ជំងឺកុកស៊ីឌីយ៉ូស៊ីស

កុកស៊ីដ្យូស៊ីស (Coccidiosis) គឺជាជំងឺមួយដែលតែងតែកើតមានចំពោះមាន់ មាន់បារាំង ទា ក្ងាន។ល។ ហើយបានបង្កើតជាបញ្ហាដ៏លំបាក ស្ទើរតែនៅគ្រប់ប្រទេសទាំងអស់នៅតំបន់ត្រូពិច។ ជំងឺ​នេះ​បង្កើត​ឡើង​នូវ​ចំណោទបញ្ហាសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់អ្នកដែលចិញ្ចឹមពពួកបក្សីខាងលើ។ កំហាតបង់ថវិកា លេច​ឡើង​តាមរយៈការទទួលជំងឺ និងការស្លាប់របស់បក្សីដែលមានចំនួនច្រើននៅក្នុងហ្វូង។ ការ​ស្លាប់​ត្រូវ​បាន​កំណត់​ឃើញមានជាទំរង់ថ្នក់ពោះវៀន ចំពោះកូនមាន់ និង​ការ​ទទួល​ជំងឺ​បាន​ត្រូវ​គេ​កត់​សំគាល់​ទុកជា​ឯកសារ​យ៉ាងត្រឹមត្រូវថា ជាទំរង់ពោះវៀនចំពោះបក្សីធំ។

ជំងឺ​​នេះបង្កឡើងមកពីប្រូតូសូអ៊ែរ Eimeria មួយចំនួន។ ជំងឺ​នេះ​អាច​កត់​សំគាល់​ឃើញ​មាន​ជា​ទំរង់​ពីរ​យ៉ាង​គឺ Subacute និងទំរង់រ៉ាំរ៉ៃនៅក្នុងហ្វូងបក្សី។

និមិត្តហេតុ (Etiology)

កែប្រែ

ជំងឺនេះត្រូវបានបង្កឡើងដោយពពួក (Protozoa) ប្រូតូសូអ៊ែរ។ ប្រូតូសូអ៊ែរ phylum ថ្នាក់ Sporozoa គ្រួសារ Eieridae Genus Eimeria។ Eimeria ៩ប្រភេទសំខាន់ៗត្រូវបានគេរកឃើញថាមានកើតឡើង​ចំពោះមាន់ដូចខាងក្រោមនេះ Eimeria Tenella, Eimeria Necatrix, Eimeria Acervulina, Eimeria Brunetti, Eimeria Precox, Eimeria Mitis, Eimeria Hagani, Eimeria Maxima, និង Eimeria Mivati។ ប្រភេទមេរោគនីមួយៗមានទីកន្លែងសំរាប់វារស់នៅផ្ទាល់ខ្លួន ហើយអាចផលិតនូវភាពស៊ាំរបស់វា​ផ្ទាល់នៅក្នុងខ្លួនបក្សី ក៏ប៉ុន្តែពុំមានភាពស៊ាំកាត់គ្នារវាងប្រភេទខុសរបស់វាទាំងនោះឡើយ។ ប្រភេទផ្សេងៗ អាចកំណត់បានអាស្រ័យទៅនឹងទំហំនៃ Oocyst prepatent period ទីតាំង​ផ្នែក​សំខាន់ៗ​នៃ​បំពង់​ពោះវៀន និងការប្រែប្រួលផ្សេងៗទៀត ដែលបណ្តាលមកពីពពួក Eimeria ទាំងនោះ។ Eimeria tenella បណ្តាល​ឲ្យកើតមាន Coccidiosis ទំរង់ថ្នក់ពោះវៀនចំពោះកូនមាន់ ហើយម្យ៉ាងទៀត Eimeria necatrix បណ្តាលអោយកើតមានទំរង់ពោះវៀនចំពោះមាន់ធំ។ វាទាំងពីរនេះ (Eimeria Tenella និង Eimeria Necatrix) ត្រូវបានគេពិចារណាថាជាអ្នកបង្ករោគយ៉ាងខ្លាំង ហើយ​វា​ទាំង​នេះ​អាច​នាំ​មក​នូវ​ភាព​មហន្តរាយ​យ៉ាង​ខ្លាំងផងដែរដល់ហ្វូងបក្សី។

របៀបឆ្លងរោគ (Transmission)

