ឞូន៝ងព្នង គឺជាក្រុមប្រជាជនជនជាតិដើមដែល រស់នៅក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម។ ពួកគេត្រូវបានចាត់ថ្នាក់ជាក្រុមអំបូរមនុស្ស “មន-ខ្មែរ” ដែលមានទីដែនដីដូនតាចាប់ពីភាគឥសាន្តនៃ​ប្រទេស​កម្ពុជា ពីភូមិភាគខ្ពង់រាប កណ្តាលនៃប្រទេស​វៀតណាម រហូតដល់ជ្រោយនៃសមុទ្រចិនខាងត្បូង និងនៅភាគត្បូង នៃប្រទេសឡាវ។ នៅក្នុងពេលដ៏យូរ​លង់ណាស់មកហើយ ប្រមាណជាង២០០០ពាន់​ឆ្នាំមកនេះ ឞូន៝ង (ឬ ព្នង សុំប្រើពាក្យ “ឞូន៝ង”) ត្រូវបានចិន​ហៅក្រុមជនជាតិដើមនេះថា “ហ្វូណន” (ដើមឡើយកម្ពុជរដ្ឋ មាន​នគរហ្វូណន ឬ នគរភ្នំនេះឯង)  វៀតណាម ឬយាគណាម ហៅថា “មន៝ង” ខ្មែរហៅពួកគាត់ថា “ភ្នង” ចំណែកឯឡាវ ហៅពួកគេថា “ម៉យ” ។ ផ្ទុយទៅវិញ ជនជាតិដើមឞូន៝ង ហៅខ្លួនឯងថា “ឞូន៝ង”។ ភាគច្រើនពួកគេរស់នៅ ខេត្តមណ្ឌលគិរី និង មួយចំនួនទៀត មាននៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ

ជនជាតិឞូន៝ង
ព្នង
ជនជាតិព្នងមួយក្រុមក្នុងសម្លៀកបំពាក់ប្រពៃណី និងប្រារព្ធពិធីបុណ្យប្រពៃណី
ចំនួនប្រជាជនសរុប
៣៧,៥០០ នាក់
តំបន់ដែលមានចំនួនប្រជាជនសំខាន់ៗ
ខេត្តមណ្ឌលគិរី ,  កម្ពុជា
ភាសា
ភាសាព្នង
សាសនា
អវិញ្ញាណនិយម, ព្រះពុទ្ធសាសនា
ក្រុមជនជាតិដែលពាក់ព័ន្ធ
ខ្មែរលើ,គ្រឹង

ប្រជាសាស្ត្រ

កែប្រែ

សព្វថ្ងៃនេះ ឞូន៝ង រស់នៅបែកខ្ញែកនៅតាមផ្នែកខ្លះនៃពិភពលោក ដោយសារសង្គ្រាម បញ្ហាផ្លាស់ប្តូរ​សង្គម​និងនយោបាយពីអតីតកាល ជាឧទាហរណ៍នៅក្នុងសម័យសង្គ្រាមឥណ្ឌូចិន និងបញ្ហាបច្ចុប្បន្ន​ទាក់​ទងនឹង​សកលភាវូបនីយកម្មពិភពលោក (តម្រូវការសេដ្ឋកិច្ចសង្គម)។

