ជីវិត និងសិទ្ធកុមារ

យល់ដឹងពីសិទ្ធិកុមារ

ឯកសារសំរាប់អបអរទិវាកុមារអន្តរជាតិនៅព្រះរាជណាចក្រកម្ពុជាសិទ្ធិកុមារ យើងជាកុមារ ! យើងជាកុមារកម្ពុជា ២០១២ ! យើងមានសិទ្ធិរស់រានមានជីវិត យើងមានសិទ្ធិទទួលបានការការពារ យើងមានសិទ្ធិទទួលការអភិវឌ្ឍន៍ យើងមានសិទ្ធិក្នុងការចូលរួមក្នុងសង្គម

 ខាងលើនេះជាសិទ្ធិជាសាវន្តទាំងបួនរបស់កុមារដែលយើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងរួម  គ្នាចូលរួមការពារលើកស្ទួយដើម្បីជាប្រយោជន៍ដល់កុមារទាំងឡាយទូទាំងពិភពលោក ពិសេស កុមារកម្ពុជា ដែលជាទំពាំងស្នងឬស្សី និងជាអនាគតប្រទេសជាតិដ៍រឹងមាំ។
           អ្នកដឹងទេក្នុងឋានៈជាមនុស្សកុមារមិនត្រឹមតែត្រូវទទួលបានសិទ្ធិនោះទេ តែក៏ទទួល បានការការពារជាពិសេសផងដែរ !

សូមកំសាន្តរីករាយជាមួយយើងខ្ញុំជាកុមារនៃពិភពលោក

             តើអ្នកស្រលាញ់យើងខ្ញុំប៉ុណ្ណា !   យើងខ្ញុំចង់ដឹង ?

១- តើសេចក្តីប្រកាសសិទ្ធិកុមារអនុម័តដំបូងនៅថ្ងៃ ខែ ឆ្នាំណា ?

ចំលើយ ៖ ២០ វិច្ឆិកា ឆ្នាំ ១៩៥៩

២- តើអង្គការសហប្រជាជាតិអនុម័តអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ នៅថ្ងៃ ខែ ឆ្នាំណា? ចំលើយ ៖ ថ្ងៃទី ២០ កញ្ញា ឆ្នាំ ១៩៨៩

៣- តើព្រះរាជណាចក្រកម្ពុជាបានផ្តល់សច្ចាប័នអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមាររឺទេ? នៅថ្ងៃ ខែ ឆ្នាំណា? ចំលើយ ៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ១៩៩២

៤-តើអនុសញ្ញាអន្តរជាតិនេះទទួលស្គាល់អ្វីខ្លះពីសិទ្ធិកុមារ ? ចំលើយ ៖ អនុសញ្ញាអន្តរជាតិនេះទទួលស្គាល់ថា ៖

          - កុមារទាំងអស់មានសិទ្ធិដូចគ្នា មិនថាគេកើតចេញមកពីប្រភពណា គេមានសប្បុរអ្វី គេមានភេទអ្វី ជាដើមនោះឡើយ…
           -  កុមារគ្រប់រូបមានសិទ្ធិរស់រានមានជីវិត។ រដ្ឋត្រូវធានាការរស់នៅរបស់កុមារ និងការ អភិវឌ្ឍន៍របស់កុមារ ដូច្នេះក្មេងម្នាក់ៗត្រូវតែអាចញ៉ាំតាមការស្រេកឃ្លានរបស់គេ ត្រូវគេអោយ ស្នាក់នៅ ត្រូវបានគេមើលថែរក្សា។
         -  កុមារគ្រប់រូបត្រូវមាននូវគ្រប់លទ្ធភាព និងមធ្យោបាយជូយសម្រួល ដើម្បីធានាអោយ មានសុខភាពល្អ ទៅសាលារៀន បណ្តុះបណ្តាលខ្លួនឯង និងក្លាយជាមនុស្សពេញវ័យដែល ប្រកបដោយសេរីភាព និងការទទួលខុសត្រូវ ។

