ជីវិតអស់កល្ប

ជីវិតអស់កល្ប ជាជីវិតខាងវិញ្ញាណ ជាវិញ្ញាណរស់ ដែលមាននៅ ក្រោយពីរូបកាយបានស្លាប់ហើយ។ វាជាជីវិតដែលស្កប់ស្កល់ ជាជីវិតដែលប្រកបដោយព្រះពរ និងសិរីរុងរឿង នៅក្នុងអាណាចក្ររបស់ព្រះ ហើយជីវិតនេះកំពុងរង់ចាំងសាវ័កដ៏ពិតរបស់ព្រះគ្រីស្ទ ​ក្រោយពីការរស់ឡើងវិញ។

ជណ្ដើរឡើងទៅឯព្រះ បង្ហាញពីពួកសង្ឃដែលកំពុងឡើងទៅឯព្រះយេស៊ូវ(រូបខាងលើ ខាងស្ដាំ)​នៅស្ថានសួគ៌ ខណៈដែលពួកអារក្សក៏កំពុងតែរារាំងពួកសង្ឃទាំងនោះមិនឲ្យឡើងទៅ។ គូរដោយ Saint Catherine's Monastery
ផ្នែកជាបន្តបន្ទាប់នៃ
ព្រះគ្រិស្តសាសនា

Order of christ.gif
គ្រោងមតិកា · ក្លោងទ្វារ

ព្រះយេស៊ូ
ព្រះ​យេស៊ូ​ប្រសូត
បេសកកម្មរបស់ព្រះយេស៊ូ
ព្រះឈើឆ្កាង
ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់ឡើងវិញ

ព្រះធម៌

គម្ពីរសញ្ញាចាស់
គម្ពីរសញ្ញាថ្មី
ដំណឹងល្អ
ព្រះគម្ពីរ
សម្ពន្ធមេត្រីថ្មី

ទេវវិទ្យា

ព្រះ
ព្រះត្រីឯក ព្រះវរបិតា ព្រះបុត្រា ព្រះវិញ្ញាណបរិសុទ្ធ
សេចក្ដីសង្គ្រោះ
បុណ្យជ្រមុជទឹក
បេសកកម្ម

ប្រវត្តិសាស្រ្ត
ពួកសាវក
សាវកសីលា
សាវកប៉ុល
ព្រះនាងម៉ារី
គ្រីស្ទសាសនាដំបូង
ខនខនស្ទីនធីន
អាអ៊ូហ្គូស្ធីនូស នៃ ហុីបផូ
និកាយខាងកើត - ខាងលិចខាងលិច
ចលនាបះបោរ
បូជនីយកិច្ច
ថូម៉ាសអាគីណាស
កំណែទម្រង់
ម៉ាទីន លូធើរ
សម្ដេចប៉ាបយ៉ូហានប៉ូលទី២

និកាយា
ព្រះសហគមន៍កាតូលិក
គ្រិស្តអូស្សូដក់
ប្រូតេស្ដង់
អ្នកចូលនិវត្ត អាណាបាបទីស្ទ សាសនាអង់គ្លេកាន
បាទីស្ទ លូធូរីននិយម មេតូឌីស គ្រីស្ទអឌែលហ្វៀន

នៅសតវត្សទី១២។ នៅក្នុងសំបុត្ររបស់ប៉ូល មានសរសេរថា ជីវិតអស់កល្ប អាចទទួលបានតាមរយៈជំនឿលើព្រះយេស៊ូវ ហើយបាបជាឧបសគ្គដែលរារាំងយើងមិនឲ្យទទួលជីវិតអស់កល្បជានិច្ច។[១][២][៣]]]

នៅក្នុងទស្សនៈនេះ ជីវិតអស់កល្បជានិច្ចចាប់ផ្ដើមបន្ទាប់ការយាងមកវិញជាលើកទី២ និងការរស់ឡើងវិញរបស់មនុស្សស្លាប់ ប៉ុន្តែយោងតាមដំណឹងល្អរបសយ៉ូហាន មានខយោងជាច្រើនទាក់ទងនឹងជីវិតអស់កល្ប ថាចាប់ផ្ដើមតាំងពីកាលយើងដែលជាអ្នកជឿ រស់នៅលើផែនដីម្លេះ។[៤][៥]

