ច្បាប់ស្តីពីមូលបត្ររដ្ឋ
(ត្រូវបានបញ្ជូនបន្តពី ច្បាប់ស្តីពីមូលបត្ររដ្ឋ)
ច្បាប់ស្តីពីមូលបត្ររដ្ឋ ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០០៦ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៣ ដែលមានសេចក្តីទាំងស្រុងដូចតទៅនេះ
ជំពូកទី១ បទប្បញ្ញត្តិទូទៅ
កែប្រែមាត្រា ១
មាត្រា ២
និយមន័យនៃពាក្យបច្ចេកទេសដែលប្រើប្រាស់ក្នុងច្បាប់នេះ មានដូចខាងក្រោមៈ
- មូលបត្ររដ្ឋ សំដៅដល់ប័ណ្ណ សញ្ញាប័ណ្ណ និង ឧបករណ៍ហិរញ្ញវត្ថុផ្សេងៗទៀតដែលបញ្ជាក់ពីការទទួលស្គាល់បំណុល ដែលបានបោះផ្សាយក្នុងនាមរាជរដ្ឋាភិបាល។ នៅក្រោមច្បាប់នេះ រូមមានៈ
- ប័ណ្ណរតនាគារដែលមានឥណប្រតិទានតិចជាងមួយឆ្នាំ។
- សញ្ញាប័ណ្ណរតនាគារដែលមានឥណប្រតិទានចាប់ពីមួយឆ្នាំឡើងទៅ។
- សញ្ញាប័ណ្ណដែលផលចំណូលផ្សារភ្ជាប់នឹងអត្រាអតិផរណា ឬ អត្រាប្តូរប្រាក់ ឬអត្រាផ្សេងៗ។
- មូលបត្ររដ្ឋដែលមិនអាចជួញដូរបាននៅលើទីផ្សារ។
- មូលបត្ររដ្ឋផ្សេងៗដទៃទៀត។
មូលបត្ររដ្ឋទាំងអស់ខាងលើនេះ មិនរួមបញ្ចូលនូវមូលបត្រ ដែលបោះផ្សាយដោយអាជ្ញាធរខេត្ត-ក្រុង និង សហគ្រាសសាធារណៈ ឬ ការសុំខ្ចីផ្សេងៗរបស់រាជរដ្ឋាភិបាលដែលមិនស្របទៅនឹងច្បាប់នេះទេ។
- មូលបត្ររដ្ឋមិនអាចជួញដូរបាន សំដៅដល់មូលបត្រទាំងឡាយណាដែលត្រូវសងទៅឲ្យអ្នកកាន់កាប់មូលបត្រដែលបានចុះបញ្ចី ឬ សន្តតិជនពេញសិទ្ធិតាមលក្ខខណ្ឌរបស់មូលបត្រនោះ ដោយស្របទៅតាមវិសាលភាព និង ការកំណត់របស់ប្រកាសដែលដាក់ឲ្យអនុវត្តដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ អ្នកកាន់កាប់មូលបត្រ ឬ សន្តតិជនពេញសិទ្ធិស្នើសុំការទូទាត់សងមុនតណប្រតិទាន ទៅតាមលក្ខខណ្ឌនៃមូលបត្រទាំងនោះ។
- វិញ្ញាបនប័ត្រមូលបត្ររដ្ឋ សំដៅដល់ឧបករណ៍ហិរញ្ញវត្ថុជាលាយលក្ខណ៍អក្សរ ដោយមានការធានានូវការបំពេញកាតព្វកិច្ចទូទាត់ពេញលេញពីរាជរដ្ឋាភិបាលកម្ពុជា ដោយមានចែងអំពីរយៈពេល លក្ខខណ្ឌ និងកាតព្វកិច្ចផ្សេងៗទៀតរបស់មូលបត្រនោះ។