៤-តើមានសិទ្ធិប៉ុន្មានទៀតអាចត្រូវអោយកុមារមាន ? ចំលើយ ៖ មានសិទ្ធិសំខាន់ចំនួន ១០ ទៀតដែលកុមារត្រូវតែមាន ដោយគ្មានការលើកលែង ហើយគ្មានការបែងចែក ឬការរើសអើង ពីពណ៌សម្បុរ ភេទ សាសនា ដើមកំណើតជាតិ សាសន៍ ឬសង្គម ឬរាល់ស្ថានភាពផ្សេងទៀត…ដើម្បីឈានទៅសម្រេចសិទ្ធិជាសាវន្តទាំងបួន របស់គេ គឺ ៖ គោលការណ៍ ១ នៃសេចក្តីប្រកាសសិទ្ធិកុមារមាត្រា ១ នៃអនុសញ្ញានេះ។ ១. សិទ្ធិអោយហូបចុក អោយស្នាក់អាស្រ័យ "កុមារមានសិទ្ធិទទួលបានការហូបចុកសមរម្យ និងទទួលបានកន្លែងស្នាក់នៅស្អាត មានសុវត្ថភាព " (មាត្រា ២៧នៃអនុសញ្ញា) ២. សិទ្ធិទទួលបានសុខភាពល្អ " កុមារមានសិទ្ធិទទួលបានការការពារវេជ្ជសាស្រ្ត" (មាត្រា ២៤ នៃអនុសញ្ញា) ៣. សិទ្ធិកុមារជាជនពិការ " កុមារដែលមានការខ្សោយខាងរាងកាយ ប្រាជ្ញាស្មារតី ឬសង្គម ត្រូវទទួលបានការយកចិត្តទុកដាក់មើលថែ ព្យាបាល ទទួលការអប់រំ និងការថែទាំពិសេស " (មាត្រា ២៣ នៃអនុសញ្ញា) ៤. សិទ្ធិទៅសាលារៀន " កុមារមានសិទ្ធិទទួលបានការអប់រំ " (មាត្រា ២៨ នៃអនុសញ្ញា) ៥. សិទ្ធិលែងកំសាន្ត ដើរលំហែរ… " កុមារត្រូវទទួលបានរាល់លទ្ធភាពនានដើម្បីគេអាចលែងល្បែងកំសាន្ត និងធ្វើសកម្មភាពច្នៃប្រឌិតផ្សេងៗ ដែល សំដៅដល់ការពង្រីកសមត្ថភាពនៃការសិក្សាផ្សេងៗ " (មាត្រា ៣១ នៃអនុសញ្ញា) ៦.ក. សិទ្ធិផ្នែកវប្បធម៌ " កុមារមានសិទ្ធិទទួលបានការអប់រំដែលរួមចំណែកដល់វប្បធម៌របស់គេ " (មាត្រា ២៩ នៃអនុសញ្ញា) ៦.ខ. ការគោរពមជ្ឈដ្ឋានធម្មជាតិ " ដាក់បញ្ចូលក្នុងគំនិតស្មារតីកុមារអំពីការគោរពដល់មជ្ឈដ្ឋានធម្មជាតិ " (មាត្រា ២៩ នៃអនុសញ្ញា) ៧. សិទ្ធិទទួលបានការជួយសង្គ្រោះ "គ្រប់កាលៈទេសៈទាំងអស់កុមារជាអ្នកទីមួយត្រូវបានទទួលការពារនិងជួយសង្គ្រោះក្នុងចំណោមអ្នកទីមួយ " ហើយជាពិសេសកុមារដែលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធ " (មាត្រា៣៨ នៃអនុសញ្ញា) ៨. សិទ្ធិទទួលការការពារប្រឆាំងនឹងការកេងប្រវ័ញ្ចសក្នុងវិស័យការងារ " កុមារមិនត្រូវបានគេទទួលអនុញ្ញាតអោយធ្វើការងារមុនអាយុអប្បរមាសមស្រប និងអោយកាន់កាប់មុខងារ ដែលបំផ្លាញដល់សុខភាព ដល់ការសិក្សារបស់គេ ឡើយ " (មាត្រា៣២ នៃអនុសញ្ញា) ៩. សិទ្ធិទទួលការការពារប្រឆាំងនឹងការធ្វើបាប ទារុណកម្មអាក្រក់ៗ " កុមារត្រូវបានទទួលការការពារប្រឆាំងនិងរាល់ទម្រង់នៃអំពើហឹង្សា ទង្វើរព្រៃផ្សៃស ឬសេចក្តីប្រមាថ " (មាត្រា ១៩ នៃអនុសញ្ញា) ១០. សិទ្ធិបញ្ចេញមតិ " កុមារមានសិទ្ធិទទួលបានសេរីភាពក្នុងការបញ្ចេញមតិយោបល់ ដែលរួមមានសេរីភាពស្រាវជ្រាវ ទទួល និងផលិតពត៌មាន មានសិទ្ធិទទួលបានសេរីភាពចូល-បង្កើតសមាគម ហើយនឹងសេរីភាពចូលរួមប្រជុំ " (មាត្រា ១៣ និង ១៥ នៃអនុសញ្ញា (គោលគំនិតនៃការយោគយល់ញគ្នា និងការការពារប្រឆាំងរាល់ការរីសអើង)) "កុមារត្រូវបានចិញ្ចឹមនៅក្នុងផ្នត់គំនិតនៃភាតរភាព (ភាពជាបងប្អូនសគ្នា)សកល និងក្នុងអារម្មណ៍ដែល អាចអោយគេមានដើម្បីសលះបង់ឋាមពលនិងភាពប៉ិនប្រសប់របស់គេបំរើដល់ភាពដូចគ្នារបស់គេ" (គោលការណ៍ទី១០ នៃសេចក្តីប្រកាសសិទ្ធិកុមារ) ៥- តើគេប្រារព្ធវិទាកុមារអន្តរជាតិ ១ មិថុនា ដើម្បីអ្វី? ចំលើយ ៖ http://www.akp.gov.kh/kh/?p=34414 ៦- តើកម្ពុជាបានធ្វើអ្វិខ្លះជាប្រយោជន៍ដល់សិទ្ធិកុមារ? ចំលើយ ៖ http://www.akp.gov.kh/kh/?p=34402

អនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១២ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័ត អនុសញ្ញាស្តីពីសិទ្ធិកុមារដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២៦ មករា ១៩៩០ នៅញ៉ូយ៉ក និងចូលជាធរមាននៅថ្ងៃទី ០២ កញ្ញា ១៩៩៩ ស្របតាមមាត្រា ៤៩ របស់ខ្លួន។ អនុសញ្ញាអន្តរជាតិនេះទទួលស្គាល់ថា ៖

            - កុមារទាំងអស់មានសិទ្ធិដូចគ្នា មិនថាគេកើតចេញមកពីប្រភពណា គេមានសប្បុរអ្វី គេមានភេទអ្វី ជាដើមនោះឡើយ…
           -  កុមារគ្រប់រូបមានសិទ្ធិរស់រានមានជីវិត។ រដ្ឋត្រូវធានាការរស់នៅរស់កុមារ និងការ អភិវឌ្ឍន៍របស់កុមារ ដូច្នេះក្មេងម្នាក់ៗត្រូវតែអាចញ៉ាំតាមការស្រេកឃ្លានរបស់គេ ត្រូវគេអោយ ស្នាក់នៅ ត្រូវបានគេមើលថែរក្សា។
           -  កុមារគ្រប់រូបត្រូវមាននូវគ្រប់លទ្ធភាព និងមធ្យោបាយជូយសម្រួល ដើម្បីធានាអោយ មានសុខភាពល្អ ទៅសាលារៀន បណ្តុះបណ្តាលខ្លួនឯង និងក្លាយជាមនុស្សពេញវ័យដែល ប្រកកបដោយសេរីភាព និងការទទួលខុសត្រូវ ។

អត្ថបទអនុសញ្ញាដ៏វែងនេះចែកចេញជា ៥៤ មាត្រា ដែលមាត្រាទាំងនេះគឺជាសំណាង មួយសំរាប់កុមារ។ អនុសញ្ញានេះប្រកាសយ៉ាងច្បាស់ថាកុមារគឺជាមនុស្សម្នាក់ដែលសាកសម នឹងទទួលបានការគោរព ការស្តាប់ការយល់ឃើញរបស់គេ ការចាប់អារម្មណ៍ ការការពារ និងសិទ្ធិបញ្ចេញមតិយោបល់ ដូចជាមនុស្សឯទៀតផងដែរលើពិភពលោក។ អនុសញ្ញានេះ បង្ហាញជាលក្ខណៈលំអិតថា រាល់សិទ្ធិទាំងអស់មានសារៈសំខាន់ណាស់ៈ រាប់តាំងពី សិទ្ធិស្លាប់រស់ដើម្បីហូបចុកចញ្ចឹមជីវិត ឬ ដល់សិទ្ធិទទួលបានសុខភាព រហូតដល់សិទ្ធិ ប្រជាធិបតេយ្យ។ ចុងក្រោយ អនុសញ្ញានេះ ផ្តល់ប្រយោជន៍ច្រើនណាស់ ធៀបនឹងអត្ថបទ អន្តរជាតិមុនៗ លើការសន្យាបែបរូបីរបស់ប្រទេសដែលបានផ្តល់សច្ចាប័នលើអនុសញ្ញានេះ។ តាមពិតទៅ រដ្ឋទាំងឡាយត្រូវយកចិត្តទុកដាក់ ពន្យល់ខ្លួនឯង និងកំណត់គម្រោងនានដើម្បី ធ្វើអោយមានការវិវឌ្ឍន៍ក្នុងការអនុវត្តន៍របស់ខ្លួន។ តែគួរអោយស្តាយ មានកុមារជាច្រើនបន្ត រស់នៅក្នុងស្ថានភាពលំបាក ខ្លះថែមទាំងស្លាប់ដោយអត់ឃ្លាន ជម្ងឺ ឬជាជនរងគ្រោះនៃ សង្គ្រាម។

