ជេកខប រីស

(ត្រូវបានបញ្ជូនបន្តពី ជេក​ខប​ រីស)

ជេខប អហ្កឹស្ថ រីស (Jacob August Riis) (៣ ឧសភា ១៨៤៩ – ២៦ ឧសភា ១៩១៤) ជា​អ្នក​កំណែ​ទម្រង់​សង្គម, អ្នក​កាសែត​ជជីក​រឿង​អាស្រូវ និង ជា​អ្នក​ថត​រូប​ឯកសារ​សង្គម ​ជនជាតិ​ដាណឺម៉ាកអាមេរិកាំង។ គាត់​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ទេពកោសល្យ​ខាង​ថត​រូប​ និង សរសេរ​កាសែត​របស់​គាត់​ ក្នុង​លុប​បំបាត់​ភាព​ក្រី​ក្រ​នៅ​ក្រុង​ញូវយ៉ក, ការ​លុប​បំបាត់​ភាព​ក្រី​ក្រ​នៅ​ញូវយ៉ក ជា​ប្រធានបទ​ដ៏​សំខាន់​មួយ​ក្នុង​ការ​សរសេរ​ និង ថតរូប​របស់​គាត់​។ គាត់​បាន​បង្កើត​លំនៅ​ឋាន​សម្រាប់​ជន​ក្រី​ក្រ​នៅ​ញូវយ៉ក ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​លោក Lawrence Veiller ដែល​ជា​សមាជិក​ក្រុម​មនុស្សធម៌​។ ជាង​នេះ​ទៅ​ទៀត គាត់​ជា​មនុស្ស​ដ៏​ល្បី​ម្នាក់​ក្នុង​វិស័យ​ថតរូប​ដែល​ទើប​នឹង​កើត​ថ្មី នា​សម័យ​នោះ, គាត់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មនុស្ស​ម្នាក់​ដែល​បាន​អភិវឌ្ឍ​វិស័យ​ថត​រូប។ នៅ​ពេល​រស់​នៅ​ញូវយ៉ក លោក រីស បាន​ជួប​ប្រទះ​នឹង​ភាព​ទាល់​ក្រ និង ក្លាយ​ជា​ប៉ូលីស​រាយការណ៍​ ដែល​សរសេរ​អំពី​​គុណភាព​ជីវិត​នៅ​តំបន់​អនាធិបតេយ្យ។ គាត់​បាន​ព្យាយាម​ជួយ​ដោះស្រាយ​វិបត្តិ​ពួក​អ្នក​ដែល​មាន​ជីវភាព​លំបាក ដើម្បី​ឱ្យ​ជីវិត​ពួក​គេ​បាន​ប្រសើរ​ឡើង។

ជេកខប រីស
ព័ត៌មាន​មួយ​ចំនួន
កើត ៣ ឧសភា ១៨៤៩, ក្រុង Ribe ប្រទេស​ដាណឺម៉ាក
មរណភាព ២៦ ឧសភា ១៩១៤, ក្រុង Barre, រដ្ឋម៉ាស្សាឈូសេត, សហរដ្ឋ​អាមេរិក
សញ្ជាតិ អាមេរិកាំង
ធ្វើ​ការ​ផ្នែក កំណែ​ទម្រង់​សង្គម, អ្នក​កាសែត, អ្នក​ថតរូប​

