[] មាន​កាល​នៅ​ទី​ប្រជុំ​អ្វី​មួយ​ គេ​ឈរ​ផ្ដុំ​ប្រជុំ​គ្នា​ជា​វង់ ដោយ​ពួក ដោយ​ក្រុម ដើម្បី​សន្ទនា​នោះ​អ្នកទាំងឡាយ​ដែល​ឈរ​ក្នុង​វង់ ត្រូវ​រំពៃ​ប្រយ័ត្ន​​ក្នុង​គារវកិច្ច​នៃ​ឥរិយាបថ​ដែល​ឈរ​នោះ ក៏​ត្រូវ​កុំ​ឈរ​ប្រកិត​ជិត​លោក​ដែល​មាន​យស​សក្ដិ​ធំ​ជាង​ខ្លួន​ ឬ លឿន​លយ​ចូល​ទៅ​ទន្ទឹម​ ។ មិន​តែ​ប៉ុណ្ណោះ​ទេ ត្រូវ​រវាំង​ទាំង​ជើង​ដៃទៀត​ផង​ ។ មិន​ត្រូវ​យក​ដៃ​ច្រត់​ចង្កេះ លូក​ក្នុ​ហោប៉ៅ​ខោ ហោប៉ៅ​អាវ បោះ​ជើង​ទៅ​មុខ ទៅ​ក្រោយ​ ចំទែង​កន្ធែក យោល​ខ្លួន​ប្រាណ​ឡើយ ព្រោះ​ជា​ការ​ខ្វះ​នូវ​កិរិយា​គោរព​ដល់​ចាស់​ព្រឹទ្ធាចារ្យ និង​មន្ត្រី​ធំ​ តូច​ ដែល​រួម​ប្រជុំ​ជាមួយ​ផង​ ។

ចុះ​បើ​យើង​ឈរ​ប្រជុំ​ជាមួយ​នឹង​មិត្រ​ស្និទ្ធ​របស់​យើង​នោះ កិច្ច​គារវៈ​ជា​ធម្មតា​តាម​សម​គួរ​មើល​ដល់​ភ្នែក​អ្នក​ដទៃ​ឲ្យ​ផុត​សេចក្ដី​រិះគន់ ។

ឯកសារយោង

កែប្រែ
  1. ទម្លាប់ទំនៀមខ្មែរ រៀបរៀងដោយ ឧកញ៉ាមហាមន្ត្រី ញិក នូវ