ជ័យវីរៈវរ្ម័ន (អង់គ្លេស: Jeyvireak varaman) (សំស្ក្រឹត: Jayaviravarman) (ប្រ.ស|គ.ស ០០០-១០១០) រជ្ជកាលគ្រងរាជ (គ.ស ១០០២-១០១០) ក្រោយគ្រងរាជសម្បត្តិផ្លូវការណ៍ក្នុងឆ្នាំ ១០០២ នៃគ.សករាជ ទ្រង់មានព្រះបរមនាមថា "វ្រះបាទ ធូលីជេងវ្រះកម្រតេងអញ ឝ្រីជយវីរវម៌្មទេវរាជ" ប្រែជាខេមរៈភាសា "ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ ស្រីជ័យវីរៈវរ្ម័នទេវរាជ ។ មិនមានកំណត់ត្រាច្បាស់លាស់នៃការរៀបអភិសេករបស់ព្រះអង្គឡើយ តាមពង្សសាវតា គេដឹងត្រឹមថា ព្រះអង្គត្រូវជាប្អូនប្រុសបង្កើតព្រះបាទ ឧទ័យទិត្យវរ្ម័នទី១[]

ជ័យវីរៈវរ្ម័ន

Khmer temple, ancient Angkor area. Reign of Jayavarman V and Jayaviravarman, late 10th to early 11th century AD.
រជ្ជកាល ១០០២-១០១០ (ចក្រភពខ្មែរ)
គ្រងរាជ ​ ១០០២
ព្រះនាមពេញ ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ ស្រីជ័យវីរៈវរ្ម័នទេវរាជ
មរណៈនាម មិនមានកំណត់ត្រា
ក្សត្រមុន ឧទ័យទិត្យវរ្ម័នទី១
រាជបន្ត សូរ្យវរ្ម័ន​ទី១
សន្តិវង្ស កៅណ្ឌិន្យ (អំបូរខ្មែរជ្វា)
ប្រសូត្រ មិនមានកំណត់ត្រា
ចូលទីវង្គត់ ១០១០ (ជន្មាយុ)​

មិនមានកំណត់ត្រា

ជំនឿសាសនា ហិណ្ឌូសាសនា និង ពុទ្ធសាសនាមហាយាន

សង្គ្រាមដណ្ដើមរាជ្យ

កែប្រែ

War for the throne

យោងតាមកំណត់ត្រាសិលាចរឹក នៅទួលប្រាសាទ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ព្រះបាទ​ជ័យវីរៈវរ្ម័ន បានឡើងគ្រងរាជពីឆ្នាំ ១០០២ នៃគ.សករាជ ដល់ឆ្នាំ ១០០៦ នៃគ​.សករាជ ទើបកើតមានសង្គ្រាមដណ្ដើមរាជ្យមួយយ៉ាងធំ ពីព្រះបាទ សូរ្យវរ្ម័ន​ទី១ ដែលបានយកឈ្នះព្រអង្គនៅក្នុងសង្គ្រាមដណ្ដើមរាជ្យ យសោធរៈបុរៈ (អង់គ្លេស: Yashodharapura) ហើយព្រះបាទ ជ័យវីរៈវរ្ម័ន បានភៀសព្រះកាយ ទៅកាន់តំបន់លប់បុរី និងបានតាំងមូលដ្ឋានសឹកនៅទីនោះ ទោះជាយ៉ាងណាសង្គ្រាមរវាងស្ដេចទាំងពីរមិនបានបិទបញ្ចប់នោះទេ បានអូសបន្លាយរយៈពេល ៤ឆ្នាំ បន្ថែមទៀត រហូតដល់ឆ្នាំ ១០១០ នៃគ​.សករាជ ទើបព្រះបាទ ជ័យវីរៈវរ្ម័ន សោយទីវង្គត់ក្នុងសង្គ្រាមដណ្ដើមរាជបល័ង្កនេះ ។[] []

