ញ៉ែ
搭讪
ការញ៉ែ ឬ របៀបញ៉ែ
កែប្រែជាធម្មតាញ៉ែអាចជាផ្លូវមួយដែលអ្នកអាចសាកមើលថាអ្នកម្ខាងទៀតនោះអាចនឹងមនុស្សដែលអ្នកអាចដើរជាមួយឬក៏មិនមែន។ ការញ៉ែអាចកើតមានឡើងនៅក្នុងពិធីជុបលៀង, រាំ ជាដើម, ហើយនេះជាផ្លូវតែមួយគត់ដែលអ្នកអាចស្គាល់អ្នកផ្សេង។ ហើយការស្គាល់ជាការមួយសំខាន់ នាថ្ងៃក្រោយ ។ ពេលក្រោយអ្នកប្រហែលជាគ្មានឱកាសនឹងជួយគ្នាក៏ថាបាន។ ពេលលឺពាក្យថាញ៉ែអ្នកភាគច្រើនមានអារម្មណ៍ រំជើបឬភ័យ តែ ការញ៉ែគឺជាសិល្បមួយដែលអ្នកអាចរៀនបានតាមការចំនុចខ្លះៗខាងក្រោម៖
ជំហាន
កែប្រែ១. កុំសង្ឃឹមខ្លាំងពេក
កែប្រែការញ៉ែជារឿងសប្បាយម្យ៉ាង បើសិនជាអ្នកមិនយកវាឱ្យមែនទែនខ្លាំងពេក ។ ជារឿយៗវាគ្រាន់តែការញ៉ែក្នុងរយៈពេលខ្លីហើយក៏លែងជួយគ្នា ។ ប្រសិនបើអ្នកតែងតែគិតទៅដល់ជារឿងរកសង្សា, ការណាត់ជួយ, ឬ ក៏ការរៀបអពាហ៍ពិពាហ៍ ជាមួយមនុស្សដែលអ្នកនឹងញ៉ែ នោះអ្នកនឹងប្រហែលជាខកចិត្ត -- ហើយក៏អាចបង្ហាញនូវចំណង់របស់ខ្លួនខ្លាំងពេក ។ ចាំថា, អ្នកគ្រាន់តែញ៉ែតែប៉ុណ្ណោះ ។
២. កាយវិការរបស់អ្នក
កែប្រែញញឹម, ធ្វើអារម្មណ៍អោយស្រួល។ ប្រើកាយវិការអ្នកដើម្បីផ្ដល់សញ្ញាថា អ្នកជាមនុស្ស ស្រួល ជឿលើខ្លួនឯង, ជាមនុស្សអ្នកដែលអាចចុះចូលនិយាយរកបាន។ គ្មានអ្វីដែលគួអោយភ័យទេ ។
៣. អានកាយវិការ
កែប្រែតើបុគ្គលនោះមើលទៅអាចចូលចុះដែររឺទេ? តើគេចាប់អារម្មណ៍នឹងអ្នករឺទេ? ពេលដែលអ្នកចាប់ផ្ដើមញ៉ែអ្នកណាម្នាក់ អ្នកគួរតែអានអាកប្បកិរិយាទាំងនេះរបស់គាត់ឬក៏នាង ។ តែ ពេលដែលអ្នកកំពុងញ៉ែវិញ, កាយវិការរបស់គាត់រឺនាងបង្ហាញថាគាត់មានចំណាប់អារម្មណ៍លើអ្នកពិត ឬ មិនមាន ។ យើងទាំងអស់គ្នាពីកំណើតមានសម្ថភាពនឹងអាចអានអាកប្បកិរិយាបាន តែក៏អាចវាយតម្លៃខុសបានដោយងាយដែរ, ដូចនេះគួរប្រុង ហើយបោះជំហានមួយៗ ។ បើអ្នកឃើញសញ្ញាមួយ ថាជននោះចាប់អារម្មណ៍, រង់ចាំសញ្ញាផ្សេងទៀតដែលនឹងបញ្ជាក់បន្ថែម ។
៤. ប្រើភ្នែករបស់អ្នក
កែប្រែក៏ប៉ុន្តែកុំអោយយូរពេក។ គ្រាន់តែដៀងមើលក្នុងរយៈខ្លី, ហើយក្នុងពេលនោះចូរញញឹមផង, ហើយងាកចេញយឺតៗ ។ ហើយបើអ្នកមើលទៅម្ដងទៀត ឃើញថាគាត់មើលមកជួបនឹងភ្នែកអ្នកដែរ នោះអារម្មណ៍ក្នុងការញ៉ែអាចមានបន្ដិច ។
៥. ផ្ដើមការសន្ទនាជាមួយមនុស្សដែលអ្នកមានចំនាប់អារម្មណ៍