ប្រវត្តិសិទ្ធិកុមារ

មិននៅឆ្ងាយពីសិទ្ធមនុស្សឯទៀតដែលបានការពារជាបន្តបន្ទាប់រៀងមក រហូតឈានបានការ ការពារជាសកល ចាប់តាំងពីក្រោយសង្រ្គាមលោកលើកទី២ តាមរយៈធម្មនុញ្ញអង្គការ សហប្រជាជាតិ ១៩៤៥ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិ មនុស្ស ១០ ធ្នូ ១៩៤៨ សេចក្តីប្រកាសស្តីពីសិទ្ធិកុមារ ថ្ងៃទី ២០ កញ្ញា ១៩៥៩ សិទ្ធិសេដ្ឋកិច្ច សង្គម វប្បធម៌ (ការការពារប្រឆាំងនឹងការកេងប្រវញ្ចផ្នែកសេដ្ឋកិច្ច សិទ្ធិអប់រំ និងសុខភាព) និងកាតិកសញ្ញា អន្តរជាតិទាក់ទងនឹងសិទ្ធិស៊ីវិល និងនយោបាយ និងនៅថ្នាក់តំបន់ មានជាអនុសញ្ញាសំខាន់ ជាច្រើនទៀតដូចជា អនុសញ្ញាអ៊ឺរ៉ុបស្តីពីសិទ្ធមនុស្ស១៩៥០ ធម្មនុញ្ញអាស៊ាន ២០០៧ សេចក្តី ប្រកាសសិទ្ធិមុនស្សអាស៊ាន (២០១២បើអាចសម្រេចបាន ពេលកម្ពុជាមានកិត្តិយលធ្វើជា ប្រធានអាស៊ាន ពិសេសសំរាប់កិច្ចប្រជុំកំពូលលើកទី២១ និង លើកទី២២)ជាដើម ការការពារ ពិសេសតាមវិស័យ រឺក្រុមបុគ្គលជាពិសេសក៍ត្រូវបានដាក់ចេញ ដូចជា សិទ្ធិពលករ សិទ្ធិជន ពិការ ជនជាតិភាគតិច ជនភៀសខ្លួន ពិសេសបំផុតសិទ្ធិស្រ្តី និងកុមារ។  

