ច្រកតារតារី
ច្រកតារតារី (ជាភាសាអង់គ្លេស៖ Strait of Tartary , ជាភាសារុស្ស៊ី៖ Татарский пролив) ជាច្រកសមុទ្រមួយនៅមហាសមុទ្រប៉ាស៊ីហ្វិកដែលខណ្ឌចែករុស្ស៊ីដីគោកនិងកោះសាខាលីន។ច្រកសមុទ្រនេះតភ្ជាប់សមុទ្រជប៉ុននិងសមុទ្រអុកហុតស្គ៍។ វាមានប្រវែង៩០០គ.ម ជំរៅពី៤ទៅ២០ម និងទទឹង៧,៣គ.មត្រង់ចំនុចចង្អៀតជាងគេ។
ឈ្មោះថាតារតារីនេះ ត្រូវបានគេដាក់តាមឈ្មោះរបស់អំបូរមនុស្សដែលរស់នៅតំបន់ម៉ាន់ជូរី។