ឈរគោរពទង់ជាតិ និងភ្លេងជាតិ

[] កាល​បើ​យើង​ដោះរ​នៅ​ថ្នល់ ឬ នៅ​ទី​ណា​មួយ​ នៅ​ប្រទះ​ប៉ះ​លើពេល​ដែល​គេ​កំពុង​ធ្វើ​ពិធិ​បង្ហូត​ទង់ជាតិ មាន​ថ្លុំ​ត្រែ​ក្ដី​ យើង​គប្បី​ឈប់ដើរ​ ឈរ​ទឹមជើង​សំយុង​ដៃ​ទាំង​ពីរ ងើប​ងើយ​ក្បាល​ឡើង ភ្នែកសំឡឹងទៅ​ទង់​ជាតិ​ដែល​កំពុង​បង្ហូត​នោះ​ រួច​ហើយ​សឹម​ដើរ​ទៅ​ទៀត​ ។

ទាំង​ភ្លេងជាតិ​(នគររាជ) ក៏​ដូច​គ្នា បើ​យើង​ដើរ​ក្ដី​ នៅ​លើ​រថយន្ដក្ដី លើ​ទោចក្រយាន​ក្ដី ... ។ល។ បើ​ទៅ​ប្រទះ​គេ​កំពុង​លេង​ភ្លេង​ជាតិ​ក្នុង​ពិធី​អ្វី​មួយ ត្រូវ​តែ​ប្រើ​កិរិយា​ឈប់ឈរ​គោរពឲ្យអស់រយៈភ្លេងសឹមតដំណើរទៅទៀត ។

កិច្ចឈរគោរព​ទង់ជាតិនឹងភ្លេងជាតិ​នេះ ប្រសើរ​ណាស់ សម្រាប់​ជនជាតិនីមួយៗ ព្រោះក្នុងលោកនេះ គេ​តែងតែ​គោរព​ទង់ជាតិ​គេ​ដោយស្មោះ​អស់​ពី​ចិត្ត​គ្រប់​ៗគ្នា ។

ឯកសារយោង

កែប្រែ
  1. ទំម្លាប់ទំនៀមខ្មែរ រៀបរៀងដោយ ឧកញ៉ាមហាមន្ត្រី ញិក នូវ