ជីវប្រវត្តិ

កែប្រែ

ជីវិតដំបូង

កែប្រែ

លោកជេកខប​ រីស ជាកូនទី៣ក្នុងចំនោមកូនទាំង១៣នាក់(មានម្នាក់ជាក្មួយដែលត្រូវបានយកមកចិញ្ចឹម)​ ឪពុករបស់គាត់ឈ្មោះថា នៀល​ អ៊ីវ៉ឺដ រីស គាត់ជាគ្រូបង្រៀន និង​ ជាអ្នកសរសេរកាសែតនៅទីក្រុងរ៉ាយ(Ribe) ហើយម្ដាយរបស់គាត់ ខារ៉ូលីណា រីស(Carolina Riis)ជាមេផ្ទះ។ ចាប់ពីសតវត្សទី១៣ដល់សតវត្សទី២០ គឺមានតែលោកជេកខប​ បងប្អូនស្រីមា្នក់និងបងបង្អូនស្រីចិញ្ចឹមម្នាក់ប៉ុណ្ណោះដែលនៅរស់។ រីសគឺស្ថិតនៅក្រោមឥទ្ធិពលឪពុករបស់គាត់ ហើយគាត់ត្រូវរៀនអានទស្សនាវដ្ដីឆាលីស ដិខឹន(Charles Dicken) និងប្រលោមលោក​ ជេមិស​ ហ្វិនិម័រ​ ឃូភឺ។​ ជេកខប​ រីសជាកុមាររីករាយ​មា្នក់, ប៉ុន្តែដំបូងគាត់បានជួបនៅសោកនាដកម្មមួយ​ ពេលដែលគាត់មានអាយុ ១១​ ឆ្នាំ ។ ប្អូនប្រុសរបស់គាត់ ធឺដូរ មានអាយុប្អូនគាត់មួយឆ្នាំត្រូវបានលង់ទឹកសា្លប់​។ កាត់មិនដែលភ្លេចនៅសេចក្តីសោកសៅរបស់ម្តាយគាត់ទេ។ នៅពេលគាត់មានអាយុ ១១​​ ឆ្នាំរឺ ១២ ឆ្នាំ​ គាត់បានធ្វើអំណោយលុយដែលគាត់មានទាំងប៉ុន្មានទៅអោយអ្នកក្រីក្រនៅ ទីក្រុង​ រីប ចំពោះគ្រួសារដែលមានជីវភាពក្រីក្រ,​ ប៉ុន្តែនៅលើស្ថានភាពជាក់ស្តែងពួកគេ។​​​​​​​​​​​​​​​​ អ្នកជួលផ្ទះក៏តម្រូវអោយបង់ប្រាក់​ ពេលគាត់បា្រប់ម្តាយរបស់ មា្តយរបស់គាត់ចងជួយជាខ្លាំង។ ទោះបីជាឪពុករបស់ាគាត់សង្ឃឹម ជេកខប រីស និងរៀនអក្សសាស្ត្រនិងវិជ្ជាជីវះនិយម តែ ជេកខប រីស ចង់ក្លាយជាជាងឈើម្នាក់។​ ពេលដែលគាត់មានអាយុ ១៦ ឆ្នាំ​ គាត់បានស្រលាញ់ អេលីសាបេត ជីយ៉ូត នាងមានអាយុ​ ១២​ ឆ្នាំគឺជាកូនរបស់ម្ចាស់ក្រុមហ៊ុនដែលគាត់ធ្វើការជាជាងឈើ។ ឪពុករបស់គាត់មិនចូលចិត្តការតាំងចិត្តអត់បាបការ, ហើយ រីស​ បានធ្វើការជាកូនជាឈើនៅក្នុង កូបេនហាហ្គេន​។ រីស បានត្រលប់ទៅទីក្រុង រីប វិញ នៅ ១៨៦៨ និង​មានអាយុ ១៩ឆ្នាំ។ គាត់បានខូចចិត្តការងាររបស់គាត់​ ហើយ​ខូចចិត្តអំពីការរៀបការជាមួយ ជីយ៉ូត, ។ រីស ក៏បានទៅរស់នៅសហរដ្ឋអាមេរិក។

