ជំងឺរលាកប្រដាប់ដង្ហើមរ៉ាំរ៉ៃ

Chronic Respiratory Disease ឬ Infectious Sinusitis ឬ Air Sacculitis

ប្រដាប់ដកដង្ហើមរ៉ាំរ៉ៃ គឺជាជំងឺមូយមានសភាពរ៉ាំរ៉ៃចំពោះបក្សី ហើយល្បឿននៃការចំលងជំងឺមានសភាពយឺត ។ នៅពេលដែលបក្សីកើតជំងឺនេះ យើងសង្កេតឃើញមានការក្អករន្ថើនៗ ដែលពិបាកបំបាត់វាទៅវិញ កណ្ដាស់ហើយនៅ បំពង់ខ្យល់មានឭសម្លេងគ្រឹកៗ នៅពេលបក្សីដកដង្ហើម ។ នៅពេលតែមួយ បក្សីភាគច្រើននៅក្នុងហ្វូងអាចទទួលជំងឺនេះ ។ នៅប្រទេសដែលត្រជាក់ ជំងឺនេះមានលក្ខណៈធ្ងន់ធ្ងរ ជាពិសេសនៅរដូវធ្លាក់ទឹកកក (winter season) ។ មាន់យកសាច់ (broilers) វាឆាប់ទទួលនូវជំងឺនេះណាស់ ។ អាត្រាស្លាប់របស់បក្សីដែលមានអាយុពី ៦-៨សបា្ដហ៍ អាចមានរហូតពី ៣០-៤០% ។

វាជាជំងឺមួយដែលប៉ះពាល់ទៅដល់ផ្នែកសេដ្ឋកិច្ចនៃកសិដ្ឋានចិញ្ចឹមមាន់ ។ ចំពោះបក្សីតូចត្រូវរងគ្រោះដោយការ ស្លាប់ ចំណែកឯបក្សីធំវិញ គឺត្រូវរងគ្រោះដោយសារភាពអន់ថយនៃការបន្ដពូជ (reproductive failure) ។ ជំងឺនេះអាចនៅ តែមានកើតពីមួយឆ្នាំទៀតប្រសិនបើពុំមានវិធានការណ៍ឲ្យបានត្រឹមត្រូវ ។

និមិត្ដហេតុ (Ethiology)​ កែប្រែ

ជំងឺនេះបង្កឡើងដោយមេរោគម៉្យាងឈ្មោះ Mycoplasma gallicepticum ដែលមានវិជ្ជមាត្រ 0,៥µ ។ លក្ខ័ណ ដែលត្រូវបានធ្វើឲ្យកើតមានជំងឺនេះឡើងជាញឹកញាប់ គឺបណ្ដាលមកពីពពួក(virus) វីរុសដែលធ្វើឲ្យខូចខាតដល់ប្រដាប់ ដកដង្ហើមដូចជា ជំងឺញូវកាស់ (ND) និង(IB) ហើយក្រោយទៀតបានបង្កើតឡើងឲ្យមាននូវភាពស្មុកស្មាញ ដោយសារ ការជ្រៀតចូលនៃប៉ាត់តេរី ។

បណ្ដាលភាពតាមតឹង ( stress) ទំាំងឡាយណាដែលបណ្ដាលមកពីការប្ដូរទីកន្លែង រឺការដឹងជញ្ជូនបក្សីពីកន្លែង មួយទៅកន្លែងមួយទៀត ការកាត់ចំពុះរឺការវៈកាត់ផ្សេងៗ រឺលក្ខណៈនៅជុំវិញពុំមានលក្ខណៈសមស្របដូចជាៈ ត្រជាក់ និងក្ដៅពេក រឺក៏ចរន្ដខ្យល់បក់ចេញចូលនៅក្នុងទ្រុងពុំបានត្រឹមត្រូវ រឺអាក្រក់ទាំងអស់នេះជាមូលហេតុដែលបណ្ដាលឲ្យ បក្សីងាយនឹងទទួលជំងឺបានយ៉ាងឆាប់រហ័ស ។ Mycoplasma Gallicepicum អាចនៅជាពូជមិនបង្ករោគ (non-pathogenic strain) រឺពូជបង្ករោគដែលមានព្រំដែន (limited pathogenic strain) ។