នៅដើមសតវត្សទី XX ចលនាគរុកោសល្យអប់រំថ្មីបានបង្ហាញនៅគំនិតបំផុសអោយមានការ សម្រួលការចូលរួមរបស់កុមារ។ នៅប្រទេសប៉ូឡូញ លោកវេជ្ជបណ្ឌិត Janusz Korczak បាន បើកជាបណ្ឌលកុមារកំព្រាមួយ ដែលនៅទីនោះគាត់យកគំនិតបំផុសអោយមានការសម្រួល ការចូលរួមរបស់កុមារនេះមកអនុវត្ត។ គាត់បានអោយគេចាក់ផ្សាយតាមវទ្យុ និងបោះពុម្ភ សៀវភៅជាច្រើន (ដូចជាសៀវភៅដែលមានចំណងជើងថា(Le Roi Mathias Ier, Comment aimer un enfant) ដែលគាត់បានការពារគំនិតទាំងនេះ។ នៅបារាំង លោក Célestin Freinet ដែលជាគ្រូបង្រៀនបឋមសិក្សាបានដាក់អោយដំណើរការគរុកោសល្យដែលសម្រួសអោយមានជាការផ្តួចផ្តើមគំនិត និងកិច្ចសហប្រតិបត្តិការរវាងកុមារទាំងឡាយ។ នៅឆ្នាំ ១៩២៤ ក្រុមហ៊ុនរបស់ជាតិនានាបានអនុម័ត សេចក្តីប្រកាសសិទ្ធិកុមារមួយ នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ១៩២៤នេះ ហៅថាសេចក្តីប្រកាសក្រុង ហ្សឺណែវ (Déclaration de Genève)។ នេះគឺជាអត្ថបទអន្តរជាតលើកទីមួយដែលត្រូវបានអនុម័ត។ សេចក្តីប្រកាសនេះមានតែ៥ មាត្រាប៉ុណ្ណោះ តែបានទទួលស្គាល់ជាលើកដំបូងនូវសិទ្ធិពិសេសសំរាប់កុមារ។ ក្រោយសង្គ្រាមលោកលើកទី ២ (១៩៤៥) នៅឆ្នាំ១៩៤៧មានការបង្កើតជាចលនា សហប្រជាជាតិដើម្បីការសង្គ្រោះបន្ទាន់ដល់កុមារ គឺអង្គការ យូនីសេស(UNICEF) ដែល លះបង់ជាដំបូងដល់កុមារអ៊ឺរ៉ុប និងបន្ទាប់មកដល់កុមារនៃប្រទេសកំពុងអភិវឌ្ឍន៍។ នៅឆ្នាំ ១៩៤៨ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ដែលបានទទួលស្គាល់ផងដែរថា «មាតា និងកុមារមានសិទ្ធិទទួលបានការជួយជាពិសេស» ត្រូវបានអនុម័តនៅថ្ងៃទី ១០ ធ្នូ ១៩៤៨។ នៅថ្ងៃទី ២០ វិច្ឆិកា ១៩៥៩ មហាសន្និបាតសហប្រជាជាតិបានអនុម័តសេចក្តីប្រកាសសិទ្ធិ មនុស្ស។ សេចក្តីប្រកាសនេះ កំណត់គោលការណ៍១០ចំណុច និងជម្រុញអោយ «ឪពុកម្តាយ បុរស និងស្រ្តី ជាលក្ខណៈបុគ្គល ស្ថាប័នស្ម័គ្រចិត្តនានា អជ្ញាធរតំបន់ និងរដ្ឋាភិបាលជាតិនានា អោយទទួល ស្គាល់ សិទ្ធិកុមារ។ តែសេចក្តប្រកាសនេះមិនមានលក្ខណះចាប់បង្ខំ អោយមាន ការគោរពឡើយ។ ក្នុងប៉ុន្មានឆ្នាំបន្តមកទៀត អត្ថបទអន្តរជាតិជាច្រើនត្រូវបានចុះហត្ថលេខា ៖ កតិកាសញ្ញាស្តីពី សិទ្ធិសេដ្ឋកិច្ច សង្គម វប្បធម៌ (ការការពារប្រឆាំងនឹងការកេងប្រវញ្ចផ្នែកសេដ្ឋកិច្ច សិទ្ធិអប់រំ និងសុខភាព) និងកាតិកសញ្ញាអន្តរជាតិទាក់ទងនឹងសិទ្ធិស៊ីវិល និងនយោបាយ (សិទ្ធិទទួល បានឈ្មោះមួយ និងសញ្ជាតិមួយ)នៅឆ្នាំ ១៩៦៦ សេចក្តីប្រកាសស្តីពីការការពារស្រ្តី និងកុមារ ក្នុងពេលបន្ទាន់ និងពេលជម្លោះប្រដាប់អាវុធ។ នៅឆ្នាំ ១៩៧៩ សហប្រជាជាតិបានប្រកាស «ឆ្នាំអន្តរជាតិនៃកុមារ»។ ការប្រកាសនេះសំគាល់ ពីការចាប់ផ្តើមការយកចិត្តទុកដាក់និងអនុញ្ញាត តាមរយៈការផ្តួចផ្តើមរបស់ប៉ូឡូញ អោយមាន ការបង្កើតក្រុមការងារនៅក្នុងគណៈកម្មការសិទ្ធិសមនុស្សទទួលខុសត្រូវសរសេរអនុសញ្ញា អន្តរជាតិមួយ។ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១២ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័ត អនុសញ្ញាស្តីពីសិទ្ធិកុមារដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២៦ មករា ១៩៩០ នៅញ៉ូយ៉ក និងចូលជាធរមាននៅថ្ងៃទី ០២ កញ្ញា ១៩៩៩ ស្របតាមមាត្រា ៤៩ របស់ខ្លួន។ នៅថ្ងៃទី ១១ កក្កដា ឆ្នាំ ១៩៩០ អង្គការបង្រួបបង្រួមអាហ្វ្រិក (ក្រោយមកក្លាយជា សហភាព អាហ្រិ្វក) បានអនុម័តធម្មនុញ្ញសិទ្ធិ និងសុខុមាសភាពកុមារ។ នៅថ្ងៃទី ១៧ មិថុនា ឆ្នាំ១៩៩៩ អនុសញ្ញាក្រុងហ្សឺណែវស្តីពីទម្រង់ដ៏អាក្រក់នៃការងារកុមារ ត្រូវបានអនុម័ត។ ឆ្នាំ ១៩៩៩ ជាខួបលើកទី ១០ នៃអនុសញ្ញាអន្តរជាតិទាក់ទងនឹងសិទ្ធិកុមារ នៅខែឧសភាឆ្នាំ២០០០ អនុសញ្ញាបន្ថែមលើអនុសញ្ញាស្តីពីសិទ្ធិកុមារស្តីពីការការពារអនីតិជន ក្នុងជម្លោះប្រដាប់អាវុធត្រូវបានផ្តល់សច្ចាប័ន (ហើយចូលជាធរមាននៅឆ្នាំ២០០២)។ អនុសញ្ញាបន្ថែមនេះហាមចំពោះការចូលរួមរបស់អនីតិជនក្នុងជម្លោះប្រដាប់អាវុធ។ ឆ្នាំ ២០០០ ទិវាជាតិនៃការការពារសិទ្ធិកុមារបានក្លាយជាទិវាអ៊ឺរ៉ុប បន្ទាប់មកជាទិវាអន្តរជាតិ 2003 : Le 12 juin est déclaré "Journée mondiale contre le travail des enfants" par l'ONU. ឆ្នាំ ២០០៣ ថ្ងៃទី១២ មិថុនា ត្រូវបានប្រកាសថាជាទិវាពិភពលោកប្រឆាំងនឹងការងារកុមារ ដោយអង្គការសហប្រជាជាតិ

