ជា សុភា
អត្ថបទនេះមានបញ្ហាច្រើន សូមជួយកែលម្អ ឬពិភាក្សាអំពីបញ្ហាទាំងនេះនៅលើទំព័រពិភាក្សា. (ស្វែងយល់ពីរបៀប និងពេលណាដែលត្រូវលុបសារគំរូទាំងនេះចេញ)
|
ជា សុភា (អង់គ្លេស: Chea Sophea) កើតថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ១៩៩២ មានស្រុកកំណើតនៅភូមិជើងភ្នំ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ សព្វថ្ងៃជាអ្នកចម្រៀងផងនិងអ្នកនិពន្ធផង ប្រចាំនៅផលិតកម្ម SHARE Media ដែលកំពុងទទួលបានប្រជាប្រិយភាពនិងការគាំទ្រយ៉ាងខ្លាំងពីមិត្តៗយុវវ័យ ដែលសព្វថ្ងៃលោកមានបទចម្រៀងផ្ទាល់ខ្លួន ប្រមាណជាង៥០បទរួចមកហើយ។
ជីវប្រវត្តិ
កែប្រែលោក ជា សុភា មានបងប្អូន៧នាក់ លោកចូលចិត្តសិល្បៈតាំងពីកុមារភាព ដោយលោក ជា សុភា មានលោកឪពុកជាអ្នកភ្លេងប្រពៃណី។ នៅពេលដែលមានកម្មវិធីប្រឡងនានាតាមភូមិ លោកតែងតែដាក់ពាក្យប្រឡងមិនដែលអាក់ខានឡើយ ប៉ុន្តែមិនសូវទទួលបានជោគជ័យទេ ដោយហេតុថាខ្វះខាតនិងខ្ចីបទពិសោធន៍ពេក។ លុះដល់វ័យ១៨ឆ្នាំ មុនឈានប្រឡូកក្នុងវិស័យសិល្បៈលោកមានការងារជាជាងគំនូរចម្លាក់តាមវត្តអារាមផងដែរ។ ដោយសារមានដុងសំឡេងល្អពីធម្មជាតិមកស្រាប់ និងមានការជំរុញពីគ្រួសារ-មិត្តភ័ក្រជុំវិញខ្លួន ទើបលោកសម្រេចចិត្តដាក់ពាក្យប្រឡងក្នុងកម្មវិធីធំៗរបស់ស្ថានីយទូរទស្សន៍នានាក្នុងស្រុក ក៏ប៉ុន្តែនៅតែមិនទទួលបានជោគជ័យឡើយ គឺជាប់ត្រឹមតែវគ្គជម្រុះប៉ុណ្ណោះ។ រហូតមកដល់ឆ្នាំ២០១៦ ទើបលោក ជា សុភា សម្រេចចិត្តជាមួយអ្នកនិពន្ធរបស់លោកម្នាក់ឈ្មោះ វីរៈ ពន្លក បង្កើតមានបទផ្ទាល់ខ្លួន (Original Song) រហូតមកដល់សព្វថ្ងៃ។ បទចម្រៀងដែលទទួលបានការគាំទ្រនិងគេស្គាល់លោកមកដល់សព្វថ្ងៃគឺបទ អាចរួមទុក្ខម្ដេចមិនអាចរួមសុខ, វាលអស់និស្ស័យ និងបទមនោសញ្ចេតនាអប់រំជាច្រើនទៀត។
បទពិសោធន៍សិល្បៈ
កែប្រែក្នុងឆ្នាំ២០១៤ លោក ជា សុភា បានចូលប្រឡងក្នុងកម្មវិធីដ៏ធំមួយរបស់ទូរទស្សន៍ហង្សមាស The Voice Cambodia ប៉ុន្តែមិនបានទទួលលទ្ធផលនោះឡើយ។ រហូតមកដល់ឆ្នាំ២០១៥ លោកក៏បានដាក់ពាក្យប្រឡងម្ដងទៀតក្នុងកម្មវិធី Cambodian Idol ហើយទទួលបានលទ្ធផលត្រឹមតែវគ្គជម្រុះប៉ុណ្ណោះ ។
បទចម្រៀងដែលទទួលបានការគាំទ្រច្រើនជាងគេ
កែប្រែចំណងជើង | អ្នកនិពន្ធ | អ្នកច្រៀង | ឆ្នាំ | ស្ថាប័នផ្សព្វផ្សាយ |
---|---|---|---|---|
អាចរួមទុក្ខម្ដេចមិនអាចរួមសុខ | វីរៈ ពន្លក | ជា សុភា | ២០១៥ | B Media |
