ជំនឿបាហៃចាប់កំណើតតាំងពីឆ្នាំ១៨៤៤ដោយ ព្រះបាហាអ៊ុលឡាហ៍ (១៨១៧-១៨៩២) ដែលជាអភិជនជនជាតិភើសៀ។ សាសនិកបាហៃគោរព ព្រះបាហាអ៊ុលឡាហ៍ ដែលជាព្រះ​​​​​​សាស្តាបន្តវេន​​ពី​​​ព្រះសាស្តា​​អង្គមុន​​​​ៗដែល​​​​រួមមានៈ​​ ព្រះអាប់ប្រាហាំ ព្រះគ្រឹស្នា ​​​​ព្រះសូរ៉ូអែសស្ទ័រ ​​​​​ព្រះម៉ូសិស ​​​​ព្រះពុទ្ធ ​​​ព្រះយេស៊ូវព្រះមហាម៉ាត់ ​​​និង​​​ ព្រះបប។ ព្រះបាហាអ៊ុលឡាហ៍ បានត្រាស់ដឹងនូវព្រះគម្ពីរជាង ១០០ក្បាលដែលជាចម្លើយទៅនឹងសំណួរ​​​​​​​​របស់មនុស្ស​​​ជាតិនា​​​ពេលបច្ចុប្បន្ននេះ។ ការបង្ហាត់បង្រៀនរបស់ទ្រង់គឺស្ថិត​​​​​​នៅក្នុង​​​​​ភាព​​​​ចុះ​​​សំរុង​​​ដ៏ល្អឥត​​​​ខ្ចោះ​ជាមួយ​នឹង​ការ​បង្ហាត់បង្រៀនរបស់របស់ព្រះមុនៗ។ មកដល់​​​​​​បច្ចុប្បន្ន​​​​​នេះជំនឿ​​​បាហៃមាន​​​​អាយុកាលជាង១៦៩ឆ្នាំ ហើយឥឡូវនេះកំពុងសាយភាយទៅ​​​​​​​ដល់ជាង២០០​​​​ប្រទេស​​​​​​នៅ​​​​ទូទាំងពិភពលោក។

ទីសក្ការបូជាបាហៃ បាត់ដំបង

ជំនឿបាហៃគឺជាសាសនាសកល ឯករាជ្យ ដែលមិនមែនកើតចេញមកពីនិកាយនៃ​​​​​​​សាសនាណា​​​​​​​​​មួយឡើយ។ សាសនិកបាហៃគោរពរាល់សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ប៉ុន្តែមិនជានិន្នាការ​​​​​​​​នយោបាយ​​​​​របស់គណបក្សណាមួយឡើយ។ បាហៃស្រលាញ់សន្តិភាព​​​​​និងសាមគ្គីភាព។ គ្រប់ទង្វើដែលនាំឲ្យមានការបែកបាក់គ្នាគឺ​​​ជាទង្វើផ្ទុយនឹង​​​​​គោលការណ៍បាហៃ។

រចនាសម្ព័ន្ឋគ្រប់គ្រង កែប្រែ

ធម្មសភា​យុត្តិធម៌​សកល​ ​​​​​គឺ​ជា​ស្ថាប័ន​អន្តរ​ជាតិ​​​​ដ៏​កំពូល​​​​​​​​ក្នុង ​ការដឹក​នាំ​បាហៃ​ទូ​ទាំង ​​​​​​​ពិ​ភពលោក​​​​​​​​​​​​​​​​​​​​​​​​​​​។​ ​ព្រះបាហា​អ៊ុលឡាហ៍​ ​​​​​​​​​​បាន​អនុម័ត​និង​ផ្តល់​អំ​ណាច​ដល់​ស្ថាប័ន​នេះ​នូវ​សិទ្ឋិ​ក្នុង​ការ​តាក់​តែង​ច្បាប់​ទៅ​លើ​បញ្ហា​ផ្សេង​ៗ​។​ ធម្ម​សភា​យុត្តិ​ធម៌​សកល​ មាន​សមាជិក​៩​រូប​ដែល​ត្រូវ​បាន​ជ្រើស​រើស​ដោយ​ការ​បោះ​ឆ្នោត​ជា​សម្ងាត់​រៀង​រាល់​៥ឆ្នាំ​ម្តង​ ដោយ​មាន​ការ​ចូល​រួម​គ្រប់​សាសនិក​ដែល​ជា​សមាជិក​ភាព​នៃ​ធម្ម​សភា​ជាតិ​នៃ​សាសនា​បាហៃ​ប្រចាំ​ប្រទេស​នីមួយ​ៗ​នៅ​លើ​ពិ​ភព​លោក​។​

