ឈូងសមុទ្របេងហ្គាល់

ឈូងសមុទ្របេងហ្គាល់ (ជាភាសាអង់គ្លេស៖ Bay of Bengal) គឺជាផ្នែកខាងជើងនៃមហាសមុទ្រឥណ្ឌា។ វាមានរាងជាត្រីកោណដែលហ៊ុមព័ទ្ឋពីខាងកើតដោយឧបទ្វីបឥណ្ឌូចិន និងពីខាងលិចដោយឧបទ្វីបឥណ្ឌា។ នៅខាងជើងឈូងសមុទ្រនេះគឺរដ្ឋបេងហ្គាល់ខាងលិចរបស់ឥណ្ឌា និងប្រទេសបង់ក្លាដែស្ស នៅខាងលិចគឺប្រទេសឥណ្ឌានិងស្រីលង្កា នៅខាងកើតគឺប្រទេសមីយ៉ាន់ម៉ា ប៉ែកខាងត្បូងប្រទេសថៃនិងកំរងកោះអង់ដាម៉ង់និងនីកូបារ។ ព្រំដែនខាងត្បូងរបស់វាជាខ្សែប្រឌិតភ្ជាប់ពីចុងខាងត្បូងកោះស្រីលង្កាទៅ​ចុងខាងជើងកោះស៊ូម៉ាត្រា។

ឈូងសមុទ្របេងហ្គាល់
ផ្ទៃទឹក ២ ១៧២ ០០០គ.ម
ជំរៅ ៤ ៦៩៤ម (អតិបរមា)
២ ៦០០ម (មធ្យម)
ប្រភេទ ឈូងសមុទ្រ
ទីតាំង មហាសមុទ្រឥណ្ឌា
ប្រទេសជាប់ជុំវិញ  មីយ៉ាន់ម៉ា
 ឥណ្ឌា
 ស្រីលង្កា
ទំព័រគំរូ:ទិន្នន័យប្រទេស បង់ក្លាដែស្ស

ទន្លេ

កែប្រែ

ទន្លេសំខាន់ៗដែលហូរចូលមកក្នុងឈូងសមុទ្របេងហ្គាល់មាន៖

  • ទន្លេគង្គា
  • ទន្លេប្រាមាពុត្រា
  • ទន្លេអាយ៉េយ៉ារវ៉ាឌី
  • ទន្លេហ្គោដាវ៉ារី
  • ទន្លេមហាណាឌី
  • ទន្លេគ្រឹស្នា
  • ទន្លេមេគណា
  • ទន្លេកាវារី
  • ទន្លេកូអ៊ុំ