វាលអស់និស្ស័យ | វីរៈ ពន្លក | ជា សុភា | ២០១៦ | B Media |
កាន់តែនឹកកាន់តែមិនហ៊ានរំខាន | វីរៈ ពន្លក | ជា សុភា | ២០១៦ | B Media |
ចាំអូនក្រោមដើមឈើ | វីរៈ ពន្លក | ជា សុភា | ២០១៩ | SHARE Media |
ច្បាំងដើម្បីអ្នកណា? | វីរៈ ពន្លក | ជា សុភា | ២០១៩ | SHARE Media |
ដៃគូសហការកន្លងមក
កែប្រែចំណងជើង | អ្នកនិពន្ធ | អ្នកច្រៀង | ឆ្នាំ | ស្ថាប័នផ្សព្វផ្សាយ |
---|---|---|---|---|
ម្ចាស់ជីវិតកូនអេីយ | ក្រុមកំសត់ស្រីល័ក្ខ | ជា សុភា, ទូច ស្រីល័ក្ខ, បូឡាំកាក្រៃ | ២០១៨ | Touch Sreyleak Channel |
បែកដេាយការយល់ចិត្ត | វីរៈ ពន្លក | ជា សុភា និង ទូច ស្រីល័ក្ខ | ២០១៨ | Touch Sreyleak Channel |
បេីអូនសុំបែកបងខឹងអូនអត់ | ក្រុមកំសត់ស្រីល័ក្ខ | ជា សុភា និង ទូច ស្រីល័ក្ខ | ២០១៩ | Touch Sreyleak Channel |
អាលប៊ុមចម្រៀង Original Song
កែប្រែ១. អាចរួមទុក្ខម្ដេចមិនអាចរួមសុខ?
២. កាន់តែនឹកកាន់តែមិនហ៊ានរំខាន
៣. ម្ដេចអូនបោកប្រាស់មនោសញ្ចេតនាបង?
៤. បទភ្លេងស្ងប់ស្ងាត់
៥. មិនសំខាន់ក្បែរបង សំខាន់អូនមានក្ដីសុខ
៦. កំពូលទ្រាំកំពូលស្មោះ
៧. ញើសឈាមពលករ
៨.ទិដ្ឋភាពស្រុកស្រែនាពេលភ្ជុំបិណ្ឌ
៩. អារម្មណ៍មួយពេលៗ
១០. មិនអាចទ្រាំមើលទឹកមុខអូន
១១. អូនបបួលបងផ្ដិតមេដៃ
១២. រកលុយមកធ្វើអី?
១៣. សត្រូវលាក់មុខ
១៤. យោគយល់ចិត្តស្រលាញ់
១៥. ដំណាក់កាលសំខាន់គេនៅតែចាកចេញ
១៦. សងគេរួចរាល់កូននឹងវិលវិញ
១៧. មនុស្សអត់តម្លៃ
១៨. ស្រលាញ់គ្នាលួចលាក់បែកគ្នាលួចលាក់
១៩. ស្នេហ៍ដែលមិនស្លាប់តម្លៃ
២០. ចាំអូនក្រោមដើមឈើ
២១. មានអារម្មណ៍ថាយើងមិនទាន់បែកគ្នា
២២. ច្បាំងដើម្បីអ្នកណា?
២៣. ស្រុកស្រែស្នេហ៍សុភមង្គល
២៤. បែបកបងអាងមានគេ
២៥. នៅម្នាក់ឯងសមហើយ
២៦. សមក្រណាស់ចៅ
២៧. ស្នេហ៍ក្រៅសេវា
២៨. ហេតុអ្វីអ្នកខលមកមិនមែនជាអូន?
២៩. សំពៅលូនជំនូនស្នេហ៍
៣០. អត្ថន័យជីវិត
៣១. អ្នកណាក្បត់ដៀលអ្នកហ្នឹងទៅ
៣២. ទឹកស្រះផ្លាស់ទឹកគីប
៣៣. មេឃស្រទំព្រោះស្នាមញញឹមអូន
៣៤. អូរសោមជម្រកស្នេហ៍
៣៥. ម្លប់ជ្រៃម្លប់ស្នេហ៍
៣៦. ទឹកភ្នែកគ្មានរូប
៣៧. ចិត្តដែលផ្ដល់ឱ្យ
៣៨. ម្ដេចមិនទុកចិត្តបង?
៣៩. មិនផ្គាប់ចិត្តឱ្យអូនខុសទេ
៤០. ចាំភ្លើងខៀវសិន
៤១. វាលអស់និស្ស័យ
៤២. ស្មោះផ្ដាច់មុខ
៤៣. អាចនឹកតែមិនអាចជួប
៤៤. គូស្នេហ៍អ្នកជំនួញ
៤៥. គ្រួសារខ្ញុំខុសអ្វី?
៤៦. អនុស្សាកម្ម
៤៧. ហេតុអ្វីស្នេហ៍យើងមានត្រឹមតែអេតាស៊ីវិល?