ជ័យវរ្ម័នទី១

ព្រះមហាក្សត្រចេនឡា
(ត្រូវបានបញ្ជូនបន្តពី ជយវម៌្មទី១)

វ្រះបាទជយវម៌្មទី១ជ័យវរ្ម័នទី១(គ.ស ?-៦៨១) រជ្ជកាល (គ.ស ៦៥៧-៦៨១) ត្រូវបានគេចាត់ទុកដោយអ្នកខ្លះថា ជាក្សត្រទីមួយនៃអធិរាជាណាចក្រខ្មែរ ដែលបានវិវត្តចេញពីនគរកម្ពោជ (ក៏ត្រូវបានគេហៅថាចេនឡាជាភាសាចិន)។ ទ្រង់បានគ្រប់គ្រងប្រហែលពីឆ្នាំ៦៥៧ ដល់ ៦៨១។ លើសលប់ពីរជ្ជកាលព្រះអង្គ និងក្សត្រមុនព្រះអង្គភវវម៌្មទី២ អំណាចព្រះមហាក្សត្រខ្មែរត្រូវបានពង្រឹងនៅតំបន់នានាដែលគ្រប់គ្រងត្រួតត្រាដោយវប្បធម៌ភ្វូណានកាលពីមុន។ យ៉ាងណាមិញ វ្រះបាទជយវម៌្មមិនបានបន្សល់ទុករជ្ជទាយាទជាប្រុសឡើយ ដែលនាំអោយមានការបែងចែកកម្វុជ និងត្រឡប់ទៅដល់សម័យកាលអនាធិបតេយ្យដូចកាលពីមុនវិញ។ វ្រះបាទ​ជយវម៌្ម​ទី​១ ទ្រង់​យក​ព្រះទ័យ​ទុក​ដាក់​ណាស់​ក្នុង​ការ​ថែ​រក្សា​ទឹក​ដី​ដ៏​ធំ​ទូលាយ ដែល​បុព្វបុរស​របស់​ព្រះអង្គ​បាន​បន្សល់​ទុក​អោយ។ ក្នុង​វិស័យ​ការពារ​ជាតិ ព្រះអង្គ​ទ្រង់​បង្កើត​អោយ​មាន​កងទ័ព​សេះ ហើយ​បាន​ច្នៃ​បង្កើត​វិធី​ទាក់ ឬ​ផ្សាំង​ដំរី​ផង។ ក្នុង​រជ្ជកាល​របស់​ព្រះអង្គ គេ​ឃើញ​មាន​សិលា​ចារឹក ឬ​ការ​កសាង​ប្រាសាទ​ជាច្រើន​នៅ​វ្យាធបុរ និង​វត្ត​ភូចម្ប៉ាសក្ដិ នៃ​ប្រទេស​លាវ សព្វថ្ងៃ។ តាម​ការ​ប៉ាន់ស្មាន វ្រះបាទ​ជយវម៌្មទី​១ ប្រហែល​ជា​សោយ​ទិវង្គត​នៅ​ឆ្នាំ​៦៨១ នៃ​គ្រិស្ដសករាជ។ ទ្រង់មានបច្ឆាមរណនាមថា វ្រះ​កម្រតេង​អញ ត​ទៅ ឝិវបុរ

ជយវម៌្មទី១
វ្រះបាទ
រជ្ជកាល៦៥៧-៦៨១
រាជ្យមុនវ្រះបាទភវវម៌្មទី២
រាជ្យបន្តព្រះនាងជយទេវី
បុត្រព្រះនាងជយទេវី
បច្ឆាមរណនាម
វ្រះ​កម្រតេង​អញ ត​ទៅ ឝិវបុរ
វង្សកៅណ្ឌិន្យវម៌្ម
សន្តតិវង្សកៅណ្ឌិន្យវម៌្ម
បិតាចន្ទ្រវម៌្ម
មាតាបុត្រីនៃព្រះយុវរាជ
ប្រសូតឦឝានបុរ
សុគត៦៨១
ឦឝានបុរ