ធម្មសភា​ជាតិ​នៃ​សាសនា​បាហៃ​​ប្រចាំ​ប្រទេស​គឺ​ជា​ស្ថាប័ន​បាហៃ​កំពូល​ប្រចាំ​ប្រទេស ​មាន​សមាជិក​៩​រូប​ជា​អ្នក​ដឹក​នាំ​ដែល​បានជ្រើស​រើស​ដោយ​ការ​បោះ​ឆ្នោត​ជា​សម្ងាត់​ពី​ សាសនិក​បាហៃ​គ្រប់​រូប​ក្នុង​ប្រទេស​។​

ធម្មសភា​ចិត្ត​កៈមូលដ្ឋាន​ ​ប្រចាំ​ឃុំ​ គឺ​ជាស្ថាប័នបាហៃដឹកនាំសាសនិកប្រចាំ​​​​ឃុំដែល​​មាន​បាហៃ​រស់​នៅ។ ស្ថាប័ននេះត្រូវបានកើតឡើងនៅក្នុងឃុំណាដែលមាន​​​​​​សាសនិក​បាហៃ​ដែល​មាន​អាយុ​ចាប់​ពី​២១ឆ្នាំ ឡើងទៅ ហើយគ្រប់ចំនួន៩រូប។ សមាជិកភាពនៃស្ថាប័នដឹកនាំបាហៃត្រូវបានជ្រើសរើសឡើងតាមរយៈការបោះឆ្នោតជាសម្ងាត់ ដោយ​គ្មាន​ការ​ឈរ​ឈ្មោះ​ឬ​ឃោសនា​ឡើយ។ ស្ថាប័ននីមួយៗមាន​​សមាសភាពនៃអ្នក​​ដឹកនាំមិន​​​លើសនិងមិនក្រោម៩រូបឡើយ។

