ដើមដំបងយក្សដើមដំបងយក្ខ គឺជាប្រទាលមួយប្រភេទដែលមានបន្លាតូចៗច្រូងច្រាង រុក្ខជាតិនេះត្រូវបានសម្របខ្លួនដើម្បីរស់នៅក្នុងបរិយាកាសក្ដៅហើយស្ងួតខ្លាំង និងអាចរស់នៅកន្លែងតំបន់វាលខ្សាច់ធំៗនៅលើផែនដី។ ដោយសារ ដើមដំបងយក្សបានបង្ហាញការសម្របខ្លួនជាច្រើនដើម្បីរក្សាទឹកជាតិ និង មានសាច់ក្រាស់។ ប្រភេទរុក្ខជាតិនេះភាគច្រើនបានគ្មានស្លឹកពិតប្រាកដ ដោយវាបានរក្សាតែបន្លាស្រួចៗ បន្លាទាំងនេះក៏ដូចជាការការពារប្រឆាំងនឹងពពួកសត្វ មនុស្ស បន្លារបស់ដើមដំបងយក្សជួយការពារការបាត់បង់ទឹកដោយកាត់បន្ថយលំហូរខ្យល់នៅជិតខ្លួនតួដើមដំបងយក្ស និងផ្តល់ភាពម្លប់ខ្លះៗ។[]

ការពិពណ៌នាអំពីដើមដំបងយក្សតាមប្រភេទនីមួយៗ
ដើមដំបងយក្សដែលស្ថិតនៅប្រទេសអេស្ប៉ាញ

ដើមដំបងយក្សនៅលើផែនដីមានប្រមាណ ១៥០០ពូជ។ ប្រមាណ ១៥០០ពូជ នៃដើមដំបង យក្ស ដែលរាយពាសពេលទ្វីបអាម៉េរិករស់នៅក្រោម អាកាសធាតុផ្សេងៗ ចេញពីវាលលំហដែល មានកម្រិតនីវ៉ូខ្ពស់ជាងទឹកសមុទ្រ រហូតដល់ភ្នំខ្ពស់ៗ នៅប្រជុំភ្នំអាន់ដេស (Andes) ដែលជាប្រព័ន្ធជីវចម្រុះសោះកក្រោះ នៃតំបន់ព្រៃត្រូពិចសើម។ នៅក្នុងចំណោមមជ្ឈដ្ឋានខ្ពស់ៗ នៃស្ថានជីវចម្រុះដែលសម្បូរ ដោយ ដើមដំបងយក្សពូជផ្សេងៗគ្នា គេរកពួកវាឃើញមានដុះដាលច្រើននៅភាគកណ្តាលនៃប្រទេសម៉ិចស៊ិច ឬព្រៃអាត្លង់ទិចតាមបណ្តោយ ឆ្នេរប្រេស៊ីល។[] ដើមដំបងយក្ស ជាដើមរុក្ខជាតិមួយប្រភេទ មានប្រភពដំបូងមកពីទ្វីបអាមេរិក។ ដើមនេះត្រូវបានគេនិយមដើមនៅតាមផ្ទះ ព្រោះវាអាចផ្តល់អត្ថប្រយោជន៍ល្អៗមួយចំនួនដែរ។

ឯកសារយោង

កែប្រែ
  1. Johnson, A.T.; Smith, H.A. & Stockdale, A.P. (2019), Plant Names Simplified: Their Pronunciation, Derivation & Meaning, Sheffield, Yorkshire: 5M Publishing, p. 26, ISBN 9781910455067
  2. "សូម្បីដើមដំបងយក្ស ក៏ភ័យខ្លាចនឹងការប្រែប្រួលអាកាសធាតុដែរ". Radio Veritas Asia (in អង់គ្លេស). 2022-04-26. Retrieved 2024-02-11.[តំណភ្ជាប់ខូច]