ក្រោយការសោយទិវង្គត កែប្រែ

ចេនឡាត្រូវបានបែកបាក់ជាពីរ មូលហេតុនៃការបែងចែកនេះដោយសារកំសោយអំណាចកណ្ដាល ព្រោះវ្រះបាទ ជយវម៌្មទី១ គ្មាន ព្រះរាជបុត្រស្នងរាជ្យទើបព្រះអង្គប្រគល់រាជសម្បត្តិឲ្យព្រះនាងជយទេវីជាបុត្រី ដោយសារព្រះនាងជាស្ត្រីនេះ ហើយដែល ធ្វើឲ្យប្រទេសបែកជាពីរ និងនៅដើមនៃសតវត្សទី៨ អាណាចក្របានបែកខ្ញែកទៅជាក្សត្របុរីជាច្រើន។។ ចេនឡាទឹកលិចគឺជាតំបន់សម្បូរដោយបឹងបួ និងសមុទ្រហ៊ុមព័ទ្ធជុំវិញគ្របដណ្ដប់លើតំបន់អាងទឹក ទន្លេមេគង្គ ចាប់ពីល្បាក់ទឹកខោន រហូតដល់សមុទ្រ។ ព្រោះតែដូច្នេះហើយទើបគេហៅថាចេនឡាទឹក ដែលមានទឹកដីនៅភាគខាងក្រោមដូចភ្វូណាន​វិញ គឺ​នគរ​វ្យាធបុរ និង​នគរ​សម្ភុបុរ ដែល​ចិន​ហៅ​ថា “ចេនឡាគោក”។ ចេនឡាទឹក​មាន​ទឹកដី​នៅ​ត្រង់​ម្តុំ​កម្ពុជា​ក្រោម​សព្វថ្ងៃ ចំណែក​ឯ​ចេនឡា​គោក មាន​ទឹកដី​នៅ​ត្រង់​ម្តុំ​ប្រទេស​កម្ពុជា​សព្វថ្ងៃ ហើយ​លាតសន្ធឹង​ដល់​ជួរភ្នំ​ដងរែក។ ក៏ប៉ុន្តែ ការបែងចែក​នគរ​ចេនឡា​ជាពីរ​នៅពេលនោះ ប្រហែល​ជា​ធ្វើឡើង គ្រាន់តែដើម្បី​ចែកគ្នា​គ្រប់គ្រង​តែប៉ុណ្ណោះ។ ចេនឡា​ទាំងពីរ ​មិនមែន​ជាសត្រូវ​នឹងគ្នា ដូច​ជា​កាលពី​នគរវ្យាធបុរ និង​ឝម្ភុបុរ កាល​ពី​​នៅក្នុង​សម័យកាល​​នគរភ្វូណាននោះទេ។ ព្រះអង្គម្ចាស់បុឝ្ករាក្ឝជាអ្នកគ្រប់គ្រងនៅឝម្ភុបុរបានប្រកាសខ្លួនថាជាស្ដេចនៃកម្វុជទាំងមូល។