         គួររំលឹកថាការប្រារព្ធពិធីទាំងពីរនេះគឺទី១ ទិវាកុមារអន្តរជាតិ ១ មិថុនា គឺមានបំណង អោយមនុស្សជាតិចងចាំនូវវិនាសកម្មនៃការកាប់សម្លាប់ស្រ្តី និងកុមារនៅភូមិលឺឌីសែ ប្រទេស ឆេក និងភូមិអូរាឌូ ប្រទេសបារាំង ដោយពួកហ្វាសស៊ីសអ៊ីត្លែរអំឡុងឆ្នាំ ១៩៤២-១៩៩៤៤ នៃសង្គ្រាមលោកលើកទី២ និងរួមគ្នារំងាប់អំពើហឹង្សា ដើម្បីថែរក្សាសន្តិភាពក្នុងពិភពលោក ទី២ ទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ ១២ មិថុនា គឺសំដៅទប់ស្កាត់ការប្រើប្រាស់ ពលកម្មកុមារ ការជួញដូរកុមារ ពេស្យាចារកុមារ ការប្រើប្រាស់កុមារក្នុងជម្លោះប្រដាប់អាវុធ និងក្នុងស្ថានភាពងាយរងគ្រោះដោយតាមរបាយការណ៍នានា កុមារជាច្រើនកំពុងស្សិតក្នុង ស្ថានភាពបែបននេះដែរ។ (http://www.akp.gov.kh/kh/?p=34414)
         ប្រទេសកម្ពុជាបានប្រារព្ធពិធីទាំងនេះរៀងរាល់ឆ្នាំ(http://www.akp.gov.kh/kh/?p=34414) ដូចទិវាពិភពលោក អន្តរជាតិ ឬជាតិនានា ដូចជាទិវាបរិស្ថាន ទិវាសិទ្ធិមនុស្ស ១០ ធ្នូ រុក្ខទិវា ទិវាមច្ឆាជាតិ ទិវាសុខភាពពិភពលោក…ផងដែរ ដែលចលនានេះបានផុសផុល និងរួមចំណែក យ៉ាងច្រើនដល់ ការផ្សព្វផ្សាយ អប់រំ ការការពារ លើកតម្កើង សិទ្ធិមនុស្ស បរិស្ថាន សន្តិសុខតំបន់ សន្តិភាពពិភពលោកជាដើម ស្របជាមួយការផ្តួចផ្តើមថ្មីៗក្នុងទិសដៅបែបនេះ ជាមួយអន្តរជាតិ ឧទាហរណ៍ថ្មីជាក់ស្តែងក្នុងតួនាទីកម្ពុជាជាប្រធានអាស៊ានឆ្នាំ ២០១២នេះ (

http://www.akp.gov.kh/kh/?p=34451 http://www.akp.gov.kh/fr/?p=4411 http://www.akp.gov.kh/kh/?p=34457 http://www.akp.gov.kh/kh/?p=34516 http://www.akp.gov.kh/kh/?p=34558) http://www.akp.gov.kh/kh/?p=33214

  គួរកត់សម្គាល់ថាកម្ពុជាបានចូលជាសមាជិកអនុសញ្ញាស្តីពីសិទ្ធិកុមារនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៩២ ហើយបានចូលជាសមាជិកនៃពិធិសារបន្ថែម ព្រមទាំងអនុសញ្ញាទាំងទងនឹងសិទ្ធិ កុមារនេះមួយចំនួនទៀតជាបន្តបន្ទាប់ទាំងថ្នាក់អន្តរជាតិនិងតំបន់សផងដែរដូចមានអធិប្បាយ ក្នុងសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ០៥សរណន ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០១២នេះ http://www.akp.gov.kh/kh/?p=34414 និងមានបង្កើតជាច្បាប់ជាតិជាច្រើនទៀត ដូចមានបង្ហាញក្នុងសារលិខិតសម្តេច តេជោ ក្នុងឱកាសទិវាកុមារ និងទាវាពិភពលោក ប្រឆាំងពលកម្មកុមារ http://www.akp.gov.kh/kh/?p=34402។    