ការបាត់​បង់រាជ្យបល្ល័ង

កែប្រែ

Loss of the throne

ការតស៊ូរបស់ព្រះបាទ ជ័យវីរៈវរ្ម័ន ក្នុងសង្គ្រាម ៩ឆ្នាំ ដើម្បីការពារ​រាជបល្ល័ង របស់ព្រះអង្គ ជាមួយនិងការប្រជែងឥទ្ធិពលនយោបាយ នៃការលេចមុខ ជនខ្លាំងពូកែម្នាក់ទៀតដែលនិងធ្វើសង្គ្រាមដណ្ដើមរាជ្យពីព្រះអង្គនោះគឺព្រះបាទ សូរ្យវរ្ម័ន​ទី១ ដែលមានដើមកំណើតនៅ នគរស្រីធម្មរាជ នាឧបទ្វីប​ម៉ាឡេ (បច្ចុប្បន្នជាទឹកដី ប្រទេសថៃ) បានលើកទ័ពមកតាមតំបន់កូរ៉ាត់ (Korat) រហូតមកដល់ សុីសុផុន (អង់គ្លេស: Sisophon) (បច្ចុប្បន្នជា ខេត្តបន្ទាយមានជ័យ​) ដែលទ័ពព្រះអង្គបានរុលចូលពីភាគខាងលិច ពីឆ្នាំ ១០០២ ដល់ឆ្នាំ ១០០៤ នៃគ.សករាជ ហើយបានបណ្ដេញ ព្រះបាទ ជ័យវីរៈវរ្ម័ន ចេញពី យសោធរៈបុរៈ ក្នុង​ឆ្នាំ ១០០៦ នៃគ​.សករាជ​ ហើយរាជ្យបល័្លងបានធ្លាក់ក្នុងដៃព្រះបាទ សូរ្យវរ្ម័នទី១ ក្នុងពេលនោះ ។[]

សេចក្ដីជំរាប

កែប្រែ

មានមតិរបស់លោកបណ្ឌិតផ្នែកសិលាចរិកមួយ លើកឡើងថា «វម៌្ម» មាននៅលើសិលាចារឹកភាសាខ្មែរយ៉ាងច្រើន អ្នកប្រាជ្ញបារាំងបានអានថា varmma ដែរ។ ប៉ុន្តែ នៅពេលគេបកប្រែ ឬពន្យល់ជា ភាសាបារាំង គេសរសេរជា varman វម៌ន/ វរ្ម័ន វិញ។ បើយើងលើកតម្កើងឯកសារក្នុងស្រុក ហេតុអ្វីបានមិនគាំទ្រ សំណេររបស់ដូនតាថា «...វម៌្ម»?