ឞូន៝ងត្រូវបានប៉ាន់ប្រមាណប្រហែលមានចំនួនជាង១លាននាក់ រស់នៅនៅក្នុងដែនដីដូនតារបស់គេ​បច្ចុប្បន្ន​មាននៅក្នុងកម្ពុជា ឡាវ និងវៀតណាម។ ជនជាតិដើមឞូន៝ងគឺជាឈ្មោះមួយហៅទូទៅ សំដៅទៅ​ក្រុមជនជាតិដើមនេះ ដែលមានអនុអំបូរតូចៗដោយការសំគាល់តាមគ្រាមភាសា របស់ ពួកគេពីតំបន់មួយ​ទៅតំបន់មួយនិងពីអនុអំបូរមួយទៅអនុអំបូរមួយទៀត ជាឧទាហរណ៍ អនុអំបូរ ឞូន៝ងឞូន៝រ (Bunong Bunor) ឞូន៝ងនង (Bunong Nong) ឞូន៝ងកាហ៝អោ (Bunong Kaho) ឞូន៝ងរាអូង (Bunong Ra Ong) ឞូន៝ងក្រោល (Bunong Krol) ជាដើម។ ឞូន៝ងបច្ចុប្បន្ននេះ ប្រឈមទៅនឹងបញ្ហាសេដ្ឋកិច្ចសង្គម និងនយោបាយជាច្រើន។ នៅក្នុងបញ្ហាសង្គម ពួកគេរង់នូវការហូរចូលនូវអ្នកចំណូលថ្មីមានដូចជាខ្មែរទំនាបកណ្តាល វៀតណាម និងឡាវ មកនៅក្នុង​ដែនដីដូនតារបស់គេដែលជាទូទៅទាញយកធនធានធម្មជាតិដែលមានកំណត់របស់ពួកគេដូចជា ទឹក ដីធ្លី និងធនធានធម្មជាតិ។  ពេលគេខ្លះ ការទាញយកផល និងអនុផលពីដែនដីដូនតារបស់ពួកគេនេះ មិនបាន ទាំងសុំការឯកភាព ឬផ្តល់ប្រយោជន៍ត្រលប់ទៅជនជាតិដើមឞូន៝ងនោះទេ ជារឿយៗពួកគេ ត្រូវបាន បណ្តេញ​ចេញ ជាដើម។ ជាងនេះទៅទៀត ជនជាតិដើមឞូន៝ងកំពុងរង់ឥទ្ធិពលពីសាសនា សំខាន់ពីរ គឺសាសនាគ្រឹះ និងសាសនាព្រះពុទ្ធ (ជនជាតិដើមមានសាសានបូរាណដើមរបស់ខ្លួន តាំងពី​យូរលង់ណាស់​មក​ហើយ)។  បើប្រៀបធៀបថាតើសាសនាទាំងពីរធ្វើឲ្យប៉ះពាល់អ្វីខ្លះ​ដល់ជន​ជាតិដើមឞូន៝ង គឺមានដូចគ្នា នៅក្នុងទំនៀមទំលាប់ និងភាសាដើម។ តាមអ្នកជំនាញខាងភាសាសាស្រ្ត និងអ្នកអភិរក្សនិយមខ្លះថា ព្រះពុទ្ធសាសនាធ្វើឲ្យបាត់បង់ធ្ងន់ធ្ងរជាងដោយសារសាសនានេះ មិនអនុញ្ញាត​ឲ្យជនជាតិដើមឞូន៝ង​ប្រើប្រាស់​ភាសាខ្លួនឯង ឧទាហរណ៍ គ្មានអាចារ្យ ឬព្រះសង្ឃណាជា​ឞូន៝ង ឬ បើមាន(តំបន់ខេត្តក្រចេះ)​ពេលសូត្យធម៌ជាខ្មែរ និងបាលីតែម្តងៗ យូរនឹងធ្វើឲ្យភាសាដើម​ឞូន៝ងលែងប្រតិបត្តិនៅក្នុងវត្តអារាម និងឈានដល់ភូមិដ្ឋាន