នៅក្នុងកណ្ឌគម្ពីរដំណឹងល្អរបស់ម៉ាថាយ ម៉ាកូស លូកា និងសំបុត្ររបស់សាវ័កប៉ូល ជីវិតអស់កល្បជានិច្ចជាទូទៅត្រូវបានគេគិតថាជាជីវិតដែលពួកអ្នកជឿនឹងទទួលបាននៅពេលអនាគត ប៉ុន្តែនៅក្នុងកណ្ឌគម្ពីរដំណឹងល្អរបស់យ៉ូហានមិនមែនដូច្នេះទេ គឺពួកអ្នកជឿទទួលបានជីវិតអស់កល្បជានិច្ចតាំងពីពួកគេរស់នៅផែនដីម្លេះ។[៦][៧][៨][២][៦][៧] នៅក្នុងកណ្ឌគម្ពីរយ៉ូហាន ពួកអ្នកដែលទទួលជឿព្រះយេស៊ូវ បានជីវិតក្នុងពេលបច្ចុប្បន្ន ព្រមទាំងក្នុងពេលអនាគតដ៏អស់កល្ប ព្រោះអ្នកទាំងនោះបានឆ្លងផុតពីសេចក្ដីស្លាប់ ទៅកាន់ជីវិតហើយ (យ៉ូហាន 5:24 "ប្រាកដមែន​ ប្រាកដមែន​ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​ អ្នក​ដែល​ស្ដាប់​ពាក្យ​របស់ខ្ញុំ​ ហើយ​ជឿ​​ព្រះអង្គ​ដែល​ចាត់​ខ្ញុំឲ្យមក​ មាន​ជីវិត​អស់កល្បជានិច្ច​ ព្រមទាំង​គ្មាន​ការជំនុំជម្រះ​ឡើយ​ ប៉ុន្តែ​​ឆ្លងផុត​ពី​សេចក្ដីស្លាប់​​ទៅ​​ក្នុង​​ជីវិត​រួច​​ហើយ​​។"[៣][២]

នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មីកែប្រែ

ពួកអ្នកប្រជ្ញជាច្រើន ដូចជា John H. Leith ជាដើម បានអះអាងថា ជីវិតអស់កល្បជានិច្ចមិនដែលត្រូវបានពិពណ៌លម្អិតនៅក្នុងព្រះគម្ពីរសម្ពន្ធថ្មីទេ ទោះបីជាមានការធានាថាពួកអ្នកដែលជឿនឹងទទួលបានជីវិតអស់កល្បជានិច្ចក៏ដោយ។[៩][១០] អ្នកប្រាជ្ញផ្សេងៗទៀត ដូចជា D. A. Carson ជាដើម បានអះអាងថាជីវិតអស់កល្បជានិច្ចត្រូវបានកំណត់យ៉ាងច្បាស់នៅក្នុងយ៉ូហាន 17:3 ដែលព្រះយេស៊ូវមានបន្ទូលនៅក្នុងសេចក្ដីអធិស្ឋានក្នុងភាពជាមហាជាបូជាចារ្យថា "នេះ​ហើយ​ជា​ជីវិត​អស់កល្ប​ជានិច្ច គឺ​ឲ្យ​ពួកគេ​បាន​ស្គាល់ព្រះអង្គ​​ដែលជា​ព្រះ​ពិត​តែ​មួយ​ និង​ស្គាល់​ព្រះ​យេស៊ូ​គ្រិស្ត​ដែល​ព្រះអង្គចាត់មក។"[១១][១០]

