ជីវប្រវត្តិវង្សត្រកូល

អារម្ភកថា

ជាការពិតណាស់ ពេលវេលាវាមិនដែលដើរលឿនឬយឺតម្តងណាឡើយ ពោលគឺវាទៀងទាត់ជានិច្ច ដូច្នេះបើទោះបីយើងបារម្ភពីវាក៏គ្មានបានប្រយោជន៍អ្វីដែរ។ ពេលវេលាចេះតែកន្លងផុតទៅ អតីតកាលក៏ចាប់ផ្តើមកើតជារូបរាង នាំឲ្យប្រវត្តិសាស្រ្តក៏ចាប់ផ្តើមលេចចេញជាអត្ថន័យ និងខ្លឹមសាររបស់វា ដូច្នេះការសរសេរពីជីវប្រវត្តិវង្សត្រកូលរបស់មនុស្ស ក៏ចាប់ផ្តើមមានឱជារសសម្រាប់ជាអនុស្សាវរីយ៍ និងដើម្បីជាការបង្ហាញមនោសញេ្ចតនាបេះដូងពិតៗ ដែលមនុស្សយើងត្រូវការ។

ជីវប្រវត្តិវង្សត្រកូល ឬគ្រួសារគឺជាឱសថទិព្វសម្រាប់ការបង្ហាញពីក្តីស្រលាញ់ ការសាមគ្គីគ្នា ជាពិសេសគឺការបន្សល់ទុកដល់កូនចៅជំនាន់ក្រោយដែលជាក្តីប្រាថ្នារបស់ពួកគេ ដូចជារូបអ្នកដែលចង់ដឹង លឺ ឃើញ និងស្វែងយល់ដូនតា វង្សត្រកូលរបស់អ្នកជាជាងការគ្រាន់តែលឺការស្តាប់ពីឪពុកម្តាយរបស់អ្នកតែប៉ុណ្ណោះ។

យើងពិតជាមិនហ៊ាននិយាយថា « ត្រូវតែ » នោះទេ តែយើងគួរតែនិយាយថា « គួរតែ » គឺអ្នកគួរតែធ្វើការចងក្រងនូវ « ជីវប្រវត្តិវង្សត្រកូល » របស់អ្នកព្រោះវាប្រហែលជានឹងមានតម្លៃដូចសិលាចារឹក ឬក៏អាចនឹងមានតម្លៃស្មើនឹងប្រាសាទអង្គរវត្តក៏អាចនិយាយបាន ចំពោះកូនចៅរបស់អ្នកផ្ទាល់នៅពេលវេលា ឬសហសវត្សក្រោយៗទៀត ។

ទីក្រុងនីស ប្រទេសបារាំង ថ្ងៃទី២៨ វិច្ឆិកា ២០១១ ម៉ោង២ម៉២២ រំលងអាធ្រាត ដោយ ហង្ឃ ឍៀរ៉ុណ្យ និង ឌីលីរ៉ាណា គ្រូប (DYLYRANA Group) http://dylyrana.wordpress.com/