ញញឹមអប្សរា
ញញឹមអប្សរា
ទំនុកច្រៀងនិងបទភ្លេង ដោយអ្នកស្រី កែវ ចន្ទ័បូរណ៍ សម្រួលបទភ្លេង ដោយលោក នភ ហង្សផលា
1/ ស្នាមញញឹម ប៉ប្រឹមស្រស់ សម្រស់ថ្លា
ជាចំណារ ចារដួងចិត្ត ផ្តិតហឬទ័យ
ស្នាមញញឹម ផ្តល់សង្ឃឹម គាប់ចិត្តក្រៃ
បងបេតី កល្យាណី ស្រីខេមរា។
2/ ស្នាមញញឹម ព្រឹកព្រលឹម សែនរាក់ទាក់ សោភ័ណភក្រ្ត ពិតមានលក្ខណ៍ គួរចេតនា ស្នាមញញឹម ល្អប៉ប្រឹម ពេញនេត្រា ថ្នមចិន្តា អោយរៀមរ៉ា លង់ក្តីស្នេហ៍។
បន្ទរ. ញញឹមអើយ ត្រាណត្រើយ នាំភាពបំព្រង ញញឹមចង ចំណងចិត្ត ឥតប្រួលប្រែ ឧិ អប្សរា ញញឹម ស្រស់ស្រាយម៉្លេះទេ ផ្តិតមន្តស្នេហ៍ ធិតាខ្មែរ យ៉ាងវរនាថ។
3/ ញញឹមទៅ ឧិ ឆោមឆ្លៅ ពៅអប្សរា ញញឹមចារ កម្លាំងចិត្ត ជូនផៅញាតិ បងសង្ឃឹម ស្នាមញញឹម មិនឃ្លាឃ្លាត ឧិ វរនាថ នាងញញឹម ត្រកាលអើយ។