណា​ម្នាក់។​
  • ស្វ័យ​និយ័តករ​(Self Regulatory Organization) សំដៅ​ដល់​ស្ថាប័ន​ដែល​គ្រប់​គ្រង​សមា​ជិក​របស់​ខ្លួន​តាម​របៀប​ដែល​សមាជិក​នោះ​ធ្វើ​អាជីវកម្ម។
  • សំណង​ព្យសនកម្ម​(Damage) សំដៅ​ដល់​ការ​ទូទាត់​សង​ការ​ខូច​ខាត។
  • សំណើ​លក់​មូលបត្រ​ជា​សាធារណៈ(Public Offer) សំដៅ​ដល់​ការ​អញ្ជើញ​សាធារណជន​ឲ្យ​ដាក់​ពាក្យ​សុំ​ទិញ ឬ ទិញ​មូល​បត្រ។ សំណើ​លក់​នេះ​រួម​មាន៖
  1. សំណើ​ដាក់​លក់​ ឬ ទិញ​មូលបត្រ​ដែល​ធ្វើ​ឡើង​ចំពោះ​មជ្ឈដ្ឋាន​សាធារណជន​ជាក់លាក់​ណាមួយ​ដែល​ត្រូវ​បាន​ជ្រើស​រើស​ឡើង​តាម​របៀប​ណា​ក៏ដោយ។
  2. សំណើដាក់លក់​ ឬ​ទិញ​មូល​បត្រ​ដែល​ធ្វើ​ឡើង​ តាម​របៀប​ចៃដន្យ​ចំពោះ​សមាជិក​នៃ​មជ្ឈដ្ឋាន​សាធារណៈ​ដែល​បាន​ជ្រើស​រើស។
  3. សំណើ​ដាក់លក់​ ឬ​ ទិញ​មូលបត្រ​ដែល​ធ្វើ​ឡើង​ ចំពោះ​បុគ្គល​ដែល​ស្គាល់​ពី​មុន​តាមរយៈ​ការផ្សាយ​ពាណិជ្ជកម្ម​សំណើ​ដាក់លក់​ ឬ ទិញ ឬ តាមរយៈ​ការអញ្ជើញ​បុគ្គល​នោះ​ឲ្យមក​សាកសួរ​ព័ត៌មាន​ ឬ សុំការ​ពិគ្រោះ​យោបល់​អំពី​ការ​ធ្វើវិនិយោគ​លើ​មូល​បត្រ
  4. ការចែក​អត្ថបទ​ផ្សាយ​ពាណិជ្ជកម្ម​ឯកសារផ្តល់​ព័ត៌មាន​ ឬ ពាក្យ​ស្នើ​សុំ​ដែល​ទាក់ទង​នឹង​ការ​ដាក់​ពាក្យសុំ​ទិញ ការទិញ​ ឬ ការ​លក់​មូលបត្រ។

