ជំនោរមេសា

និពន្ធដោយ កែវ ច័ន្ទបូរណ៍ សម្រួលតន្ត្រី ដោយអ៊ែលប៊ុណ្ណា ច្រៀងដោយ អៀងស៊ីធុល

១. ជំនោររាត្រីមេសា ក្នុងឧិរារៀមរែងនឹកចរណៃ ថ្មើរណេះគេងឬនៅពិសី ដឹងទេណាថ្លៃ ថាបងនឹករូបអូន។

២. អាធ្រាតសន្សើមត្រជាក់ កាយញ័រញាក់ក្រៀមក្រំស្រពោន កណ្តាលរាត្រីស្ងាត់សូន្យ ស្រមៃឃើញអូន ស្រស់កែវពិសី។

បន្ទរ. នៅក្នុងដួងចិត្តបង មានតែនួនល្អង ដែលរៀមអាល័យ ជំនោរមេសាសូមអ្នកប្រណី ប្រាប់កល្យាណី ថាបងនឹកណាស់។

៣. ហត្ថទាំងទ្វេ បងលើកប្រណម្យ ថ្វាយបង្គំ ដល់ព្រះពុទ្ធត្រចះ ថារៀមរែងស្នេហ៍ពៅណាស់ បន់ព្រះជាម្ចាស់សូមជួបជាគូអើយ។