ដោយឡែកក្រៅពីបានចូលជាសមាជិកនិងផ្តល់សច្ចាប័នដល់ស្ទើរតែរាល់អនុសញ្ញាទាំងឡាយ ដូចមានប្រកាសជាឱឡារិកក្នុងមាត្រា៣១ នៃរដ្ឋធម្មនុញ្ញថ្ងៃ ២៤ កញ្ញា ១៩៩៣ ព្រះរាជា- ណាចក្រកម្ពុជាក៏បានខិតខំយ៉ាងខ្លាំង លើកស្ទួយ និងការពារសិទ្ធិ សេរីភាពនានា ពិសេសសិទ្ធិ កុមារនេះ ដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមានចែងយ៉ាងច្បាស់ពីការការពារសិទ្ធិ កុមារនេះ ជាពិសេសនៅក្នុងមាត្រា៤៨ នៃជំពូកពីរបស់ខ្លួន ក៏ដូចជាមាត្រាពាក់ព័ន្ធដ៏ទៃទៀត ដូចជា មាត្រា ៤៧ នៃរដ្ឋធម្មនុញ្ញ និងបទប្បញ្ញត្តិនៃច្បាប់ការងារ ទេសចរណ៍ ដើម្បីលុបបំបាត់ រាល់ការកេងប្រវ័ញ្ចពលកម្មកុមារ ច្បាប់ស្តីពីអំពើហឹង្សារក្នុងគ្រួសារ ក្រមរដ្ឋបវេណី ពិសេស ក្រមព្រហ្មទ័ណ្ឌ ដើម្បីធានាដល់ការការពារ អនិតិជន ការជួញដូរផ្លូវភេទកុមារ…។ល។ ក្រៅពី ក្របខ័ណ្ឌច្បាប់ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយ និងកម្មវិធីនយោបាយ ទាំងថ្នាក់ជាតិ ក៏ដូចជាថ្នាក់មូលដ្ឋានជាច្រើនទៀតសំដៅឆ្លើយតបអោយបានប្រសើរ និងទាន់ ពេលវេលាដល់ការ ការពារលើកស្ទួយសិទ្ធិកុមាររបស់យើងរាប់បានត្រួសត្រួសទាំងការបង្កើត ជាក្រុបប្រឹក្សាជាតិ ដើម្បីកុមារ ផែនការអភិវឌ្ឍន៍សហវត្សទាំង៩ចំណុច ដែលចំណុចជាច្រើន ផ្តោតសំខាន់លើកុមារ និងស្រ្តី ស្របនិងសកម្មភាពដែលមិនអាចមើលរំលងបាននៃការបំពេញ សកម្មភាព ផ្នែកមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលជាដៃគូយុទ្ធសាស្រ្តដ៏សំខាន់ របស់រាជ រដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ធំធេងដល់សុខភាពស្រ្តី និងកុមារ បញ្ហាកង្វះ អាហាររូបត្ថម្ភ កុមារកំព្រា ជម្ងឺអេដស៏ ជាដើម។ ទាហរណ៍ជាក់ស្តែងមួយទៀត ដោយមានការ សហការ និងជួយគាំទ្រផងដែរពីដៃគូរអភិវឌ្ឍន៍ សប្បុរសជន អង្គការក្រៅរដ្ឋាភិបាល ពិសេស អង្គការយូនីស្កូ និងអង្គការស្បៀងអាហារពិភពលោក សុខាភិបាល ជាដើម រាជរដ្ឋាភិបាល បានខិតខំជម្រុញកាផ្តល់សិទ្ធដល់ប្រជាពលរដ្ឋកម្ពុជាពិសេស កុមារកម្ពុជា បាបចូលរៀនស្ទើរ គ្រប់គ្នា យ៉ាងហើយណាស់ត្រឹមថ្នាក់មូលដ្ឋាន ដូចមានការធានានៅក្នុងមាត្រា ៦៨ និងមាត្រា ៦៥ ៦៦ ៦៧ នៃជំពូកVI នៃរដ្ឋធម្មនុញ្ញ ជាមួយនឹងការខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ក៏សាងសាលារៀន ក៏ដូចជាមណ្ឌលសុខភាពមន្ទីរពេទ្យ ជាដើម ហើយក៏បានយកចិត្ត ទុក ដាក់ផងដែលដល់បញ្ហាកង្វះជីជាតិ អនាម័យ ជម្ងឺគ្រុនឈាម គ្រុនចាញ់ ដោយមានការ ចូលរួមយ៉ាងកម្មផងដែរពីក្រសួងសុខាភិបាល ក្រសួងពត៌មាន និងក្រសួងពាក់ព័ន្ធនានា អជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសក្នុងការធ្វើយុទ្ធនាការ អប់រំ ផ្សព្វផ្សាយ ពីជម្ងឺផ្តាសសាយបក្សី ជម្ងឺសា ជម្ងឺអាសន្នរោគផ្សេងទៀត ដល់កុមាររបស់យើង ។ ចំណុចមួយទៀត ដែលជាឧទាហរណ៍ ដ៏គួរអោយចាប់អារម្មណ៍ផងដែរ ពិសេសសំរាប់ប្រព័ន្ធ ការពារ ប្រព័ន្ធយុត្តធម៌ និងតុលាការ ជាប្រយោជន៍ដល់កុមាររបស់យើង គឺកាលពី ឆ្នាំ ២០០៧ ក្រុមប្រឹក្សាធម្មនុញ្ញបានចេញសេចក្តីសម្រេចគោលការណ៍ដ៏ពិសិដ្ឋមួយជាប្រយោជន៍ដល់ការ ការពារសិទ្ធិកុមារនេះនិយាយដោយឡែក និងដល់ការការពារសិទ្ធិ សេរីភាពមនុស្ស និយាយជារួម រហូតមានការអបអរ និងវាយតម្លៃខ្ពស់ពីសង្គមស៊ីវិល និងអង្គការអន្តរជាតិ ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ដូចមានសេចក្តីសម្រេចភ្ជាប់ក្នុងសៀវភៅរបស់ ឧត្តមស្នងការសិទ្ធិ មនុស្ស របស់សហប្រជាជាតិ ជាឧទាហរណ៍។ តាមរយៈសេចក្តីសម្រេចរបស់ខ្លួនចុះថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០០៧ ក្រៅពីប្រកាសថា មាត្រា ៨ នៃច្បាប់ស្តីពីស្ថានទម្ងន់ទោស នៃបទឧក្រិដ្ឋ ដែលកែប្រែមាត្រា៧០ នៃបទបញ្ញត្តិស្តីពីប្រព័ន្ធតុលាការ ច្បាប់ព្រហ្មទណ្ម និងនីតិវិធី ព្រហ្មទ័ណ្ឌ សម្រាប់អនុវត្តនៅប្រទេសកម្ពុជាក្នុងសម័យអន្តរកាល ពុំមានប៉ះពាល់ដល់សិទ្ធិ និងប្រយោជន៍កុមារឡើយ ដូច្នេះមាត្រា៨នៃច្បាប់ស្តីពីស្ថានទម្ងន់ទោសនៃបទឧក្រិដ្ឋប្រកាសអោយប្រើតាមព្រះរាជក្រមលេខ នស/រកម០១០២/០០៤ ចុះថ្ងៃទី ០៧ មករា ឆ្នាំ ២០០២ ដែលចែងថា ត្រូវបានប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ ដោយឆ្លើយតបនឹងព្រះរាជសារដ៏ ខ្ពង់ខ្ពស់ របស់ព្រះកុរណាព្រះបាទនរោត្តមសីហមុនី ព្រះមាហាក្សត្រនៃកម្ពុជា ដែលធ្វើមក ក្រុមប្រឹក្សា ធម្ម តាមការលើកឡើងថ្វាយព្រះអង្គដោយកូនចៅព្រះអង្គដែលជាសង្គមស៊ីវិល អោយជួយ មានព្រះរាជតម្រិះអំពីធម្មនុញ្ញភាពនៃមាត្រា ៨ នៃច្បាប់ស្តីពីស្ថានទម្ងន់ទោស បទឧក្រិដ្ឋ នេះ ជាពិសេសបំផុតនោះ ក្រុមប្រឹក្សាធម្មនុញ្ញបានបង្កើតជាយុត្តិសាស្រ្ត និងឋានៈ ធម្មនុញ្ញ ដោយបញ្ញត្តិថា យល់ឃើញថា ជាគោលការណ៍ក្នុងការជំនុំជម្រះក្តី ចៅក្រមពុំមែន គ្រាន់ តែផ្អែកទៅ លើមាត្រា៨ នៃច្បាប់ស្តីពីស្ថានទម្ងន់ទោសបទឧក្រិដ្ឋតែមួយនេះទេដើម្បី ផ្តន្ទាទោសលើឧក្រិដ្ឋជន ប៉ុន្តែចៅក្រមត្រូវផ្អែកលើច្បាប់។ ពាក្យថាច្បាប់ខាងលើនេះមានន័យថា ច្បាប់ជាតិ រួមមានរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល ច្បាប់ទាំងឡាយដែលនៅជាធរមាន ហើយនិងច្បាប់អន្តរជាតិដែលព្រះរាជាណាចក្រកម្ពុជាបានទទួលស្គាល់រួចមកហើយ ជាពិសេស អនុសញ្ញាស្តីពីសិទ្ធិកុមារ។