សាសនាបាហៃចូលមកដល់កម្ពុជា កែប្រែ

សាសនាបាហៃបានមានវត្តមានក្នុងប្រទេសកម្ពុជាក្នុងអំឡុងឆ្នាំ១៩៣០។ នៅថ្ងៃទី០៨​ ខែ មេសា ឆ្នាំ ១៩៣០ បាហៃបានទទួលលិខិតចម្លងមួយច្បាប់នៃព្រះរាជបទបញ្ញាត្តិ លេខ​៣៩និង ព្រះរាជក្រិត្យលេខ ១០២៣ ស្តីពីបទបញ្ជាឲ្យអនុវត្តសាសនាផ្សេងៗ។ ប្រកាសលេខ ១៦ ចុះថ្ងៃទី ២២  ខែ តុលា   ឆ្នាំ ១៩៦២  បានទទួលប្រកាសមួយច្បាប់ដែលចេញដោយក្រសួងសាសនា ផ្ញើជូនតំណាងសាសនាបាហៃនៅភ្នំពេញ ស្តីពី “ សកម្មភាព និងបេសកកម្មនៃគ្រប់សាសនាបរទេសនៅកម្ពុជា ហើយប្រកាសឲ្យប្រើសេចក្តីប្រកាសនេះតទៅ”។​ បាហៃបានទទួលព្រះរាជក្រិត្យលេខ ៦៣២ ចុះថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ១៩៦៤  ដែលឡាយព្រះហស្ថលេខាដោយព្រះបាទនរោត្តមសីហនុ ឧបយុវរាជ ស្តីអំពីការអនុញ្ញាតឲ្យអនុវត្តសាសនាបាហៃនៅកម្ពុជា។ ក្នុងអំឡុងចន្លោះឆ្នាំ១៩៧៥ ដល់ ១៩៩១ សាសនិកបាហៃបានធ្វើការអប់រំអក្ករកម្មទៅដល់កុមារ យុវជននៅតាមជុំរំជនភាសខ្លួនដោយមានការសហការជាមួយសហគមន៍បាហៃប្រចាំប្រទេសថៃ។ រហូតមកដល់ឆ្នាំ១៩៩២ បាហៃបានទទួលលិខិតពីក្រសួងធម្មការនិងសាសនាស្តីពីការអនុញ្ញាតឲ្យអនុវត្តឡើងវិញនៃសាសនាបាហៃនៅកម្ពុជា។ ចាប់តាំងពីពេលនោះមក សកម្មភាពក៏ចាប់ផ្តើមមានឡើង។ ដោយសកម្មភាពស្នូលសំខាន់ៗដែលជាឆ្អឹងខ្នងនៃការអភិវឌ្ឍស្មារតីកើតមានជាច្រើននៅតាមបណ្តាខេត្តមួយចំនួន ហើយមានការសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋទូទៅ។ នៅថ្ងៃទី ០៥  ខែ មិថុនាឆ្នាំ២០០៣ សហគមន៍បាហៃប្រចាំកម្ពុជាត្រូវបានទទួលស្គាល់ដោយសេចក្តីសម្រេចលេខ ២៤៧ របស់ក្រសួងធម្មការនិងសាសនាស្តីពីការអនុញ្ញាតឲ្យផ្សព្វផ្សាយជំនឿបាហៃទូទាំងព្រះរាជាណាចក្រកម្ពុជា។ មកដល់ពេលនេះសហគមន៍បាហៃមានវត្តមាននៅតាមបណ្តាភូមិឃុំស្រុកជាច្រើននៅក្នុងប្រទេសដើម្បីរួមចំណែក ស្តារ និងកសាងវិស័យអប់រំសីលធម៌ ក៏ដូចជាលើកកម្ពស់យុវជនឲ្យចូលរួមកិច្ចការអភិវឌ្ឍសហគមន៍។ សាសនិកបាហៃព្រះរាជាណាចក្រកម្ពុជាក៏ដូចសាសនិកបាហៃលើពិភពលោកបាននឹងកំពុងប្រតិបត្តិតាមគោលការណ៍អប់រំការបង្ហាត់បង្រៀនតាមមាគ៌ារបស់ព្រះបាហាអ៊ុលឡាហ៍ព្រមទាំងអនុវត្តតាមអនុសាសន៍របស់រាជរដ្ឋាភិបាលក្នុងសន្និសីទអន្តរជំនឿថ្នាក់ជាតិកាលពីឆ្នាំ ២០០៨ រួមមាន:

១. គោរពកិច្ចសហប្រតិបត្តិការ សាមគ្គីគ្នាយ៉ាងជិតស្និទ្ធ ស្មោះត្រង់ដោយឈរលើគោលការណ៍គោរពគ្នា អធ្យាស្រ័យយោគយល់គ្នាគ្រប់កាល:ទេស:ទាំងអស់ដើម្បីសាមគ្គីភាពនិងសុខុដុមរមនានៃសង្គមជាតិ។

២. គោរព និង ប្រតិបត្តិធម៌វិន័យសាសនារបស់ខ្លួនដោយផ្សារភ្ជាប់ការគោរពសិទ្ធិអ្នកកាន់សាសនាដទៃ និង ប្រកាន់ខ្ជាប់មាគ៌ា អហិង្សា មេត្តា ករុណា និងសណ្តោសប្រណី។

៣. គោរពសិទ្ធិសេរីភាព និងជំនឿសាសនារបស់បុគ្គលជាតម្លៃនៃជំនឿសាសនានីមួយៗនៅក្នុងការវិភាគឈ្វេងយល់ផ្លូវត្រូវសម្រាប់សុភមង្គលរបស់សង្គមជាតិ។

គោលបំណង កែប្រែ

សហគមន៍បាហៃតែងតែចូលរួមចំណែកក្នុងការអភិវឌ្ឍសហគន៍ផ្នែកស្មារតី  និងសម្ភារដោយឈរលើគោលការណ៍ ភាពតែមួយនៃព្រះ ភាពតែមួយនៃសាសនា  និងភាពតែមួយនៃមនុស្សជាតិ ព្រមទាំងលើកស្ទួយតម្លៃសីលធម៌ សង្គម ស្ត្រី​ ហើយនិងលើកទឹកចិត្តយុវជនឲ្យរក្សានូវវប្បធម៌ប្រពៃណីទំនៀមទំលាប់និងការអភិវឌ្ឍធនធានមនុស្ស។

ទំនាក់ទំនង កែប្រែ