ពាក្យ (វរ្ម័ន) ត្រូវបានក្រុមសិក្សាពាក្យសំស្ក្រឹត ជាន់ខ្ពស់ នៃក្រុមបុរាណាចារ្យ យកមកប្រើ ជាឈ្មោះផ្លូវការណ៍ នៃការសិក្សាទូទៅ ដោយទទួលស្គាល់ដោយក្រុម ប្រវិត្តវិទូខ្មែរជាន់ខ្ពស់ របស់សាលាបារាំងចុងបូព៌ា (École Française d'Extrême-Orient) ដែលហៅកាត់ថា (E.F.E.O) ដែលយកលំនាំតាមឈ្មោះព្រះបាទនរោត្តម ដែលមានព្រះនាមសរសេរថា "នរោត្ដមវរ្ម័ន" ដែលសរសេរឡើងក្នុងឆ្នាំ 1903 ដោយបែបនេះហើយទើបពាក្យ (វរ្ម័ន) មានប្រើប្រាសរហូតមកដល់បច្ចុប្បន្ននេះ ដែលមានសរសេរក្នុងក្រាំងសៀវភៅនានា ក្រោយសង្គ្រាមលោកលើកទី២ ហើយពាក្យ (វរ្ម័ន) ត្រូវបានបញ្ចូលក្នុងវចនានុក្រមខ្មែរ ដោយសម្ដេចសង្ឃរាជជួនណាត មកដល់បច្ចុប្បន្ននេះ គួរបញ្ចាក់ផងដែរថា មុនការចេះអានសំស្ក្រឹតរបស់លោកបណ្ឌិត កម្ពុជាមានក្រុមសិក្សាជាន់ខ្ពស់នៃភាសាសំស្ក្រឹតរួចទៅហើយ ម៉្យាងវិញទៀត អ្នកសិក្សាជន់ខ្ពស់ពីមុនៗ មានដូចជា៖ ក្រុមជំុនំទំនៀមទម្លាប់ខ្មែរ នៃក្រុមបុរាណាចារ្យ លោក កេងវ៉ាន់សាក់, លោក ត្រឹងងា ដែលសុទ្ធតែជាអ្នកសឹក្សាជាន់ខ្ពស់ មិនដែលតិះទាន និងលើកការអនុម័ត សំរេចការយល់ឃើញណាមួយ ដោយមិនមានការបោះឆ្នោតឯកភាព ក្នុងអង្គប្រជុំនៃបណ្ឌិតសភាអក្សរសាស្ត្ររបស់កម្ពុជានោះទេ ។[]

ដូចនេះ ៖ ប្រហែលជាលោក បណ្ឌិតមានការយល់ច្រឡំ រវាងការប្រើតួអក្សរ សំស្ក្រឹត និង តួអក្សរខ្មែរ បញ្ចុប្បន្ន ដែលមានន័យថា បើលោកបណ្ឌិត ចង់ឱ្យមានការប្រើពាក្យ (វម្ម៌) ជាពាក្យប្រើប្រាសទូទៅផ្លូវការណ៍ លោកបណ្ឌិត ត្រូវស្នើសុំសភាអក្សរសាស្ត្រជាតិកម្ពុជា លប់អក្សរក្រមកម្ពុជា ដែលមានព្យញ្ជនៈ ៣៣តួ ពី ក ដល់ អ និង ស្រៈ ទាំងអស់ចេញ ពីកម្មវិធីសិក្សារបស់រដ្ឋជាមុនសិន បន្ទាប់មកត្រូវស្នើសុំអង្គព្រះមហាក្សត្រ និង នាយករដ្ឋមន្ត្រីកម្ពុជា ទាត់ចោលនូវស្នាដៃរបស់អ្នកចងក្រងពីមុន ជាមុនសិន ទើបលោកបណ្ឌិតអាចយក ព្យញ្ជនៈ និង ស្រៈ នៃពាក្យសំស្ក្រឹតទាំងអស់ មកជំនួស ព្យញ្ជនៈ និង ស្រៈ នៃពាក្យ ខេមរៈភាសាបាន ហើយលោកបណ្ឌិត ត្រូវពន្យល់ពីរបៀបប្រកបពាក្យចំនួនរាប់លាន ដែលបានចងក្រងដោយ សម្ដេចសង្ឃរាជជួនណាត ក្នុងទម្រង់ជាសំស្ក្រឹត បន្ទាប់មក លោកបណ្ឌិត ត្រូវបង្កើតការប្រកបទាក់ទង និង ពាក្យចំនួនរាប់លានទៀត នៃក្រុមពាក្យរបស់ជនជាតិភាគតិចកម្ពុជា ដែលមានដូចជា៖ កួយ ភ្នង ចារាយ ល-។ មានសព្វគ្រប់ដូចការរៀបរាប់ខាងលើនេះហើយ ទើបលោកបណ្ឌិតអាចធ្វើការផ្លាសប្ដូរ នូវអ្វីដែលលោកបណ្ឌិតយល់ឃើញនេះ ។

