ជនជាតិកុឡា
សាវតាជនជាតិកុឡា
កែប្រែបើតាមឯកសាររបស់ថៃបានពណ៌នាថាពួកកុឡាគឺជាពួកថៃយ៉ៃ(អម្បូរជនជាតិតៃ ដែលមកពីតំបន់យុនណានប្រទេសចិន)មកតាំងទីលំនៅក្នុងរដ្ឋមន និងរដ្ឋសានប្រទេសភូមាសព្វថ្ងៃ ហើយបន្តមករស់នៅតំបន់ឦសានរបស់ប្រទេសថៃ និងមកតំបន់ប៉ៃលិនរបស់់ប្រទេសកម្ពុជា។ ពួកកុឡា និងពួកតុងស៊ូគឺជាក្រុមតែមួយ ប៉ុន្តែបើតាមឯកសារបរទេសមួយចំនួនបាននិយាយថាពួកកុឡាផ្សេង និងពួកតុងស៊ូផ្សេង។ បើតាមជនជាតិអង់គ្លេសឈ្មោះ ហឺប៊ឺត វារីងតុនស្មីត ដែលជាអតីតអគ្គនាយករ៉ែរបស់ប្រទេសថៃចន្លោះឆ្នាំ ១៨៩១ ដល់ឆ្នាំ១៨៩៧ នៅក្នុងសៀវភៅ ប្រាំឆ្នាំក្នុងប្រទេសសៀម (Five Year in Siam ) ចាប់ពីឆ្នាំ១៨៩១ - ឆ្នាំ១៨៩៦ បានសរសេរថា ពួកកុឡាសំដៅទៅលើក្រុមមនុស្ស ដែលបានមកពីរដ្ឋសាន ហើយនៅភូមាពាក្យកុឡានេះសំដៅលើជនបរទេស ប៉ុន្តែសម្រាប់ជនជាតិអឺរ៉ុបវិញតែងតែហៅពួកនេះថាភូមា។ ដោយសារជនជាតិកុឡាពូកែធ្វើជំនួញ ដូច្នេះហើយពួកគេរស់នៅរាយប៉ាយចាប់ពីប្រទេសភូមា រហូតដល់ប្រទេសកម្ពុជា។ នៅភូមិភាគឦសានប្រទេសថៃមានវាលធំមួយហៅថាវាលកុឡាយំ ដែលបញ្ជាក់ពីវត្តមានរបស់ពួកកុឡានៅទីនោះ។ ពួកកុឡាតែងតែចេញធ្វើជំនួញជាក្រុមៗ ដោយមួយក្រុមមានសមាជិកចាប់ពី៥នាក់ រហូតដល់ជាង១០០នាក់ ហើយប្រើប្រាស់មធ្យោបាយធ្វើដំណើរគឺរទេះគោ ក្របី និងដំរី។ របៀបធ្វើជំនួញរបស់ពួកកុឡាគឺដឹករបស់របបពីកន្លែងដើមរបស់ពួកគេយកទៅលក់ឱ្យអ្នកស្រុកគោលដៅ។ ឧទាហរណ៍ ដឹកជំនិញពីប្រទេសភូមា ហើយទិញទំនិញពីប្រទេសសៀម ដឹកយកទៅឱ្យប្រទេសភូមាវិញ។ ទំនិញដែលពួកគេនាំយកមកលក់នៅប្រទេសសៀមមានដូចជា ក្រណាត់ សូត្រ គ្រឿងអលង្ការ ត្បូងថ្ម គ្រឿងដេរប៉ាក់ អាវុធនានា ថ្មាំសង្កូវ ហើយពួកកុឡាទិញទុះនិញពីប្រទេសសៀមវិញនូវសត្វពាហនៈនានា រួមទាំងផលិតផលធ្វើអំពីភ្លុក និងស្នែង។ ក្រៅពីជំនួញជួញដូរ ពួកកុឡានេះគឺជាអ្នកជំនាញបំផុតខាងត្យូងមានតម្លៃ ពួកគេពូកែជាងជនជាតិណាៗទាំងអស់រាប់ទាំងសៀម ឡាវ ចិន ឥណ្ឌា ដោយពួកគេគ្រាន់តែក្រលេកឃើញត្បូងគេស្គាល់ត្យូងនេះជាត្បូងប្រភេទអ្វី