ប៉ុន្តែ​សំណើ​លក់​ជាសាធារណៈមិន​រាប់​បញ្ចូល​នូវ៖

  1. សំណើ​លក់​ជា​ឯកជន​ដែល​ធ្វើ​ឡើង​ចំពោះ​បុ​គ្គល​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឺង​ បុគ្គល​ធ្វើ​​សំណើ​លក់ ឬ សហការី។
  2. សំណើ​លក់ឯកជន​ដែល​ធ្វើ​ឡើង​ ចំពោះ​បុគ្គល​ដែល​មាន​ចំនួន​មិន​លើស​ពី​៣០​​(សាមសិប)​រូប។
  3. ការ​អញ្ជើញ​បុគ្គល​ណាមួយ​ឲ្យ​ធ្វើ​កិច្ច​ព្រម​ព្រៀង​ធានា​ទិញ​ ឬ កិច្ច​ព្រម​ព្រៀង​ធានា​បន្ត​ដែល​ទាក់​ទិន​នឹង​ការ​បោះ​ផ្សាយ​មូលបត្រ។
  • សំណើ​លក់​មូល​បត្រ​ជា​ឯកជន​(Private or Personal Offer) សំដៅដល់​សំណើ​លក់​ដែល​៖
  1. ត្រូវបាន​ធ្វើ​ស្វីការ​ដោយ​បុគ្គល​ដែល​ជា​អ្នក​ទទួល​សំណើ។
  2. ត្រូវ​បាន​ធ្វើ​ឡើង​ចំពោះ​បុគ្គល​ ដែល​មានការ​ចាប់​អារម្មណ៍​ចំពោះ​សំណើ​លក់​ដោយ​ពិចារណា​លើ
  • ​ ទំនាក់ទំនង​ពី​មុន​រវាង​បុគ្គល​ដែល​ធ្វើ​សំណើ​ និង​អ្នក​ដែល​ទទួល​សំណើ
  • ​ ទំនាក់ទនង​វិជ្ជាជីវៈ​ ឬ ទំនាក់​ទំនង​ដទៃ​ទៀត​រវាង​បុគ្គល​ដែល​ធ្វើ​សំណើ​ និង​ អ្នកទទួល​សំណើនោះ
  • ​ សេចក្តី​ប្រកាស​ ឬ អំពើ​របស់​បុគ្គល​ណា​មួយ​ដែល​បង្ហាញ​ថា​ខ្លួ​ន​ចាប់​អារម្មណ៍​នឹង​សំណើ​នោះ។
  • សំណើ​លក់​អញ្ញត្រកម្ម​​(Exempt Offer) សំដៅ​ដល់​សំណើ​លក់មូលបត្រ​ជាសាធារណៈ​ដោយ​មិន​ចាំបាច់​បំពេញ​តាមលក្ខ​ខណ្ឌ​នៃ​ច្បាប់។ សំណើ​លក់​អញ្ញត្រកម្ម​នេះ​មាន​ចែង​ដោយ​អនុ​ក្រឹត្យ​ ឬ ប្រកាស។
  • អសាធនីយ(Insolvent) សំដៅ​ដល់​ការ​មិនមាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ទូទាត់​សង​បំណុល​ដែល​ជំពាក់​គេ។
  • អ្នកវិនិយោគ​សា​ធារណៈ​(Public Investor) សំដៅ​ដល់​សាធារណជន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​រួម​ទាំង​រូបវន្ត​បុគ្គល​ និង​ នីតិបុគ្គល​ដែល​មាន​សិទ្ធិ​ទិញ​ ឬ លក់​មូល​បត្រ​ដែល​បាន​បោះផ្សាយ​ និង ធ្វើសំណើ​លក់​ជា​សាធារណៈក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​​ ដោយ​ក្រុម​ហ៊ុន​​មហាជន​ទទួល​ត្រូវ​មាន​កម្រិត​ ឬ នីតិបុគ្គល​ប្រតិស្រុត ដែល​មិន​មែន​ជា​សហការី ឬ ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ឬ នីតិបុគ្គល​ពាក់​ព័ន្ធ​របស់​ក្រុម​ហ៊ុន​មហាជន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​​ ឬ នីតិបុគ្គល​ប្រតិស្រុត​នោះ។
  • អាជីវកម្ម​មូល​បត្រ​របស់​បុគ្គល​មួយ​(Securities Business of Person)​ ត្រូវ​គិត​ទាំង​សកម្មភាព​ដូច​ខាង​ក្រោម៖
  1. ការទិញ​ ឬ លក់​មូលបត្រ​ក្នុង​នាម​ជា​ភ្នាក់​ងាររ​បស់​បុគ្គល​ផ្សេង​ទៀត។
  2. ការ​ទិញ​ ឬ លក់​មូល​បត្រ​ដោយ​ប្រើ​ប្រាស់​មូលនិធិ​របស់ខ្លួន​ និង ក្នុង​នាម​ខ្លួន​ឯង។
  3. ការ​​ផ្តល់​ប្រឹក្សា​អំពី​វិនិយោគ​មូល​បត្រ​ ឬ ការ​បោះផ្សាយ​សេចក្តី​វិភាគ​អំពីការ​វិនិយោគ​​មូលបត្រ​ជួន​អ្នក​វិនិយោគ​សាធារណៈ។
  4. ចុះកិច្ចព្រម​ព្រៀង​ធានា​ ជាមួយ​ក្រុម​ហ៊ុន​ដែល​ធ្វើ​សំណើ​លក់​ ឬ​​ ទិញ​មូល​បត្រ​ ឬ ចុះ​កិច្ច​ព្រម​ព្រៀង​ធានា​ទិញ ឬ លក់​បន្ត។
  • ឯកសារ​ផ្តល់​ព័ត៌មាន​ជា​ប្រចាំ(Continuous Disclosure Document) សំដៅ​ដល់​ឯកសារ​ផ្តល់​ព័ត៌មាន​ដែល​ពិពណ៌នា​អំពី​ព្រឹត្តិការណ៍ ដែល​កើត​ឡើង​នៅ​ពេល​ណា​មួយ​ក្នុង​អាយុកាល​របស់​ក្រុមហ៊ុន​មហាជន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ ឬ នីតិបុគ្គល​ប្រតិស្រុត។
  • ឯកសារ​ផ្តល់​ព័ត៌មាន​(Disclosure Document) សំដៅ​ដល់​លិខិត​ជូន​ដំណឹង ឬ សេចក្តី​ប្រកាស​ជា​លាយ​លក្ខណ៍​អក្សរ ដែល​អធិប្បាយ​អំពី​ប្រវត្តិ​ក្រុមហ៊ុន​របាយ​ការណ៍​ហិរញ្ញវត្ថុ ឬ​​ ជាការ​អញ្ជើញ​ឲ្យ​ទិញ​ ឬ សំណើ​ឲ្យ​គេ​ដាក់​ពាក្យ​សុំ​ទិញ ឬ ទិញ​មូលបត្រ​ ឬ ប្រកាស​អំពី​ការដាក់​លក់​ ឬ ការ​លក់​មូលបត្រ និង​ រាប់​បញ្ចូល​ទាំង​ឯកសារ​ផ្តល់​ព័ត៌មាន​​ជាប្រចាំ ឬ ឯកសារ​ផ្តល់​ព័ត៌មាន​ជំនួស​ផង​ដែរ។
  • ឧបករណ៍​និស្សន្ទ ឬ​ឧបករណ៍​ដេរីវេទីវ​(Derivative Instrument) សំដៅ​ដល់​កិច្ច​សន្យា​ដែល​ផ្តល់​សិទ្ធិ​ ឬ កាតព្វ​កិច្ច​នៃ​មូលបត្រ​ដើម​ទៅ​ឲ្យ​បុគ្គល​ណាមួយ ដោយរាប់​បញ្ចូល​ទាំង​សិទ្ធិ​ ឬ​ កាតព្វកិច្ច​ទិញ​លក់ ឬ ដាក់​ពាក្យ​សុំ​ទិញ​មូលបត្រ​ក្នុង​ពេល​អនាគត ដោយមិនគិត​ថាបុគ្គល​នេះ​មាន​បំណង​ប្រើ​សិទ្ធិ ឬ មិន​ប្រើ​ប្រាស់​សិទ្ធិ​នេះ​ក៏ដោយ។

ឯកសារយោង

កែប្រែ

គណៈកម្មការ​មូលបត្រ​កម្ពុជា Archived 2009-06-26 at the វេយប៊ែខ ម៉ាស៊ីន.