ការផ្លាស់ទៅសហរដ្ឋអាមេរិច

កែប្រែ

រីស​ បានទៅអាមេរិចកំឡុងឆ្នាំ១៨៧០​ នៅពេលដែលគាត់មានអាយុ២១ឆ្នាំ ហើយ​ស្វែងដើរស្វែងរកការងារជាជាងឈើ។ ដំបូងគាត់បានធ្វើដំណើរចេញពីទីក្រុងCopenhagenទៅទីក្រុង Glasgow នៅថ្ងៃទី១៨ខែឧសភា ដោយជិះទូកដុតធ្យូងមួយឈ្មោះថាIowa។ គាត់មានលុយតែ៤០ដុល្លាប៉ុណ្ណោះ ដែលមិត្តភក្ដិរបស់​គាត់អោយ(ចំណាយលើការធ្វើដំណើរអស់៥០ដុល្លា),​​ បន្ដោងកមាស​មួយជាមួយសក់របស់ Elisabeth ដែលម្ដាយនាងយកមកអោយគាត់ និងសំបុត្រមួយច្បាប់សំរាប់លោកGoodall(ក្រោយមកក្លាយជាប្រធានក្រុមហ៊ុនAmerican Bank Note Company)ដែលធ្លាប់ជួយគ្នាទៅវិញទៅមកកាលពីគាត់បានរស់នៅទីក្រុងRibeជាមួយគ្នា។ រីស បានចេញទៅទីក្រុងញ៉ូយក(New York)នៅថ្ងៃទី៥ខែមិថុនា។ នៅពេលគាត់ទៅដល់ញ៉ូយក គាត់បានចាយអស់២០ដុល្លា។ ទីក្រុងសហរដ្ឋអាមេរិចបានក្លាយជាតំបន់ទទួលជនអន្ដោប្រវេសន៍ជាច្រើន ដែលបានបង្កើតការបង់ពន្ធច្រើន ជាងទីក្រុងជាច្រើនក្នុងប្រទេសរបស់ពូកគេ។ ក្រុមធំៗនៃជនអន្ដោប្រវេសន៍,ការស្វែងរកការងារឧស្សាហកម្ម បានក្លាយជាទីក្រុងមួយកំឡុងពេលសង្គ្រមស៊ីវិលអាមេរិច។ ប្រជាជនចំនូន២៤លាននាក់បានតាំងទីលំនៅក្នុងតំបន់ទីក្រុង ហើយរដ្ឋាភិបាលបានធ្វើផ្លូវទៅកាន់ភូមិដ្ឋាន របស់ពួកគេ។ ក្នុងឆ្នាំ១៨៨០, ប្រជាជនចំនួន៣៣៤ ០០០នាក់ត្រូវបានបញ្ជូនទៅក្នុងតំបន់Lower East Side, ដែលធ្វើអោយមានកំណើនប្រជាជនយ៉ាងច្រើន។ ពួកគេត្រូវបានរស់នៅយ៉ាងចង្អៀតក្នុងផ្ទះជួល ១០ទៅ១៥នាក់ក្នុងមួយបន្ទប់ ហើយគ្មានការមើលថែរក្សាចំពោះពួកគេឡើយ។ ប្រាំថ្ងៃបន្ទាប់ គាត់បានចាយលុយជិតអស់ ហើយបានរកការងារជាជាងឈើនៅ Brady's Bend Iron Works ក្នុងAllegheny River.។ ពីរបីថ្ងៃបន្ទាប់មកទៀត គាត់បានចាប់ផ្ដើមជីករ៉ែដើម្បីគ្រប់គ្រាន់ក្នុងការចំណាយ ប៉ុន្ដែភ្លាមៗនោះគាត់ក៏បានបន្ដធ្វើជាអ្នកជាងឈើវិញ។ នៅថ្ងៃទី១៩ខែកក្ដដាឆ្នាំ១៩៧០ បារាំងបានប្រកាសសង្គ្រាមជាមួយអាឡឺម៉ង់, គាត់សង្ឃឹមថា ប្រទេស Denmark នឹងចូលរួមជាមួយបារាំងដើម្បីសងសឹក ហើយគាត់សម្រេចចិត្តចូលរួមជាមួយបារាំង។ គាត់បានត្រឡប់ទៅទីក្រុងញ៉ូយកវិញ ហើយគាត់បានស្ម័ត្រចិត្តចូលបម្រើកងទ័ពបារាំង ប៉ុន្ដែត្រូវបានគេប្រាប់ ថាគ្មានគំរោងក្នុងការបញ្ជូនកងទ័ពស្ម័ត្រចិត្តពីប្រទេសអាមេរិចទេ។ គាត់បានដើរចេញទីក្រុងញ៉ូយករហូតដល់ដួលដែល បណ្ដាលមកពីការអស់កំលាំងក្នុងការដើរ ហើយគាត់ត្រូវបានបូជាចារ្យម្នាក់អោយអាហារ និងបានជួយគាត់រកការងារធ្វើនៅMount Vernon, រីស បានត្រឡប់ទៅទីក្រុងញ៉ូយកវិញ នៅពេលគាត់បានអានការសែតNew York Sun ដែលកាសែតនោះកំពុងជ្រើសទាហានសំរាប់សង្គ្រាម។ រីសបានប្រញាប់ប្រញ៉ាទៅចុះឈ្នោះ ប៉ុន្ដែ