ខ្សែស្រឡាយរបស់ទ្រង់ កែប្រែ

ព្រះយុវរាជ (គ.ស ប្រហែលសវត្សទី៧) ជាបុត្រាទីបីនៃព្រះបានឦឝានវម៌្មទី១ ត្រូវបានគេស្គាល់តាមរយៈគោរម្យងារថាយុវរាជ (ម្កុដរាជកុមារ) គឺជាគន្លឹះក្នុងការកែសម្រួលដ៏សំខាន់បំផុតរបស់លោកហ្សាក់ក្នុងការចងក្រងប្រវត្តិសាស្ត្របុរេអង្គរ ហើយក៏ជាចំណុចផ្ដោតមួយនៃការសិក្សារបស់យើង។ ការបន្ថែមបន្ថយនេះពឹងផ្អែកលើសិលាចារឹកសំស្ក្រឹត (K. ១១៤២) ដែលគេបានស្គាល់តាំងតែពីឆ្នាំ១៩៨៤ មកម៉្លេះ។ សិលាចារឹកនេះត្រូវបានទិញមកដោយអ្នកប្រមូលពន្ធម្នាក់នៅបាងកក និងប្រភពដើមរបស់វាមិនបានបង្កជាចំណោទឡើយ។ យ៉ាងហោចណាស់ វាផុសចេញពីស្ថានីយ៍មួយនៅថៃ ហើយលោកហ្សាក់ផ្ដល់យោបល់ថា វាប្រហែលជាមកពីតំបន់ឧទង។ នាមនៃពួកមនុស្សដែលឧទ្ទិសដល់មនុស្សដែលសិលាចារឹកបានឧទ្ទិសដល់មិនមានវត្តមានក្នុងផ្នែកណាមួយដែលមានក្នុងអត្ថបទឡើយ ប៉ុន្តែពង្សាវលីត្រូវបានគេផ្ដល់អោយ។ អ្នកទាំងនោះគឺជាកូននៃព្រាហ្មណ៍ជាតិឥណ្ឌាម្នាក់ បើតាមលោកហ្សាក់យល់ថា ជាព្រាហ្មណ៍មកពីចិទម្ពរម ដែលស្ថិតនៅឥណ្ឌាខាងត្បូង និងព្រះភគិនីរបស់ព្រះបានជយវម៌្មទី១។ ជយវម៌្មទី១ បានពិភាក្សាថាគឺជាអ្នកស្នងរាជ្យបន្តពីព្រះបានភវវម៌្មទី២ ជាធម្មតាត្រូវបានគេចាត់ទុកដោយយល់ច្រឡំថាជាបុត្ររបស់ព្រះបានភវវម៌្មទី២។ លោកហ្សាក់បច្ចុប្បន្នស្នើថាផ្អែកលើ K. ១១៤២ ជយវម៌្មទី១ជាបុត្រនៃបុត្រីរបស់កូនទីបីនៃព្រះបានឦឝានវម៌្មទី១ គឺព្រះយុវរាជ និងអ្នកគ្រប់គ្រងតូចមួយដែលមាននាមថាចន្ទ្រវម៌្ម។ វានាំអោយជយវម៌្មទី១ក្លាយជាបុត្រានៃក្មួយស្រីរបស់ព្រះបានភវវម៌្មទី២ និងត្រូវជាចៅទួតនៃព្រះបានឦឝានវម៌្មទី១។ លោកហ្សាក់បានឈានមកដល់សេចក្ដីសន្និដ្ឋាននេះដោយសារការប្រៀបធៀបពង្សាវលី ក្នុង K. ១១៤២ ទៅនឹងឈ្មោះដែលបានផ្ដល់អោយក្នុងសិលាចារឹកពីរដែលគេស្គាល់ស្រាប់មកពីភាគខាងត្បូងកម្ពុជា (K. ៤៨៣ និង K.២១) ដោយគេបានកំណត់ថាព្រះបានភវវម៌្ម[ទី២] ដោយមានការជំទាស់ថាក្សត្រនេះប្រហែលត្រូវបានជំនួសដោយក្សត្រដែលមិនត្រូវបានវែកញែកពីមុន ដែលមិនមែនភវវម៌្មទី២ និងដោយហេតុនោះហើយគឺវ្រះបាទភវវម៌្ម[ទី៣] ប្រាកដជាម្ចាស់នៃសិលាចារឹក K.១១៤២​ នេះដែរ។ ចំពោះយើង មកដល់ត្រង់នេះ ព្រះបានភវវម៌្ម[ទី៣] គឺជាខ្មែរ និងក៏ជាក្មួយប្រុសនៃវ្រះបាទជយវម៌្មទី១ផងដែរ ដែលកំពុងសោយរាជ្យនៅថៃ ប្រហែលនៅឧទង ពេលណាមួយក្នុងពាក់កណ្ដាលទីពីរនៃសតវត្សទីប្រាំពីរ។ សិលាចារឹកចានស្ពាន់ដ៏ល្បីល្បាញមកពីឧទង (K. ៩៦៤) ដែលវែកញែកអំពីស្ដេចមួយអង្គព្រះនាមហឝ៌វម៌្ម ជាព្រះនត្តានៃព្រះបានឦឝានវម៌្មទី១ ដោយមានការរំលឹកដល់ព្រះកិត្តិនាមដ៏អស្ចារ្យរបស់ព្រះអង្គ វាពិតជាសំខាន់ណាស់ដើម្បីកត់សំគាល់ត្រង់នេះ លោកហ្សាក់យល់ថាហឝ៌វម៌្មគឺជាជាតិខ្មែរ។ សរុបមក យើងមានស្ដេចខ្មែរពីរអង្គដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹងរាជវង្សសំខាន់បំផុតដែលកំពុងគ្រប់គ្រងនៅកម្ពុជា និងរាជវង្សមួយទៀតកំពុងគ្រប់គ្រងនៅថៃកណ្ដាល (ទ្វារវតី) នៅពាក់កណ្ដាល និង ពាក់កណ្ដាលទីពីរនៃសតវត្សទីប្រាំពីរ។

ពង្សាវលី កែប្រែ

  • ព្រះអយ្យកា ស្គាល់តែគោរម្យងារថា ព្រះយុវរាជ ដែលត្រូវជាព្រះរាជបុត្រានៃព្រះបាទឦឝានវម៌្មទី១។
    • ព្រះមាតា ត្រូវជាបុត្រីនៃព្រះយុវរាជ ព្រះបិតាព្រះនាម ចន្ទ្រវម៌្ម
      • ព្រះរាជបុត្រីព្រះនាម ជយទេវី ជាព្រះមហាក្សត្រីនៃនគរចេនឡា
      • ព្រះភាគិនេយ្យ ព្រះនាមភវវម៌្ម ទ្រង់ត្រូវជាព្រះមហាក្សត្រសោយរាជ្យនៅតំបន់ទ្វារវតី

សូមមើលផងដែរ កែប្រែ

ឯកសារយោង កែប្រែ

គោរម្យងារសំរាប់រាជ្យ
មុនដោយ
វ្រះបាទភវវម៌្មទី២
ក្សត្រចេនឡា
៦៥៧-៦៨១
តដោយ
វ្រះបាទជយទេវី