ខណៈដែលកណ្ឌគម្ពីរម៉ាថាយ ម៉ាកូស និងលូកា ត្រូវបានគេឃើញថាតែងតែផ្ដោតលើការប្រកាសអំពីអាណាចក្ររបស់ព្រះ មានអ្នកប្រាជ្ញជាច្រើនមើលឃើញថាជីវិតអស់កល្បជានិច្ចគឺជាគោលដ៏សំខាន់នៅក្នុងការប្រកាសរបស់ព្រះយេស៊ូវ នៅក្នងដំណឹងល្អរបស់យ៉ូហាន[២][១២][១៣] ដែលការទទួលបានជីវិតអស់កល្បជានិច្ចត្រូវបានគេឃើញថា មានន័យដូចនឹងការចូលទៅក្នុងអាណាចក្ររបស់ព្រះ។[១៤] នៅក្នុងសេចក្ដីបង្រៀនរបស់គ្រីស្ទាន ជីវិតអស់កល្បជានិច្ចមិនមែនមានជាប់មកជាមួយយើងតាំងពីយើងមានជីវិតនៅលើផែនដីនេះទេ វាគឺជាអំណាយទានតែមួយគត់ដែលមកពីព្រះ ដោយផ្អែកលើគំរូនៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ។ ការដែលព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ត្រូវបានគេយល់ឃើញថាជាព្រឹត្តិការណ៍ដែលកើតឡើងម្ដងជាសម្រេច ដើម្បីយកឈ្នះលើសេចក្ដីស្លាប់ ប្រយោជន៍ឲ្យគ្រីស្ទានទាំងអស់បានទទួលជីវិតអស់កល្បជានិច្ច។[៣] ជាទូទៅគេសន្មត់ថាជីវិតអស់កល្បជានិច្ចនេះ ត្រូវបានផ្ដល់ឲ្យដល់ពួកអ្នកជឿ នៅថ្ងៃនៃការរស់ឡើងវិញពីចំណោមមនុស្សស្លាប់។[៣]

យោងតាមកណ្ឌគម្ពីរយ៉ូហាន និងសាវ័កប៉ូល ដើម្បីទទួលបានជីវិតអស់កល្បជានិច្ច ហើយចៀសផុតពីសេចក្ដីក្រោធរបស់ព្រះ គឹអាស្រ័យលើការជឿលើព្រះយេស៊ូវព្រះបុត្រារបស់ព្រះ។ ចំពោះយ៉ូហាន ការនៅជាប់ក្នុងព្រះគ្រីស្ទ ពាក់ព័ន្ធនឹងសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក នៅក្នុងយ៉ូហាន 15:9-17 និងយ៉ូហាន 5:24។ សេចក្ដីស្រឡាញ់របស់ព្រះមាននៅក្នុងពួកអ្នកជឿ ជួយឲ្យដំណឹងល្អបាចសាចពេញពិភពលោក ហើយនាំឲ្យមានសេចក្ដីសង្គ្រោះដល់មនុស្សជាច្រើន។[១][១៥][១៦][៧][៧][១៧][១៥][១៦][៧][១៨][១៩]

ម៉ាថាយ 16:25 ម៉ាកូស 8:35 លូកា 9:24 យ៉ូហាន 12:25
... រីឯអ្នកណាក៏ដោយ​ដែល​បាត់​ជីវិត​របស់​ខ្លួន​ដោយសារតែ​ខ្ញុំ អ្នកនោះនឹង​រក​បាន​ជីវិត​វិញ​។ ... រីឯ​អ្នកណាក៏ដោយ​ដែល​បាត់​ជីវិត​របស់​ខ្លួន​ដោយសារតែ​ខ្ញុំ និង​ដំណឹងល្អ​ អ្នកនោះនឹងរក្សា​ជីវិត​វិញ។ ... រីឯ​អ្នកណា​ក៏ដោយ​ដែល​បាត់​ជីវិត​របស់ខ្លួន​ដោយសារតែ​ខ្ញុំ អ្នក​នោះ​នឹង​រក្សា​ជីវិត​វិញ​។ ... រីឯ​អ្នក​ដែល​ស្អប់​ជីវិត​របស់​ខ្លួន​នៅ​​ពិភពលោក​នេះវិញ​ នឹង​រក្សា​ជីវិត​រហូតដល់ជីវិត​អស់កល្បជានិច្ច​។

[២០][២១][១៨][២១][៦][២][៣][១០][២២][២][១៣][១៨][២៣][២][១៣][២៤][១៤][២៥][២៦][១២][២៧][២៨][៣][២៧][២៩][៣០][៣១][៣២][៣៣][៣៤][៣៥][៣៦][៣៧][៣៨][៣៩][៤០][៤១][៤២]