កែប្រែ

ជំងឺនេះត្រូវបានឆ្លងតាមរយៈបក្សីដែលមានអាយុប្រហាក់ប្រហែលគ្នា ឬការចំលងដោយផ្ទាល់។ បក្សី​ទាំង​ពីរ​ប្រភេទដែលឈឺ និងបក្សីដែលជាសះស្បើយអាចបញ្ចេញ Oocysts មកក្រៅតាមរយៈលាមក (Dropping) ដែលចំលងមេរោគទៅចំណី ធូលី ទឹក កំរាលទ្រុង និងដី។ បក្សី​ឆ្លង​ជំងឺ​នៅ​ពេល​ដែល​វា​លេប​ចូល​នូវ Sporulated Oocysts ដែលមាននៅក្នុងចំណី និងទឹក។ លាមកអាចចំលងមេរោគទៅនឹងទឹកផឹក និង​ចំណី។ លាមក​បក្សី​ដែល​មាន​មេរោគ​អាច​ចំលង​ជំងឺ​នេះ​ពី​ហ្វូង​មាន់​មួយ​ទៅ​ហ្វូង​មាន់​មួយ​ទៀត​តាម​រយៈ​​ស្បែកជើង សំលៀកបំពាក់ ឬសម្ភារៈប្រើប្រាស់ផ្សេងៗរបស់មនុស្ស ហើយ​ជា​ពិសេស​ទៅ​ទៀត​វា​ជា​ប្រភព​ចំលងមេរោគយ៉ាងសកម្ម។ កន្លាត សត្វកកេរ ឆ្កែ ឆ្មា និងបក្សីព្រៃ អាច​មាន​សកម្មភាព​ដូចជា​សត្វ​ដែល​មាន​មេរោគនៅក្នុងខ្លួន ហើយអាចចំលងជំងឺនេះបានតាមរយៈអំពើ​មេកានិចរបស់វា។ Oocysts ថ្មីៗ​វា​ពុំ​អាច​ចំលងទៅបក្សីបានទេ វាអាចចំលងរោគនៅពេលដែលវាជា Sporulated oocysts ក្រោម​លក្ខណៈ​មួយសមស្របដែលមានសីតុណ្ហភាពពី ២១-៣២oC ដែលមានសំណើម និង​អុកស៊ីសែន​គ្រប់​គ្រាន់ វាទាមទារយៈពេល ១-២ថ្ងៃ។ Prepatent period គឺមានពី ៤-៧ថ្ងៃ រយៈពេលសំងំជំងឺ មានពី ៤-៦ថ្ងៃ។

Oocysts អាចរស់រានមានជីវិតនៅលើដីសើមរយៈពេល១ឆ្នាំ ឬយូរជាងមួយឆ្នាំទៅទៀតក៏មាន។ ហេតុ​ដូច្នេះហើយ Coccidia អាចមានវត្តមាននៅទីបរិវេណដែលចិញ្ចឹមមាន់បានរយៈពេល ១៨ខែ ឬ​យូរ​ជាង​នេះដោយពុំមានការផ្លាស់ប្តូរអ្វីនោះ។ បើសិនជាលក្ខខណ្ឌមួយសមស្របដូចជា អាកាសធាតុក្តៅល្មម សើម អាចធ្វើឲ្យ Oocysts រីកចំរើននោះវាគឺជាពេលវេលាដ៏ល្អសម្រាប់ការផ្ទុះឡើងនៃជំងឺ ហើយ​យ៉ាង​ហោច ណាស់​ក៏មានការឆ្លងរាលដាលជាទំរង់មិនធ្ងន់ធ្ងរ ដែលជាធម្មតា​វាលេចចេញជាទំរង់សាហាវ ដែល​បណ្តាល​ឲ្យមានការខូចខាតយ៉ាងដំណំទៀតផង។

វដ្ដជីវិត (Life cycle)

កែប្រែ

វាមានវដ្តជីវិតមួយច្បាស់លាស់សំរាប់គ្រប់ប្រភេទ (ជំពូក) នៃពពួក Eimeria ទាំងអស់។ វដ្ដជីវិត គឺ​ប្រព្រឹត្ត​ទៅ​ដោយផ្ទាល់តែម្តងដោយមិនចាំបាច់មានម្ចាស់កណ្តាល ដើម្បីបញ្ចប់វដ្ដជីវិតនេះទេ។ វដ្ដជីវិត​ត្រូវ​បាន​ចែក​ចេញ​ជាពីរប្រភេទ (ដំណាក់កាល): ដំណាក់កាលនៃវដ្ដជីវិតដែលពុំមានការរួមភេទ (Asexual life cycle) និងដំណាក់កាលនៃវដ្ដជីវិតដែលរួមភេទ (Sexual life cycle)។

