ឆ្នេរខ្សាច់ប្រលោមស្នេហ៍

ច្រៀងដោយ នភ ហង្សផលា

និពន្ធបទភ្លេង និងទំនុកច្រៀង ដោយ នភ ហង្សផលា ឆ្នាំ២០០៩


១. ចន្ទ្រារះផូរផង់ រៀមនិងឆោមយង់ស្ម័គ្រមេត្រី តារាជាសាក្សី កត់ត្រាសម្តីភក្តីស្នេហ៍។

២. រលកប្រដេញគ្នា រមនាដួងចិត្តម្លេះទេ ជំនោរក្រោមដួងខែ​ ​​​​​​​​​​​​​ហាក់សៀងបំពេរប្រលោមចិត្ត។

បន្ទរ. ឆ្នេរខ្សាច់អន្លាយ ពន្លឺផ្កាយល្អប្រណីត រាត្រីសែនអម្រិត ពីរកាយស្នេហ៍ស្និទ្ធ រួមចិត្តតែមួយ (ផ្ទួន)៕