ឯកសារយោងកែប្រែ

 1. ១,០ ១,១ The Bible Knowledge Word Study by Darrell Bock 2006page 162
 2. ២,០ ២,១ ២,២ ២,៣ ២,៤ ២,៥ ២,៦ Mercer dictionary of the Bible by Watson E. Mills, Roger Aubrey Bullard 2001Entry for "eternal life", pages 264–265
 3. ៣,០ ៣,១ ៣,២ ៣,៣ ៣,៤ ៣,៥ Mercer dictionary of the Bible by Watson E. Mills, Roger Aubrey Bullard 2001page 513
 4. [៤]
 5. Wright, N.T. (2006). Simply Christian. San Francisco: HarperSanFrancisco. p. 219. ល.ស.ប.អ. 0060507152. .
 6. ៦,០ ៦,១ ៦,២ International Standard Bible Encyclopedia: E-J by Geoffrey W. Bromiley 1982page 161
 7. ៧,០ ៧,១ ៧,២ ៧,៣ ៧,៤ Images of Salvation in the New Testament, by Brenda B. Colijn 2010pages 87-90
 8. The Westminster theological wordbook of the Bible by Donald E. Gowan 2003pages 115-116
 9. Basic Christian doctrine by John H. Leith 1993page 296
 10. ១០,០ ១០,១ ១០,២ Eerdmans Dictionary of the Bible 2000page 430
 11. D. A. Carson, The Gospel According to John (Apollos, 1991), p. 556.
 12. ១២,០ ១២,១ A theology of the New Testament by George Eldon Ladd 1993pages 290–293
 13. ១៣,០ ១៣,១ ១៣,២ 1, 2, and 3 John by John Painter, Daniel J. Harrington 2002pages 195–196
 14. ១៤,០ ១៤,១ A theology of the New Testament by George Eldon Ladd 1993page 70
 15. ១៥,០ ១៥,១ The Theology of Paul the Apostle by James D. G. Dunn 2006page 479
 16. ១៦,០ ១៦,១ [១៤] by John W. Yates 2008page 121
 17. Paul's Letter to the Romans: A Commentary by Arland J. Hultgren 2011page 264
 18. ១៨,០ ១៨,១ ១៨,២ The Westminster theological wordbook of the Bible by Donald E. Gowan 2003 pages 296–298
 19. Three views on the origins of the Synoptic Gospels by Robert L. Thomas 2002pages 33–34
 20. Matthew by David L. Turner 2008page 469
 21. ២១,០ ២១,១ Matthew by David L. Turner 2008page 473
 22. Eerdmans Dictionary of the Bible summarizes this as follows: "The NT searches for a balance on eternal life between present and future - the believer has passed in Christ from death to eternal life, but this remains to be fully realized in God's future, specially in the Resurrection and new creation at the eschaton".
 23. Note: Different authors provide slightly different counts for the use of the term life in John, e.g. 37 in The Westminster theological wordbook of the Bible vs 36 in Painter and Harrington's book
 24. D. A. Carson, The Gospel According to John (Apollos, 1991), p. 256.
 25. A theology of the New Testament by George Eldon Ladd 1993page 528
 26. The international standard Bible encyclopedia by Geoffrey W. Bromiley 1995page 525
 27. ២៧,០ ២៧,១ 1, 2, and 3 John by John Painter, Daniel J. Harrington 2002pages 69–72
 28. Reading John with St. Thomas Aquinas edited by Michael Dauphinais 2005page 159
 29. Jesus & the Rise of Early Christianity by Paul Barnett 2002page 312
 30. New Testament Theology by Leon Morris 1990pages 267–269
 31. Catechism item 1212
 32. You have words of eternal life by Hans Urs von Balthasar 1991page 116
 33. Revelation: The Triumph of Christ by John R. W. Stott, Sandy Larsen, Dale Larsen 2008page 53
 34. (July 15, 2001)"Is There Life After Death?". The Watchtower.
 35. Hell-Eternal Torture or Common Grave? The Watchtower, April 15, 1993, p. 6.
 36. (July 15, 2002)"What Really is Hell". The Watchtower.
 37. The Watchtower, 1 December 1963, 732, "The Gift of Immortality"
 38. "The Watchtower", 1 April 1956, 219, "Question From Readers"
 39. Insight on the Scriptures Vol. 1 p. 1196: "Incorruption"
 40. Jeremiah 1:5. Bible.cc Retrieved on 2010-11-04.
 41. Section 76 lds.org. Scriptures.lds.org Retrieved on 2010-11-04.
 42. The Nature of Hell. Conclusions and Recommendations by Evangelical Alliance