ឈ្នាប់ មានពីរគឺ ឈ្នាប់ចង និងឈ្នាប់ឃ្លា។ ឈ្នាប់ចង គឺជាពាក្យសម្រាប់ចងភ្ជាប់ នាម និងនាម កន្សោមនាម និងនាម។ ឧទាហរណ៍៖ ខ្ញុំ និងមិត្តភក្ដិខ្ញុំទៅសាលារៀន។ ឈ្នាប់ឃ្លា​ គឺជាពាក្យសម្រាប់ភ្ជាប់ ឃ្លាច្បង និងឃ្លារណប។ ឧទាហរណ៍៖ ខ្ញុំជាសិស្សម្នាក់ ដែលរៀនមិនពូកែ។