របៀបចំលងជំងឺ (Transmission) កែប្រែ

ជាទូទៅជំងឺនេះអាចឆ្លងរាលដាលតាមមធ្យោបាយយ៉ាងៈ តាមរយៈប៉ះទង្គិចផ្ទាល់ (direc:contact) តាមរយៈខ្យល់ (aerosl) និងតាមរយៈស៊ុតដែលបានមកពីមេបាដែលឈឺទៅកូន (through the eggs) ។

ដោយប៉ះទង្គិចផ្ទាល់ កែប្រែ

កត្ដាដំបូងមានដូចជា ការចិញ្ចឹមសត្វច្រើនហួសចំណុះនៅទីធ្លាតូចចង្អៀត អនាម័យមិនបានស្អាតត្រឹម ត្រូវ ទាំងអនាម័យដល់សត្វ និងទ្រុងហើយនឹងជំងឺដូចជា កុកស៊ីឌីយូស៊ីស (coccidiosis) ធ្វើឲ្យពពួកមេរោគមាន ការងាយស្រួលក្នុងការធំធាត់ (រីកលូតលាស់) ។ វីរុសនៃជំងឺរលាកទងសួត (IB) ញូវកាស (ND) និង E-Coli អាចនៅតែ ជាអ្នកធ្វើឲ្យការឆ្លងនៃជំងឺនេះមានសភាពកាន់តែដុនដាបថែមទៀត ។

ខ្យល់ កែប្រែ

ជំងឺនេះអាចបង្កឡើងតាមរយៈ កំទិចកំទីតូចៗ រឺការដកដង្ហើមចូលតាមច្រមុះ ។ បក្សីទាំងឡាយចឹកចំណីស៊ីដែល មានពពួកភ្នាក់ងារបង្កជំងឺ ពីទឹកកំបោរ ដែលចេញមកពីបក្សីឈឺ ។

អ្នកផ្ទុកមេរោគ និងស៊ុត កែប្រែ

ជំងឺនេះអាចឆ្លងតាមរយៈ បក្សីដែលជាសះស្បើយឡើងវិញ តែមានផ្ទុកនូវមេរោគនៅក្នុងខ្លួននៅឡើយ (carrier birds) ។ ពពួកមេរោគអាចចំលងមេរោគ តាមរយៈស៊ុតដែលផ្ទុកដោយមេរោគនៃជំងឺនេះ ទៅដល់កូនដែលញាស់ចេញ ជំនាន់ក្រោយ ។ រយៈពេលដែលជំងឺនេះសម្ងំពុំមានប្រតិកម្ម គឺមានពី ៤ថ្ងៃ រហូតដល់ ៣សបា្ដហ៍ ។ លក្ខណៈសំគាល់នៃ ជំងឺនេះមានខ្ទុះហូរចេញពីរន្ធច្រមុះ ការរលាកកុងសង់ទីវ (Conjuntivitis) និងការហូរទឹកភ្នែកត្រូវបានកត់សំគាល់ឃើញ ភាគច្រើននៅលើបក្សីតូចៗ (Young birds) ។ ជំងឺនេះអាចក្លាយទៅជាមានលក្ខណៈធ្ងន់ធ្ងរនៅពេលដែលមានការកើង ឡើងដំណាលគ្នានូវជំងឺ ND IB រឺជំងឺរលាកបំពងសំឡេង និងបំពង់ខ្យល់ (ILT) ។ ហើយចំពោះបក្សីធំ (adult birds) អាច កើតមាននូវការរលាកដែស្បូន-ភ្នាសពោះ ប្រសិនបើមានការទាក់ទងដល់ប្រដាប់បន្ដពូជរបស់បក្សីនោះ ។ ទិន្នផលស៊ុត អាចធ្លាក់ចុះប្រហែលពី ២០-៤០% ប៉ុន្ដែទំរង់ស៊ុតនៅតែរក្សាភាពដើមធម្មតា មិនដូចជំងឺផ្សេងទៀតឡើយ​ដែលស៊ុតមាន ទំរង់មិនធម្មតា ។ អាចមានការប៉ះពាល់ដល់ការញាស់របស់ស៊ុត ។ ជាទូទៅកត់សំគាល់ឃើញថា បក្សីមានការស្រកទម្ងន់ (ស្គម) ។ កំហាតបង់សេដ្ឋកិច្ចដោយសារជំងឺ នេះតែងតែជួបប្រទះមានច្រើនទៅលើពពួកមាន់យកសាច់ តែមានជួបប្រទះ តិចតួចចំពោះមាន់ផ្ដល់ស៊ុត និងមាន់សំរាប់ទុកពូជ ។

