ព្រះបាទជ័យវុទ្ធីវង្ស (គ.ស ៤៨៦-៥៦០) រជ្ជកាល (គ.ស ៥១១-៥៦០) ព្រះ​ជ័យវង្ស​ ​ដែល​មាន​ព្រះ​ជន្ម​២៥​វស្សា​ ​បាន​ទទួល​អភិសេក​ឡើង​សោយរាជ​សម្បត្ដិ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​ ១១​កើត​ ខែ​អាសាធ​ ​ឆ្នាំថោះ​ ព.ស​ ១០៥៥​ ​ត្រូវជា​ ​គ.ស. ​៥១១​ ​ព្រះ​អង្គជា​មហាក្សត្រ​ទី​៩​ ​ព្រះ​អង្គ​មាន​បរម​នាម ​ព្រះបាទ​ជ័យរុទ្ធីវង្ស​ ព្រះរាជ​ធានី​ស្ថិត​នៅ​ព្រះ​មហានគរ​ជា​និច្ច។​ ​ក្នុង​ឆ្នាំរកា​ ​ព្រះ​អគ្គមហេសី​បទុមកេសរ​ ​បាន​ប្រសូត​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ​ ​ព្រះ​នាម​ ​បទុមកុមារ​ ​ព្រះរាជា​បាន​ដាក់​ឈ្មោះ​ដូច្នេះ​ ​គឺ​ចង់ឲ្យ​ដូច​ទៅ​នឹង​ឈ្មោះ​ម្ដាយ​ ​ព្រះបាទ​ជ័យរុទ្ធីវង្ស​សោយរាជ្យ​ប្រទេស​កម្ពុជា​បាន ​៥០​ ឆ្នាំ​ ​ព្រះ​អង្គ​ចូល​ទិវង្គត​ ​នៅ​ឆ្នាំរោង​ ​ក្នុង​ព្រះ​ជន្ម ​​៧៤ ​វស្សា។

ព្រះជ័យវង្ស
ព្រះបាទ
រជ្ជកាលគ.ស ៥១១-៥៦០
រាជ្យមុនព្រះបាទសហស្សរង្សី
រាជ្យបន្តព្រះបាទបទុមវរវង្ស
ស្វាមី/មហេសីអគ្គមហេសីបទុមកេសរ
បុត្រព្រះបទុមកុមារ
ព្រះនាមពេញ
ព្រះបាទជ័យវុទ្ធីវង្ស
សន្តតិវង្សព្រះទេវង្សអស្ចារ្យ
បិតាព្រះបាទសហស្សរង្សី
មាតាព្រះនាងច័ន្ទបុប្ផា
ប្រសូតគ.ស ៤៨៦
មហានគរ
សុគតគ.ស ៥៦០
មហានគរ នគរគោកធ្លក

ឯកសារយោង កែប្រែ

មុនដោយ
ព្រះបាទសហស្សរង្សី
មហានគរ តដោយ
ព្រះបាទបទុមវរវង្ស