ជីវិតសិស្សក្រីក្រនៅសាលាបច្ចេកទេសដុបូស្កូ
ជីវិតសិស្សក្រីក្រនៅសាលាបច្ចេកទេសដុនបូស្កូ
កែប្រែសាលាបច្ចេកបទេសដុន បូស្កូ គឺជាសាលា អង្គការក្រៅរដ្ឋាភិបាល មួយដែលតែងតែជួយដល់សិស្សានុសិស្ស ដែលពុំមានលទ្ធភាពទៅបន្តការ
សិក្សានៅសកលវិទ្យាល័យបាន។ ហើយនៅក្នុងនោះផងដែរក៏មានផលវិបាកខ្លះផងដែរ ចំពោះ សិស្សដែលក្រីក្រហើយមានផ្ទះនៅតាមបណ្តាលខេត្តឆ្ងាយៗ ត្រូវការចំណាយប្រាក់មួយចំនួនធំដូចជា៖ ចំណាយទៅលើការ ធ្វើដំនើរ ដើម្បីមកចូលរួមការប្រលងដែលតែងតែធ្វើឡើងនៅជិតចុងឆ្នាំដើម្បីធ្វើការសាកល្បងសម្ថភាពសិស្ស។ចំពោះសិស្សដែលប្រលងជាប់ទើបអាចមានសិទ្ធចូលរៀនបាន។សិស្សដែលបានមកសិក្សាសុទ្ធតែជាសិស្សដែលមានសំណាងរួចផុតពីភាពអវិជ្ជា។ ជាធម្មតាសិស្សនៅសាលាដុនបូស្កូភាគច្រើនមកពីខេត្តឆ្ងាយនិងគ្មានលទ្ធភាពអាចរៀនបន្តបាន។យើងដឹងហើយថាការដែលឃ្លាតចាក់ឆ្ងាយពីផ្ទះមិនមែនជាការស្រួលនោះទេ។ការចេញពីឪពុកម្តាយទៅនៅឆ្ងាយវាមានភាពលំបាកខ្លាំងណាស់ចំពោះមនុស្សដែលមិនដែលចេញពីគ្រួសារត្រូវស្វែងរកផ្ទះដើម្បីស្នាក់នៅហើយត្រូវចំណាយប្រាក់យ៉ាងច្រើនទៅលើថ្លៃបន្ទប់ម្ហូបអាហារជារៀងរាល់ថ្ងៃនិងសំភារះយ៉ាងច្រើនក្នុងការប្រើប្រាស់ប្រចាំថ្ងៃប៉ុន្តែអ្នកដែលបានមកសិក្សានៅទីនេះគឺពិតជាមានសំណាងខ្លាំងណាស់អាចមានសម្ថភាពខ្ពស់ក្នុងការធ្វើការងារអោយក្រុមហ៊ុននៅនីមួយៗបានយ៉ាងល្អ។ហេតុដូចនេះហើយទើបសាលាបច្ចេកទេសដុបូស្កូមានឈ្មោះបោះសំលេងមកដល់សព្វថ្ងៃ។មួយវិញទៀតការដែលមានសាលាបច្ចេកទេសដុនបូស្កូធ្វើអោយរដ្ឋាភិបាលមានការសប្បាយចិត្តជាខ្លាំង។