និងមានតម្លៃប៉ុណ្ណា។ ភស្ថុតាងជាសាយលក្ខអក្សរចាស់ជាងគេបំផុតស្តីអំពីវត្តមានរបស់ជនជាតិកុឡានៅប្រទេសសៀមគឺប្រមាណឆ្នាំ១៨៣៦ ក្នុងរជ្ជកាលព្រះបាទរាមាទី៣ ដែលសរសេរអំពីការឃាត់ខ្លួនជនជាតិកុឡា ដែលបានចូលមករកស៊ីនៅភាគខាងជើងប្រទេសថៃដូចជា ខេត្តឈៀងម់ៃ ខេត្តសុវណ្ណលោក និខេត្តកំពែងពេជ្រជាដើម។ ដោយឡែកនៅប្រទេសកម្ពុជាជាពិសេសខេត្តប់ៃលិន មិនមានឯកសារណាបញ្ជាក់ច្បាស់លាស់ពីអំពីវត្តមានរបស់ជនជាតិកុឡាមកតំបន់នេះទេ យើងគ្រាន់តែដឹងថានៅប្រមាណឆ្នាំ១៨៧៤ ជនជាតិកុឡាម្នាក់ឈ្មោះមោង ឃុនទី បានរកឃើញដោយចៃដន្យនូវត្បូងកណ្តៀងនៅពេលបរបាញ់សត្វនៅម្តុំអូរតងសព្វថ្ងៃ។ នេះហើយជាចំណុចចាប់ផ្តើមនៃអាជីវកម្មត្បូងនៅខេត្តប់ៃលិន ហើយលោកមោង ឃុនទីនេះហើយបានក្លាយជាអ្នកជំនួញត្យូងដ៏ធំបំផុតនៅខេត្តប៉ៃលិនបានក្លាយជាគោលដៅរបស់ពួកកូឡា ជាកម្លាំងចលករសំខាន់បំផុតនៃដង្ហើមសេដ្ឋកិច្ចតំបន់នេះ។ មេក្រុមពួកកុឡាត្រូវបានរាជការសៀមផ្តល់ឋានន្តរស័ក្ត ហ្លួងមុនីយុទ្ធនា ដែលមានតួនាទីគ្របើគ្រង និងប្រមូលពន្ធសម្រប់រាជការសៀម។ បើតាមសៀវភៅរបស់ជនជាតិអង់គ្លេស តំបន់ជីកត្បូងនៅតំបន់ប់ៃលិនចែកចេញជាពីរធំៗគឺ បយ៉ាខា និងបឌិននៀវ (ពាក្យថា ប ជាភាសាដើមរបស់ជនជាតិកុឡា សំដៅលើពាក្យរណ្តៅ)។ អាជីវកម្មត្បូងនៅខេត្តប៉ៃលិនត្រូវបានគ្រប់គ្រងដោយរាជការសៀម ក្រោយមកបានមកក្រុមហ៊ុនអង់គ្លេស រហូតមកដល់ពួកអ៊ីតាលី ហើយប្តូរមកបារាំងជាអ្នកគ្រប់គ្រងវីញនៅឆ្នាំ១៩០៧ ក្រោយសន្ធិសញ្ញាបារាំងសៀម។ ខេត្តប៉ៃលិនក្នុងដៃកម្ពុជាក្រោយពីទទួលបានដែនដីប៉ៃលិនពីរាជការសៀមរាជការខ្មែរក្នុងរជ្ជកាល ព្រះបាទស៊ីសិវត្ថិ និងរដ្ឋបាលអាណានិគមនិយមបារាំងបានរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងតំបន់ប៉ៃលិនដោយបានប្តូរឈ្មោះមកជា ស្រុកបត្បូង ដោយជាផ្នែកមួយនៃខេត្តបាត់ដំបង ប៉ុន្តែឈ្មោះភូមិឃុំសហគមន៍នានានៅតែរក្សាឈ្មោះដើមដដែលដូចជា បយ៉ាខា បតុងស៊ូ បហាបាត ប៉ាហ៊ី។