ជយវម៌្មទី៩
វ្រះបាទជយវម៌្មទី៩ រឺ សីហនុរាជ រជ្ជកាល (១៣២៧-១៣៣៦) ព្រះនាមពេញ វ្រះបាទជយវម៌្មបរមេឝ្វរ។ រាជបុរោហិត វិទ្យេឝវិទ និង វិទ្យេឝធិមន្ត។ (បើរាប់ទាំងស្ទួនដល់ទៅបីអង្គ ទ្រង់ត្រូវលេខរៀងថា ជយវម៌្មទី១២)
ជយវម៌្មទី៩ សីហនុរាជ | |||||
---|---|---|---|---|---|
ចក្រវរ្តិន | |||||
រជ្ជកាល | ១៣២៧-១៣៥៨? | ||||
រាជ្យមុន | ឝ្រីន្ទ្រជយវម៌្ម | ||||
រាជ្យបន្ត | អង្គជ័យ? | ||||
| |||||
សន្តតិវង្ស | ឝ្រីន្ទ្រវម៌្ម | ||||
បិតា | ឝ្រីន្ទ្រជយវម៌្ម |
ការសោយរាជ្យកែប្រែ
បន្ទាប់ពីរាជ្យរបស់វ្រះបាទឝ្រីន្ទ្រជយវម៌្ម ព្រះរាជបុត្ររបស់ព្រះអង្គព្រះនាម សីហនុ បានឡើងគ្រងរាជ្យស្នង ដោយមានព្រះនាមក្នុងរាជ្យថា វ្រះបាទជយវម៌្មទី៩នៅក្នុងឆ្នាំ ១៣២៧ នៃគ្រិស្ដសករាជ។ គេមិនបានដឹងច្បាស់ពីរយៈកាលគ្រងរាជ្យរបស់វ្រះបាទជយវម៌្មទី៩ នៅអង្គរពិតប្រាកដទេ តែគេអាចដឹងបានថា គឺវ្រះបាទជយវម៌្មទី៩ នេះហើយ ដែលបញ្ជូនទូតទៅប្រទេសចិន នៅឆ្នាំ១៣៣០ និងបានចាត់គណៈប្រតិភូមួយ អោយទៅធ្វើវន្ទនកិច្ចចំពោះប្រទេសមហាវៀត នៅច្រកភ្នំកឿវ៉ៅ នៅឆ្នាំ១៣៣៥ នៃគ្រិស្ដសករាជ។
សាសនាកែប្រែ
វ្រះបាទជយវម៌្មទី៩ ជាព្រះមហាក្សត្រចុងក្រោយបង្អស់ដែលគេស្គាល់តាមសិលាចារឹករ។ ព្រះមហាក្សត្រអង្គនេះ ក៏ទ្រង់ជាព្រះរាជាមានជំនឿមុតមាំបំផុតលើសាសនាព្រះឥសូរ។ ក្នុងបំណងបង្ហាញអោយឃើញជាសាធារណៈនូវជំនឿនេះ ព្រះអង្គបានទ្រង់ចាត់ចែងអោយសាងសិលាចារឹកមួយ ដាក់តំកល់ក្នុងបូជនីយដ្ឋានព្រះពុទ្ធសាសនាដ៏សំបើមអស្ចារ្យមួយ គឺប្រាសាទបាយ័ន ដែលបានកសាងឡើងដោយវ្រះបាទជយវម៌្មទី៨ ថែមទៀតផង។ ទង្វើទាំងនេះ បានធ្វើអោយមានប្រតិកម្មរបស់មហាជនកាន់តែច្រើន និងកាន់តែកំរោលឡើងនៅទូទាំងផ្ទៃប្រទេស៕[១]
ពង្សាវលីកែប្រែ
- ព្រះបិតាព្រះបាទ ឝ្រីន្ទ្រជយវម៌្ម
ឯកសារយោងកែប្រែ
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ ឝ្រីន្ទ្រជយវម៌្ម |
ចក្រវរ្តិននៃកម្វុជទេឝ ១៣២៧–១៣៥៨? |
តដោយ អង្គជ័យ? |