ដំណាក់កាលនៃវដ្ដជីវិត ដែលពុំមានការរួមភេទ

កែប្រែ

Oocysts ត្រូវបានបញ្ចេញមកក្រៅតាមលាមករបស់បក្សី (មាន់) ដែលឈឺ។ Oocysts អាចចំលងជំងឺបានក្រោមលក្ខខណ្ឌប្រកបមួយ (ឧទាហរណ៍ សំណើម និងអាកាសធាតុក្តៅល្មម) នៃបរិយាកាសជុំវិញ។ Oocysts ទទួលរងនូវការវិវឌ្ឍន៍បង្កើតបានជា Sporocytes ដោយចំណាយពេលប្រហែលពី ២៤ ទៅ ៧២ ម៉ោង។ បក្សី (មាន់) ទទួលរងនូវជំងឺនេះដោយសារការលេបចូល Sporocytes នេះ។ បន្ទាប់មកទៀតមានការវិវឌ្ឍន៍នៃ Sporocytes នៅក្នុងពោះវៀនហើយបង្កើតជា Sporozoites នៅក្នុងខ្លួន Sporocysts នេះ (Sporozoites មានរាងតូចមូលទ្រវែង)។ ការឆ្លងជំងឺមានមកដល់នៅពេលដែល Sporozoites រុករានដល់ Epithelium នៃបំពង់ពោះវៀន។ ការបញ្ចេញនូវ Sporozoites ត្រូវបានធ្វើឲ្យកើនឡើងបន្ថែមដោយសារតែសកម្មភាពនៃការសង្កៀតគ្នាដោយកំលាំងមេកានិចនៃកោះ ដែលជួយទំលាយ Micropyle នៃ Oocysts ដែលបានក្លាយទៅជា Sporocysts នោះ។ ក្រៅពីនេះសកម្មភាពដោយសារជាតិគីមី Tripsin ហើយនឹងទឹកប្រម៉ាត់មានវត្តមានក្នុងការធ្វើឲ្យកើនឡើងនៃ Carbon dioxide ដើម្បីរំលាយ (ទំលាយ) ជញ្ជាំងនៃ Sporocysts ហើយ Sporocyst នីមួយៗបញ្ចេញ Sporozoites ២មកក្រៅ។ Sporozoites ដែលបញ្ចេញមកក្រៅពី Oocysts រុករានរាលដាលទៅក្នុង Epithelial cell នៃពោះវៀន ដែលជាកន្លែងដែលវាវិវឌ្ឍន៍ និងកៀងប្រមូលបង្កើតជា Trophozoites ។ Schizogony ធ្វើឡើងដោយការបែងចែកនៃ mitotic ហើយនឹងវាបណ្តាលឲ្យមានទៅជា Schizonts ។ បន្ទាប់មក Schizonts ពេញវ័យនោះបានធ្លាយ ហើយបង្កើតបានជា Merozoites យ៉ាងច្រើននៅក្នុងផ្នែក Lumen នៃពោះវៀន។ ការបង្កបង្កើតជា Schizonts នៅតែបន្តពី merozoites ។ Tropozoites ជំនាន់ទី១ ធ្វើឲ្យមាន Schizonts ជំនាន់ទី១ ដែលទីបំផុតធ្វើឲ្យមាន merozoites ជំនាន់ទី១។ វដ្ដជីវិតពី Schizonts merozoites ហើយបន្តទៅ Schizonts វិញបានប្រព្រឹត្តទៅដដែលៗជាច្រើនលើកច្រើនសារ។ ការលុកលុយនៃ Epithelial cells ដោយ merozoites នាំមកនូវការខូចខាតយ៉ាងដំណំ ដល់ភ្នាសសើមនៃពោះវៀន។

ដំណាក់កាលនៃវដ្ដជីវិត ដែលមានការរួមភេទ

កែប្រែ

វដ្ដជីវិត