ជំងឺលើសឈាម
ជំងឺលើសឈាមជាអ្វី? កែប្រែ
ជាការកើនឡើងខ្ពស់សម្ពាធរបស់ឈាមនៅតាមសរសៃឈាមក្រហម។
មូលហេតុ កែប្រែ
បណ្តាលមកពីការកើនឡើងនៃការទប់ទល់ទៅនឹងចរន្តឈាមដែលបាញ់ជាទូទៅ ។
រោគសញ្ញា កែប្រែ
រោគសញ្ញាមានដូចជាឈឺក្បាលនៅពេលយប់ និងពេលក្រោកពីដំណេកពេលព្រលឹម ហឹងត្រចៀក អស់កម្លាំង វិលមុខ ឈាមច្រមុះ និងបែកសរសៃឈាមក្នុងភ្នែក។
ប្រការត្រូវធ្វើពេលលើសឈាម កែប្រែ
ត្រូវធ្វើលំហាត់ប្រាណ កែប្រែ
សូមជ្រើសរើសយកការហាត់ប្រាណ ដូចជាការស្រូបខ្យល់អាកាសដោយគ្រាន់ វាសដៃវាសជើងជាដើម។មិនត្រូវលើកដុំដែកធ្ងន់ៗព្រោះអាចប៉ះពាល់ដល់សរសៃឈាម។
សូមកុំពិសារជាតិប្រៃ កែប្រែ
សូមកុំពិសារជាតិប្រៃច្រើនពេក ដូចជានំប្រៃ ទឹកស៊ុបប្រៃជាដើម។បើលោកអ្នកកំពុងពិសារថ្នាំបញ្ចុះសម្ពាធឈាម ប្រសិនបើអ្នកតមបានល្អ នោះប្រសិទ្ធភាពព្យាបាលរឹតតែប្រសើរ។សូមយល់ដឹងថា អំបិលមានឥទ្ធិពលក្នុងការបង្ខាំងជាតិទឹក។
សូមកុំឲ្យឡើងគីឡូ កែប្រែ
សូមថែរក្សាទម្ងន់ខ្លួនឲ្យបានត្រឹមត្រូវ។ ប្រសិនបើលោកអ្នកធាត់ជ្រុល សូមទៅពិគ្រោះជាមួយគ្រូពេទ្យ។
កុំពិសារបារី និងស្រា កែប្រែ
ការទទួលទានបារី និងការទទួលទានស្រាច្រើនជ្រុល(លើសពី៩០មីលីលិត្រក្នុង១ថ្ងៃ)អាចបង្កឥទ្ធិពលអាក្រក់ទៅលើសម្ពាធឈាម។
សូមទទួលទានផ្លែឈើឲ្យបានច្រើន កែប្រែ
ជាតិប៉ូតាស្យូមដែលមាននៅក្នុងផ្លែឈើ ផ្តល់សារះសំខាន់ណាស់ក្នុងការជួយបញ្ចុះសម្ពាធឈាម។
សូមជៀសវាងរាល់អាការះស្រ្តេស្ស កែប្រែ
សូមធ្វើចិត្តឲ្យបានសប្បាយៗ សូមជៀសវាងរាល់ការកើតទុក្ខព្រោះវាអាចធ្វើឲ្យសម្ពាធឈាមកើនឡើងបាន។
ការព្យាបាល កែប្រែ
ជាទូទៅជំងឺលើសឈាមមិនអាចព្យាបាលឲ្យជាសះស្បើយបានទេ ប៉ុន្តែវាអាចទប់ទល់បានដោយការព្យាបាលដោយឧសថ។អ្នកជំងឺត្រូវពិសារឪសថឲ្យបានទៀងទាត់ មិនត្រូវឈប់ពាក់កណ្តាលទីទេ ព្រោះការកើនឡើងសម្ពាធឈាមនឹងអាចរើឡើងវិញ។អ្នកជំងឺត្រូវទទួលទានអាហារឲ្យបានត្រឹមត្រូូវតាមវេជ្ជបញ្ជា និងធ្វើលំហាត់ប្រាណជាប្រចាំ។ ប្រសិនបើជម្ងឺលើសឈាមមានលក្ខណះធ្ងន់ធ្ងរត្រូវទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះអាចបណ្តាលឲ្យអ្នកជំងឺស្លាប់បាន។