- គណនី សំដៅដល់គណនីទូទៅ និងគណនីពិសេសរបស់រតនាគាជាតិដូចមានចែងនៅក្នុងច្បាប់ស្តីអំពីប្រព័ន្ឋហិរញ្ញវត្ថុ ដែលត្រូវបានប្រកាសឲ្យប្រើតាមព្រះរាជក្រមលេខ ០១ ន.ស. ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ១៩៩៣ និងគណនីពិសេសផ្សេងទៀត ដែលបានបង្កើតដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
- សន្តតិជន សំដៅដល់ជនដែលទទួលបន្តនូវសិទ្ធិ និងករណីកិច្ចរបស់មតកជនតាមរយៈសន្តតិកម្ម។
- សន្តតិកម្ម សំដៅដល់ការផ្ទេរសិទ្ធិ និង ករណីសិទ្ធិរបស់មតកជនម្នាក់ ឬច្រើននាក់តាមឆន្ទៈ ឬតាមច្បាប់។
- មូលនិធិផ្សេងៗ សំដៅដល់មូលនិធិពិសេស ដែលបង្កើតដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ មូលនិធិនេះ ត្រូវប្រើប្រាស់សម្រាប់ប្រតិបត្តិការមួយជាក់លាក់ ក្នុងគោលបំណងច្បាស់លាស់ ហើយប្រតិបត្តិការនៃមូលនិធិនេះ មិនពាក់ព័ន្ធនឹងថវិកាចំណូល-ចំណាយរបស់រាជរដ្ឋាភិបាល ដែលស្ថិតនៅក្រោមច្បាប់ស្តីអំពីប្រព័ន្ធហិរញ្ញវត្ថុដែលបានប្រកាសឲ្យប្រើតាមព្រះរាជក្រមលេខ ០១ ន.ស. ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ១៩៩៣ នោះទេ លើកលែងតែមូលនិធិគ្រប់គ្រងមូលបត្ររដ្ឋ ហៅកាត់ថាម.គ.ម.រ ដែលមានចែងក្នុងមាត្រា៧ នៃច្បាប់នេះ។
- មូលនិធិគ្រប់គ្រងមូលបត្ររដ្ឋ(ម.គ.ម.រ) សំដៅដល់ប្រាក់ដែលផ្តល់ឲ្យដោយរាជរដ្ឋាភិបាល និងប្រាក់ដែលបានមកពីស្ថាប័នឯកជន និងសាធារណៈតាមរយៈការបោះផ្សាយមូលបត្ររដ្ឋ ប្រាក់នេះត្រូវបានប្រើប្រាស់សម្រាប់កិច្ចការទូទាត់សងប្រាក់ដើម និងការប្រាក់នៃមូលបត្ររដ្ឋទាំងឡាយណាដែលបានបោះផ្សាយរួច។ មូលនិធិនេះ មិនមែនជាមូលនិធិដែលបង្កើតឡើងក្នុងគោលដៅមនុស្សធម៌នោះទេ។
- ប្រធានស្ថាប័នរដ្ឋបាលកណ្តាល
- ឥណប្រតិទាន សំដៅដល់កាលបរិច្ឆេទមូលបត្រត្រូវដល់ការកំណត់សង។
- រដ្ឋមន្ត្រី
- ច្បាប់ធនាគារជាតិ
- ក្រសួង
ជំពូកទី២ ការបោះផ្សាយ និង ការដាក់លក់មូលបត្ររដ្ឋ =
កែប្រែជំពូកទី៣ មូលនិធិគ្រប់គ្រងមូលបត្ររដ្ឋ
កែប្រែ ជំពូកទី៤ ការត្រួតពិនិត្យ និងតួនាទីរបស់រដ្ឋក្នុងមូលនិធិគ្រប់គ្រងមូលបត្ររដ្ឋ
កែប្រែជំពូកទី៥ ទោសប្បញ្ញត្តិ
កែប្រែǐ
ជំពូកទី៦ អន្តរប្បញ្ញត្តិ
កែប្រែជំពូកទី៧ អវសាន្តប្បញ្ញត្តិ
កែប្រែឯកសារយោង
កែប្រែគណៈកម្មការមូលបត្រកម្ពុជា Archived 2009-06-26 at the វេយប៊ែខ ម៉ាស៊ីន.