និងកូនចៅជំនាន់ក្រោយ ហើយលែងលើក​ទឹកចិត្តឲ្យប្រតិបត្តិជំនឿអារុកអារក្ស ព្រៃភ្នំក្រំថ្ម និងបែបសមូហភាព បានន័យថា យកជាបុគ្គលនិយម ឧទាហរណ៍អ្នកណាធ្វើបុណ្យ បានបុណ អ្នកណាធ្វើ​បាបបានបាបជាដើម។ ផ្ទុយពីសាសនាគ្រឹស្ត ដែល​មាន​ព្រះគម្ពីរ និងគ្រូគង្វាល ឬអ្នកបង្ហាត់​បង្ហាញ ជាភាសាដើមឞូន៝ង ហើយជាងនោះទៀតសោត មាន​កម្មវិធី​បង្ហាត់បង្ហាញ កូនចៅតូចៗ​ជំនាន់​ក្រោយអំពីជំនឿ និងភាសាដើមយ៉ាងល្អប្រសើរ តែទាស់តែឲ្យ​បំបាត់ទាំងស្រុង​នូវវត្ថុបូរាណ​ដែល​មាន​អាយុកាលរាប់រយ រាប់ពាន់ឆ្នាំដូចជា ពាង និងសម្ភារៈ​សីល្បៈ​ដូចជាគង់ ឃ្មោះជាដើម។  ដូចនេះ បើធ្វើការសរុបនៃការប្រៀបធៀប ក្រុមអ្នកអភិរក្ស និងក្រុមអ្នក​ភាសា​សាស្រ្តយល់ថា ព្រះពុទ្ធសាសនា  មានផលប៉ះពាល់ដល់អត្តសញ្ញាណ វប្បធម៌ និងសាសនា​ឞូន៝ង​​ច្រើនជាង ជាងនេះទៀតមិនអនុញ្ញាត​ឲ្យមានប្រើប្រាស់ភាសាដើម ពេលខ្លះពួកគាត់សូត្យមិន​ទាំងយល់អន្ថន័យនិងអន្ថរសជាភាសា​ដើមទៅ​ទៀត។ ជាងនេះទៀង អ្នកប្រជាសាស្រ្តនិយម​ខ្លះបាន​ប្រមើលមើលថា បើជនជាតិឞូន៝ងបន្តកាន់សាសនា​ព្រះពុទ្ធដោយគ្មានការអភិរក្សអត្តសញ្ញាណដើម និងកែលំអរឲ្យមានការថែរក្សាភាសាដើមឞូន៝ងនោះទេ ក្រុមឞូន៝ងអ្នកកាន់សាសនាទាំងនោះងាយនឹង​ត្រូវបាន​រំលាយ​ខ្លួនឯង លែងក្លាយជាឞូន៝ងតែម្តង។ ចំណែក នៅក្នុងគ្រឹះសាសនា បើមិនកែលំអរនៅ​ក្នុង​​ការ​ការពារលែងឲ្យមានការបំផ្លាញវត្ថុបូរាណ និងសម្ភារៈភ្លេង និងសម្ភារៈប្រពៃណីនោះ ងាយនឹង​បាត់បង់អត្តសញ្ញាណកម្មនៃសម្ភារៈឬវត្ថុដែលមានតម្លៃជាប្រវត្តិសាស្រ្ត ណាស់។ នៅក្នុងបញ្ហាការ​ចូលរួម​នៅក្នុងសិទ្ធិនយោបាយ ការដឹកនាំលក្ខណៈប្រពៃណីលែងលើកទឹកចិត្តឲ្យ មានទៀតហើយ ដូចនេះជនជាតិដើមឞូន៝ងបានបង្ខំចិត្តចូលរួមនៅក្នុងបែបផែនសិល្បៈ នយោបាយបែបថ្មី​ទាំងស្រុង នៅកម្ពុជាត្រូវធ្វើតាមការបោះឆ្នោត នៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងសាធារណៈរដ្ឋ​ប្រជាមិនិត្តឡាវ មាន “កូតា”សម្រាប់ភាពជាតំណាងជនជាតិដើមឞូន៝ងនៅថ្នាក់ជាតិ និងមានកាន់ការ រដ្ឋបាលថ្នាក់ក្រោមជាតិ (ខេត្ត ស្រុក​ ឃុំ ភូមិ)ទាំងផ្នែករដ្ឋបាល និងគោលនយោបាយ។ នៅកម្ពុជា ជនជាតិ​ដើមឞូន៝ងត្រូវបង្ខំចិត្តចូលរួមនៅក្នុងនយោបាយប្រកួតប្រជែងបែបថ្មីនៅក្នុងការបោះឆ្នោត និងយុទ្ធនាការ​ឃោសនាសម្លេងឆ្នោត ដែលជាទូទៅបានធ្វើឲ្យមានការប្រះឆាសង្គមក្នុងចំណោម​ឞូន៝ងដោយសារពួកគេ​មានទស្សនៈនយោបាយផ្សេងគ្នាចំពោះគណបក្សដែលខ្លួនស្រលាញ់។ ដើម្បី​បាន​អ្នកតំណាងជនជាតិដើម​ឞូន៝ង​ថ្នាក់ជាតិ ជនជាតិដើមឞូន៝ងលែងមាន “កូតា”ទៀតហើយ នៅក្នុង​គណបក្សនយោបាយនានា  ខុសពី​សម័យ​ក្រោយរំដោះ៧មករាឆ្នាំ១៩៧៩ ដែលឥស្សារៈជន​នយោបាយ​​​តស៊ូនៅក្នុងសម័យនោះ មានលទ្ធភាព​ច្រើននៅក្នុងគណបក្សនយោបាយដើម្បីត្រូវបាន​ជ្រើសរើសឲ្យក្លាយអ្នកតំណាងជនជាតិដើមឞូន៝ងនៅក្នុងដែនដីដូនតារបស់ខ្លួន ដូចជាមណ្ឌលគិរី​ជាដើម។ ដូចនេះ មានន័យថាជនជាតិដើមឞូន៝ងត្រូវធ្វើការព្យាយាម​ប្រកួតប្រជែងនៅក្នុងការធ្វើឲ្យ​គណបក្សនយោបាយនីមួយៗពេញចិត្តថ្លើមដើម្បីត្រូវបានជ្រើសរើសជាបេក្ខជនបក្ខនារី អ្នកតំណាងជនជាតិដើមឞូន៝ងនៅក្នុងជួរគណបក្សនយោបាយ។ នៅថ្នាក់ក្រោមជាតិ មានជន​ជាតិ​ដើមឞូន៝ងច្រើនដែរ ដែលកាន់ការ​នៅថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ​ផ្នែក​រដ្ឋបាល មិនសូវមានទេផ្នែកគោល​នយោបាយ។ ជាមួយនឹងកត្តាប្រឈមដ៏ច្រើន ទាំងសេដ្ឋកិច្ចសង្គម វប្បធម៌ និងនយោបាយនេះ ចាស់ទំជនជាតិដើម​ឞូន៝ង អំពាវនាវឲ្យមានការគាំទ្រដើម្បីបន្តភាពរស់រាននៃវប្បធម៌ចំណាស់ (បូរាណ)នេះ ពីរដ្ឋាភិបាលនៃ​ប្រទេស​កម្ពុជា ឡាវ និងវៀតណាម និងប្រទេសសប្បុរសជនឬធម៌នានាលើពិភពលោកក្នុងការជួយ​គាំទ្រ ការពារ អភិរក្ស និងអភិវឌ្ឍន៍​ នូវអ្វីដែលស្វ័យសមស្របចំពោះសេដ្ឋកិច្ចសង្គម និងវប្បធម៌​ជនជាតិ​ដើមឞូន៝ងនេះ។

