ច្រៀងដោយ នភ ហង្សផលា

និពន្ធបទភ្លេង និងទំនុកច្រៀង ដោយ នភ ហង្សផលា ឆ្នាំ២០០៩



១.​ ឆោមស្រស់កល្យាណសំណព្វដួងចិត្ត​​​ ក្នុងមួយជីវិតរៀមពិតស្នេហ៍ស្រី

ប្រាថ្នាជាគូ រួមរស់មេត្រី គាប់ដួងហឬទ័យពេញក្នុងឧិរា។

២.​ រៀមគ្មានទ្រព្យធនឬបុណ្យសក្តិយស មានតែចិត្តស្មោះជួនស្រស់កនិដ្ឋា

ឧិ!ស្រស់នឹមនួនម្ចាស់ចិន្តា សូមពៅជីវារក្សាផង ។

បន្ទរ. ទោះមេឃរំលំភ្នំដួលរលាយ ចិត្តរៀមមិនណាយពីនួនល្អង

ក្តីស្នេហ៍បរិសុទ្ធពន់ពេកកន្លង ថែជូនស្នេហ៍ស្នងបណ្តូលជីវិត ។

៣. ឆោមឆើតមាសស្នេហ៍កែវបងអើយ មានតែអូនហើយជាម្ចាស់ដួងចិត្ត

ជាតិនេះរៀមរ៉ាសច្ចានែបនិត្យ ​​​ ជាគូជីវិតរៀងដរាបអើយ ៕