បុរាណាចារ្យ លោកតែងលើកឡើងនៃពាក្យមួយថា (ពេក) ។

ចំណារពន្យល់

កែប្រែ

សិក្សាពាក្យ (វម្ម៌) ដែលជាពាក្យដើមនៃសិលាចរឹកសំស្ក្រឹត ដែលត្រូវបានប្រែសម្រួលជាពាក្យ (វរ្ម័ន) ដោយក្រុមសិក្សាជាន់ខ្ពស់ភាសាសំស្ក្រឹត នៃក្រុមបុរាណាចារ្យ ក្នុងរាជព្រះបាទនរោត្ដម ហើយក្រុមប្រវត្តិវិទូបារាំងបានយកទៅប្រែជាភាសាបារាំងនៃពាក្យ Varman ។ ហេតុអ្វីត្រូវហៅពាក្យ វម្ម៌ នេះថា (វ-ម័ន) ពីព្រោះពាក្យនេះត្រូវបានក្រុមបេសកជនចិន ហៅស្ដេចខ្មែរ ជំនាន់នគរភ្នំ នៃកន្ទុយពាក្យ ម្ម៌ នេះហៅថា "ម័ន" តាំងពីស.វទី៣ ឬ ស.វទី៥ មកម៉្លេះ ចំណែកឯជើងព្យញ្ជនៈ ម "្ម" គ្រាន់តែរបៀបដែលគេសរសេរដើម្បីសង្កត់ពាក្យទាញសូរសម្លេងប៉ុនណោះ ដោយពាក្យថ្មីៗ កាន់តែកើតឡើងច្រើនឡើងៗ តាមរយៈការមកដល់របស់ពួកអុឺរ៉ុប ដូចនេះកម្ពុជាចាំបាច់ត្រូវធ្វើបដិវឌ្ឍន៍អក្សរខ្មែរ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការប្រកប និង ការអាន ។ ហេតុអ្វីពាក្យ (វរ្ម័ន) ត្រូវបន្ថែម ព្យញ្ជនៈ "រ" នៅចន្លោះកណ្ដាល ពីព្រោះ ព្យញ្ជនៈ វ និងចាប់ទាញយក ព្យញ្ជនៈ ន យកមកប្រកបចូលគ្នា ហៅថា (វ៉ន) ម័ ដូចនេះហើយ ក្រុមសិក្សាអក្សរសាស្ត្រខ្មែរ ត្រូវបន្ថែម ព្យញ្ជនៈ "រ" ដើម្បីបំបែកការទាញប្រកប ។ រហូតដល់ពាក្យ (វរ្ម័ន) ត្រូវបានប្រើប្រាសជាងមួយរយឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះ ។

មើលផងដែរ

កែប្រែ

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

កែប្រែ
ជ័យវីរៈវរ្ម័ន
(គ.ស ០០០-១០១០)
មុនដោយ
ឧទ័យទិត្យវរ្ម័នទី១
ចក្រភពខ្មែរ
១០០២–១០១០
តដោយ
សូរ្យវរ្ម័នទី១

ឯកសារយោង

កែប្រែ
  1. George B. Walker (1955) Angkor Empire, Publisher: Signet Press, Original from the University of Michigan p.132
  2. Contributor: Asiatic Society (Calcutta, India) (1982) Asiatic Society Monograph Series, Volume 26, Publisher: Asiatic Society, Original from the University of California.
  3. George Cœdès (1983) The Making of South East Asia , Publisher: illustrated, reprint University of California Press p.268 ISBN: 0520050614
  4. American Philosophical Society (1951) Transactions of the American Philosophical Society, Publisher: The Society, Original from the University of Michigan p.295
  5. Prasoersūrisǎkti (Jum Mau) (Ukñā.) (1947) Eka Sahasrarātrī: muay bǎn muay yáp, Volume 12, Contributors: Cambodia. Bibliothèque Royale, Cambodia. Institut Bouddhique, Publisher: Cambodia Royal Library, Original from the University of Michigan