អ្នកការសែតដំបូង

កែប្រែ

រីស ប្រាប់ការសែត ឡង់ អាយឡែន ទុកមុន អំពីការបោះពុម្ពផ្សាយ, សំរាប់ការអនុវត្តនិងសំរាប់បោះពុម្ពផ្សាយនៅទីក្រុង។ គាត់ធ្វើអ្វីលឿនហើយពិតប្រាកដចំពោះការងារដែលគាត់រកបាន:ការបោះពុម្ពផ្សាយអំពីប្រធានមិនទៀងត្រង់ និង ជំពាក់។ រីស បានចាកចេញពីផ្ទះពីសប្តាហ៏ ដោយគ្មាការងារធ្វើ រីស បានត្រឡប់ទៅ តំបន់ Five Points វិញ។ ថ្ងៃមួយគាត់កំពុងអង្គុយខាងក្រៅ Cooper Union គឺជា សាលាមួយ សំខាន់បំផុតដែលគាត់បានរៀនទូរលិខសាស្រ្តប្រកាសអ្វីកើតឡើងមកលើគាត់។ គាត់បាននិយាយថា បើសិន រីស គា្មនអ្វីធ្វើ​ គាត់និងអោយ រីស​ រៀនធ្វើការនៅសហគមន៏ការសែត New York ។​​ បន្ទាប់មានការងារមួយទៀតគឺជាការលាងកន្លែងជ្រូករបស់គាត់, រីស បានទៅហើយសម្ភាស៏​,​ ថ្វីបើទំរងគាត់គ្មានរបៀបរៀបរយក៏គាត់បានផ្ញើរកិច្ចការរបស់គាត់ទៅដែរ: ដោយប្រព្រឹត្តបាននិង សរសេរអំពីការជប់លៀងថ្ងៃត្រង់នៅ Astor House។ រីស បានសរសេរយ៉ាងអង់អាច ហើយជាការងារដ៏ល្អ។រីស អាចសរសេរអំពីទ្រព្យសម្បត្តិ និង ជីវិតគ្រួសារដែលមានជីវភាពក្រីក្រអន្តោប្រវេសន្ត ។គាត់បានធ្វើការងារល្អ ហើយអាចខ្លាយជាអ្នកបោះពុម្ពការសែតព័ត៏មានប្រចំាសប្តាហ៏, យ៉ាងណាក៏ដោយ,ការសែតនេះមានការផ្សាយយ៉ាងទៀងទាត់នៅផ្នែកនយោបាយដែលអាចក្ស័យធនឆាប់ៗ។ ដែលកើតឡើងតំណាលគ្នា, និង ខុសប្រក្រតី​ រីស បានទទួសសំបុត្រពីផ្ទះរបស់គាត់ដែលទាក់ទង់អំពីបងគាត់ទាំងពីរ, អ៊ុំ និង អេលីសាបែត ជីយ៉ូត ហើយលោកបានសរសេរសំបុត្រហើយឲ្យប្រាក់ចំនួន៧៥ដុល្លាដែលលោកបានសន្សំ គាត់ក៏បានទិញក្រុមហ៊ុនកាសែតមួយ។ រីសខិតខំប្រឹងប្រែងក្នុងការសរសេរការសែតពេលនោះគាត់ក៏សងបំណុលអស់។

ឯកសារយោង

កែប្រែ

[[ចំណាត់ថ្នាក់ក្រុម:ជេកខប រីស]]


[[ចំណាត់ថ្នាក់ក្រុម:អ្នកថតរូបកាសែតសញ្ជាត្តិអាមេរិចកាំង]]
[[ចំណាត់ថ្នាក់ក្រុម:អ្នកកាសែត]]
[[ចំណាត់ថ្នាក់ក្រុម:អ្នកមានស្នាដៃក្នុងសហរដ្ឋអាមេរិច]]
[[ចំណាត់ថ្នាក់ក្រុម:អ្នកកើតក្នុងឆ្នាំ ១៨៤៩]]
[[ចំណាត់ថ្នាក់ក្រុម:អ្នកស្លាប់ក្នុងឆ្នាំ​ ១៩១៤]]
[[ចំណាត់ថ្នាក់ក្រុម:សម័យសហរដ្ឋអាមេរិចរីកចំរើន]