ខុងម៉ីង ឬ ជូគ័រលាង(ហៅតាមខ្មែរ) (កើតនៅឆ្នាំ១៨១ – ២៣៤)។ លោកគឺជាអ្នកប្រាជ្ញដ៏ពូកែម្នាក់ និង ជាទីព្រឹក្សាដ៏ខ្លាំងក្លា ស្ទើរតែគ្មានពីរ​លើលោក។ គាត់គឺជាអ្នកខ្លាំងក្នុងចំណោមអ្នកខ្លាំង ឬ នាគក្នុងចំណោមមនុស្ស។ គាត់គឺជាទីប្រឹក្សាដ៏ស្មោះត្រង់ម្នាក់ របស់ ស្តេច លាវប៉ី ឬជាអធិការបតី នៃនគរ ស៊ូហាន

ជូគ័រលាង
ព័ត៌មាន​មួយ​ចំនួន
ឈ្មោះ ជូគ័រលាង (ខុង ម៉ីង)
តំណែង អធិការបតី នៃនគរ ស៊ូហាន
កំណើត ១៨១

យ៉ាងឌូ, លូកយ៉ាង (សព្វថ្ងៃគឺ យីណាន, សានដុង)

មរណភាព ២៣៤ (អាយុ ៥៣)

ជំនាញ

កែប្រែ
  • ក្បួនសឹក
  • អក្សរសាស្រ្ត
  • តារាសាស្រ្ត
  • ភូមិសាស្រ្ត
  • ចិត្តសាស្រ្ត និង ទស្សនៈវិជ្ជា

រួមទាំងជំនាញជាច្រើនមុខទៀត...។

គ្រួសារ

កែប្រែ

គ្រួសាររបស់គាត់ សុទ្ធតែជាអ្នកពូកែ និង ជាគ្រួសារដែលមានកិត្តិនាមល្បីល្បាញមួយ នៅក្នុងសម័យកាលនោះ។

សង្រ្គាមនគរបី

កែប្រែ

គាត់គឺជាទីប្រឹក្សាដ៏ខ្លាំងក្លា ដែលបានជួយនគរ ស៊ូហាន ឱ្យក្លាយជានគរខ្លាំង និង ជាសេនាប្រមុខដែលច្បាំងមិនចេះចាញ់ ប៉ុន្តែមកពីព្រហ្មលិខិត ទើបធ្វើឱ្យគាត់បរាជ័យម្តងក្នុងសង្រ្គាម និង ជាលើកចុងក្រោយជីវិតរបស់គាត់។ ជូគ័រលាង បានក្អួតឈាម នៅពេលដែលធ្វើសង្រ្គាមចាញ់ ស៊ឺម៉ាអ៊ី! ដោយសារតែមានអូតហេតុធ្លាក់ភ្លៀងយ៉ាងខ្លាំង នៅពេលដែលទ័ពរបស់ ស៊ឺម៉ាអ៊ី កំពុងត្រូវឡោមព័តដោយភ្លើង

ទ្រឹស្តី

កែប្រែ
  • បើនៅតែរកម្ចាស់ល្អមិនបាន ហេតុអ្វីបានជាយើងមិនបង្កើតម្ចាស់ល្អម្នាក់ ដោយខ្លួនឯង