អំពីឈ្មោះ

កែប្រែ

គួរកត់សំគាល់កំហុសឆ្គងជាយូរយាណាស់មកហើយនៃការហៅឈ្មោះជនជាតិដើមឞូន៝ង ថា តាមសំណេរ​របស់សម្តេចព្រះសង្ឃរាជ ជួន ណាត ថា ក្រុមជនជាតិដើមនេះគឺជាអំបូរ​​មនុស្សរស់នៅតំបន់ភ្នំ​ដូចនេះ ដូចនេះខ្មែរ ត្រូវហៅថា “ភ្នង” ។ តាមពិត​ជនជាតិដើមឞូន៝ងនេះ មិនមែនរស់នៅតែនៅតំបន់ភ្នំប៉ុណ្ណោះទេ ព្រោះគេក៏​រស់នៅនៅតាមតំបន់វាលទំនាប​ផងដែរ តួយ៉ាងនៅកម្ពុជា គឺតាំងពីបុរមបុរាណមក គាត់រស់នៅតាមបណ្តា ខេត្ត​មួយចំនួន​ដូចជា​កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង(ឥលូវរកមិនទាន់ឃើញថាសារគាត់បានកំឡាយជាខ្មែរ) ស្ទឹងត្រែង ក្រចេះ។ ករណីខេត្ត​ក្រចេះនេះត្រូវបាន ដាក់ឈ្មោះបែបនេះគឺដោយសារ សម្តេចសីហនុ យល់ថា ភូមិភាគនេះ មិនសូវសំបូរ​អ្នកចេះភាសាខ្មែរ។ បន្ថែមលើសូរស័ព្ទ ឞូន៝ង ឬ ពូណង នេះវិញ ដោយសារខ្មែរមានតែសូរ “ប” ដែលអក្សរ​ខ្មែរមិនមាន សូរស័ព្ទ អក្សរ “ឞ” (មិនមែន “ម”ទេ នេះជាអក្សរ ឞូន៝ងថ្មី ដែលក្រសួងអប់រំ ឯកភាពបាន​រៀបចំឲ្យមានអក្សរ​ជនជាតិដើមឞូន៝ងចាប់ពីឆ្នាំ២០០០មក) មានសូរធ្ងន់ជាង “ប”​។ ជាទូទៅ បើខ្មែរ ហៅ “ភ្នង” និងឡាវហៅ “ម៉យ” ទៅកាន់ពួកគេ អ្នកអាចនឹងមិន ត្រូវបានចម្លើយ ឬពួកគាត់នឹងមិនចង់និយាយ រក ឬ ឆ្លើយឆ្លងជាមួយនឹងអ្នកឡើយនោះទេ ដោយសារទី១ មិនចាំសូរស័ព្ទ ទី២ មានលក្ខណៈជាការរើស​អើង ពីព្រោះពាក្យ “ភ្នង” និង “ម៉យ” នេះ មានអត្ថន័យបែប​ជាការមើលងាយ និងរើសអើងចំពោះ​ពួកគាត់) ដូចនេះសូមអស់លោកអ្នកកុំភ្ញាក់ផ្អើល។  ចិនហៅ “ហ្វូណន” វៀតណាមហៅ “មន៝ង” បែបត្រឹម​ត្រូវជាងទៅវិញ។ ដូចនេះ សំណួរថាតើ យើងត្រូវហៅគាត់ឲ្យ ត្រូវ និងចំយ៉ាងណានោះ គឺយើងត្រូវហៅ​គាត់ថា “ឞូន៝ង” (ឬ “ពូណង” ជាពីរពាក្យ) មិនមែន “ព្នង” ឬ “ភ្នង”។

វប្បធម៌

កែប្រែ

ឞូន៝ង ដែលជាទូទៅគេសរសេរគេសរសេរខុសតាម សម្តេចព្រះសង្ឃរាជ ជួន ណាត ថាជា “ភ្នង” ឬ ពេលខ្លះគេព្យាយាម​សរសេរ​តាមសូស័ព្ទ  “ពូណង” ឬ “​ព្នង”។

ព្យជ្ជញៈឞូន៝ងមាន៖ ក, ខ, គ, ង, ច, ឆ, ជ, ញ, ដ, ត, ថ, ទ, ម, ប, ផ, ព, ម, យ, យ្ស, រ, ល, វ, ឞ, ស, ហ, អ, អ្យ, និងស្រៈឞូន៝ងមាន៖ ា, ិ, ី, ឹ, ឺ, ុ, ូ, ើ, ៀ, េ, ែ, ៃ, ោ, ៅ, ៝៝៝៝៝៝៝៝៝៝៝៝៝៝៝៝

ឯកសារយោង

កែប្រែ

ឯកសារយោង

កែប្រែ

អត្ថបទដកស្រង់ពីគេហទំព័រ[] https://bunongnewsnetwork.wordpress.com/2017/09/30/%E1%9E%93%E1%9E%9A%E1%9E%8E%E1%9E%B6%E1%9E%82%E1%9E%BA%E1%9E%87%E1%9E%B6%E1%9E%9E%E1%9E%BC%E1%9E%93%E1%9F%9D%E1%9E%84-%E1%9E%96%E1%9E%BC%E1%9E%8E%E1%9E%84%E1%9E%96%E1%9F%92%E1%9E%93%E1%9E%84/