ដើរជាមួយព្រះសង្ឃ

[] ព្រះសង្ឃ​ជា​ទី​គោរព​របស់​គ្រហស្ថ​គ្រប់​ទី​គ្រប់​តំបន់ ។ ដូច្នេះបើ​យើង​ជា​គ្រហស្ថដើរ​ជាមួយភិក្ខុ ឬ សាមណេរ នោះ​យើង​មិន​ត្រូវ​ដើរ​មុខ​ ឬ ទន្ទឹមស្មើនឹង​លោក​ទេ ទោះ​ជា​បិតា​ក្ដី ក៏​ពុំ​គប្បីឡើយ ។ តែមានកាល​ខ្លះ លោក​អនុញ្ញាត​ឲ្យគ្រសហ្ថ​ដើរ​មុខ​​បាន ។ ព្រះ​ធម្មកថិក​និមន្ត​ទៅសម្ដែង​ធម៌​នៅ​​គេហស្ថានឧបាសក​ឧបាសិកា លោក​តែង​ឲ្យ​ក្មេងដែល​លីគម្ពីរ​ដើរមុខ ។ យ៉ាងនេះ​គេ​ពុំ​សំគាល់​យក​ព្រះធម៌​ដែល​នៅ​ក្នុង​គម្ពីរ​នោះ លើកតម្កល់​ឡើង​ឲ្យ​ធំ​ជាង​ព្រះសង្ឃ ។ តែ​បើ​ព្រះធម្មកថិក​អង្គណា​យល់​ថា​ក្មេង​ជា​សិស្ស​ ត្រូវតែ​ដើរ​ក្រោយ​លោកគ្រូ នោះ​ឃើញ​ថា ព្រះធម៌​ដែល​មាន​ក្នុង​គម្ពីរ មិនប្រសើរ​លើស​លោក​ដែល​ចេះ​សម្ដែងធម៌​ទេសនានោះ​ឡើយ ។ លោកសន្ដោសដល់​អ្នក​នាំ​ផ្លូវ​ទៀត អាច​នឹង​ដើរ​មុខ​ព្រះសង្ខ​បាន​ដោយ​សង្គ្រោះ​ថា​ជា​មគ្គុទ្ទេសក៍ ក៏ត្រូវ​តែ​ត្រាយ​ផ្លូវ​ខាង​មុខ​ទើប​ស្រួល​ធ្វើដំណើរ ។

ឯកសារយោង

កែប្រែ
  1. ទម្លាប់ទំនៀមខ្មែរ រៀបរៀងដោយ ឧកញ៉ាមហាមន្ត្រី ញិក នូវ