រោគវិនិច្ឆ័យ (Diagnosis) កែប្រែ

រោគវិនិច្ឆ័យត្រូវធ្វើឡើងដោយចំនុចសំខាន់ៗដូចខាងក្រោមនេះ៖

  • ប្រវត្ដិនៃការរាលដាល (សាយភាយ)នៃជំងឺនេះមានសភាពយឺត
  • រោគសញ្ញានៃជំងឺមានដូចជា ថយចុះនូវការស៊ីចំណី ក្អករន្ថើនៗ និងទំរង់ស៊ុតនៅធម្មតា
  • ការបំប៉ែកចេញ នូវពពួកមេរោគនេះ
  • ធ្វើតេស្ដសេរ៉ូម ឧទាហរណ៍ៈ Rapid slide test, Whole blood test, Agglutination test, Haemagglutination inhibition test
  • ធ្វើតេស្ដដូចជាៈ Allergic test, Immunofluorescent test
  • ការពិនិត្យដោយប្រើមីក្រូទស្សន៍អេឡិចទ្រិច
  • ការបណ្ដុះមេរោគត្រូវយកវត្ថុវិភាគ មកពីបំពង់ខ្យល់កូនមាន់ដែលមានអាយុ ៩០ថ្ងៃ និងមានបន្ថែមអង់ទីបីយូទិច ផងដែរ
  • ការពិនិត្យបន្ទាប់ពីបក្សីស្លាប់ ដើម្បីរកស្លាកស្នាមនៅក្នុងសរីរាង្គផ្សេងៗ ស្លាកស្នាមភាគច្រើនឃើញមាននៅលើ ប្រដាប់ដកដង្ហើម (respiratory tract) និងប្រដាប់បន្ដពូជ (reproductive tract) ។

ស្លាកស្នាម​(Lesions) កែប្រែ

  • ស្រោមបេះដូង (pericardium): serofibrinous រឺ (seropurulent exudate) មានខ្ទុះនៅក្នុងស្រោមបេះដូង
  • ថ្លើម (liver): កំណនៃ serofibrinous exudate ដែលគេហៅវាថា plasticmembrane
  • ផាល (spleen): ហើមធំមានពណ៍ចំរុះដោយសារតែ Lymphoid hyperplasia
  • បំពង់ខ្យល់ (trachea): ការផ្លាស់ប្ដូរដោយសារការរលាកភ្នាសសើមនៃបំពង់ខ្យល់ភ្នាសឡើងក្រាស់ ហើយមានខ្ទុះខាប់ដូច ប្រូម៉ា
  • រន្ធច្រមុះ (nasal passage): ភ្នាសសើមឡើងក្រាស់ហើយមានខ្ទុះនៅនឹងភ្នាសនោះ
  • សួត (lung): pneumonic changes និង Gralulomatous lesions
  • ភ្នែក (eyes):   ការស្ទះភ្នាសសើមនៃ conjunctive
  • ថង់ខ្យល់ (air sac): អាចកំណ (បង្កបង្កើត) ទៅជាដំបៅ Abscess