ជំងឺបក្សីដែលបណ្តាលមកពីប្រូតូសូអ៊ែរផ្សេងៗទៀត
ប្រូតូសូអ៊ែរ (Protozoai)
Plasmodium Gallinaceun (Avian malaria)
កែប្រែរបៀបឆ្លងជំងឺ (Transmission)
កែប្រែមូស ជំពូក Aedes ជាអ្នកចំលងជំងឺ
រោគសញ្ញា (Clinical Signs)
កែប្រែកូនបក្សី បង្ហាញឲ្យឃើញសញ្ញានៃជំងឺភ្ហាមៗ ចំណែកឯបក្សីធំវិញបង្ហាញឲ្យឃើញនូវសញ្ញារ៉ាំរ៉ៃ ដូចជាសីតុណ្ហភាពរបស់បក្សីឡើងខ្ពស់ (ឡើងកំដៅ) រាគពណ៌ខៀវ ចុះស្គមជាបន្តបន្ទាប់ កង្វះឈាម ស្លេកស្លាំង ស្ពឹកកំរើកលែងរួច (Paralysis) និងស្លាប់។
រោគវិនិច្ឆ័យ (Diagnosis)
កែប្រែអាចប្រព្រឹត្តទៅដោយពិនិត្យទៅលើរោគសញ្ញា ពិនិត្យឈាម ពិនិត្យថ្លើម ផាល និងខួរក្បាល (គៀសដាក់នៅលើកញ្ចក់ពិនិត្យ) ផាលរីកធំ (Spleromegaly) ថ្លើមរីកធំ (Hepatomegaly) ទីកន្លែងរបស់ (Merozoites ឬ Schizonts) ។
ការព្យាបាល (Treatment)
កែប្រែ- Mepacrire កំរិតៈ ៧,៥ ម.ក្រ/គ.ក្រ ទំងន់បក្សីរស់
- Chloroquin កំរិតៈ ៥ ម.ក្រ/គ.ក្រ ទំងន់បក្សីរស់
- Poludrine កំរិតៈ ៧,៥ ម.ក្រ/គ.ក្រ ទំងន់បក្សីរស់
- Pyrimethamine កំរិតៈ ០,៣ ម.ក្រ/គ.ក្រ ទំងន់បក្សីរស់
- Sulphadiazine កំរិតៈ ១០០ ម.ក្រ/គ.ក្រ ទំងន់បក្សីរស់
Trichomonas gallinae (Avian trichomoniasis)
កែប្រែរបៀបឆ្លងជំងឺ (Transmission)
កែប្រែអាចឆ្លងតាមចំណី និងទឹក ដែលមានមេរោគ
រោគសញ្ញា (Clinical Signs)
កែប្រែសង្កេតឃើញបក្សីអន់ចំណី ស្រកទំងន់ (ស្គម) ហៀរទឹកមាត់ មានក្លិនមាត់អាក្រក់ មានសារធាតុដូចជាប្រូុម៉ានៅចំពុះ និងសិរ ចំណែកណង់មានពណ៌រាងស្វាយជាំក្រម៉ៅ។
រោគវិនិច្ឆ័យ (Diagnosis)
កែប្រែអាស្រ័យទៅនិងរោគសញ្ញា ពិិនិត្យដោយមីក្រូទស្សន៍ នូវគំនាសវត្ថុវិភាគដែលបានមកពីគែរ និងបំពង់អាហារ នៅលើកញ្ចក់បណ្តុះ Glucose broth serum media។
ការព្យាបាល (Treatment)
កែប្រែ- Copper Sulphate កំរិតៈ ១:២០០០ ដោយធ្វើការព្យាបាលរយៈពេលពី ៣-៥ថ្ងៃ
- Methronidazole កំរិតៈ ៦០ ម.ក្រ/គ.ក្រ ទំងន់បក្សីរស់ ដោយធ្វើការព្យាបាលរយៈពេលពី ៥-៧ថ្ងៃ
- Furazolidine កំរិតៈ ២៥-៣០ ម.ក្រ/គ.ក្រ ទំងន់បក្សីរស់ ដោយធ្វើការព្យាបាលរយៈពេល ៧ថ្ងៃ។
Trypanosoma Avium (Trypanosomiasis)
កែប្រែរបៀបឆ្លងជំងឺ (Transmission)
កែប្រែមិនច្បាស់លាស់ អាចជារុយ Hippoboscid
រោគសញ្ញា (Clinical Signs)
កែប្រែបក្សីចុះទំងន់ ខ្សោយ និងខ្វះឈាម (ស្លេកស្លាំង)
រោគវិនិច្ឆ័យ (Diagnosis)
កែប្រែអាស្រ័យទៅលើរោគសញ្ញា និងពិនិត្យគំនាសឈាមនៅលើកញ្ចក់ (ដោយមីក្រូទស្សន៍)
ការព្យាបាល (Treatment)
កែប្រែយើងអាចប្រើថ្នាំ Berenil ២ ម.ក្រ/គ.ក្រ ទំងន់បក្សីរស់ (ចាក់សាច់ដុំ)។
Sarcocystis Spp (Sarcosporidiosis)
កែប្រែរបៀបឆ្លងជំងឺ (Transmission)
កែប្រែមានវដ្តជីវិតមិនច្បាស់លាស់ វាអាចឆ្លងតាមចំណីដែលមានមេរោគ
រោគសញ្ញា (Clinical Signs)
កែប្រែសញ្ញាពុំមានលក្ខណៈច្បាស់លាស់ ស្លាកស្នាមនៅលើស្បែក ស្លាកស្នាមនៅលើសាច់ដុំ ខ្ចើកខ្ចកជើង Paralysis ហើយបក្សីអាចស្លាប់។
រោគវិនិច្ឆ័យ (Diagnosis)
កែប្រែការប្រែប្រួល (ស្លាកស្នាម) នៅលើសាច់ដុំ ការវះកាត់សាច់ដុំ ដើម្បីរកកន្លែងដែល Cyst នៅ និងធ្វើ Histopathology នៃសាច់ដុំ ដើម្បីរកមើល Sac like bodies។
ការព្យាបាល (Treatment)
កែប្រែពុំមានការព្យាបាលណាមួយអាចទទួលលទ្ធផលវិជ្ជមានទេ (មិនអាចព្យាបាល) បក្សីស្លាប់ត្រូវយកទៅចោលឲ្យបានត្រឹមត្រូវ។