ដែនជម្រកសត្វព្រៃភ្នំព្រេច
ដែនជំរកសត្វព្រៃភ្នំព្រេច ស្ថិតនៅខេត្តមណ្ឌលគិរី និង ខេត្តក្រចេះ ត្រូវបាន បង្កើតឡើងដោយព្រះរាជក្រឹត្យចុះថៃ្ងទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ត្រូវបាន កំណត់ទៅលើផៃ្ទដីដែលមានទំហំ ២២២៥០០ហិចតា។ ដែនជំរកសត្វព្រៃភ្នំព្រេច គឺជាតំបន់សំបូរបែបនៃទីជំរក សត្វព្រៃដែលលាតសន្ទឹងពីព្រៃបៃតងនៃតំបន់ភ្នំ រហូតដល់តំបន់ព្រៃល្បោះ និងវាលស្មៅសើម ឫ(តំបន់កោះញែក)។ ភាពសំបូរបែបនៃជំរកសត្វទាំងនោះបានទ្រទ្រង់ប្រភេទសត្វសំ ខាន់ៗ ថ្នាក់ពិភពលោកជាច្រើនដែលដំណាងនៃអេកូឡូស៊ី នៃព្រៃល្បោះនិងព្រៃស្រោង។ ដែនជំរកសត្វព្រៃនេះជាតំបន់ស្នូលធំជាងគេបំផុតនៃពពួកដំរី អាស៊ីនៅ ខ្ពង់រាបខាងកើតនេះ ។យ៉ាងហោចណាស់ក៏មានដំរីចំនួន (៤២ក្បាល) រួមទាំងដំរីកូន និងដំរីជំទង់ជាច្រើនក្បាលដែល ត្រូវបានគេរកឃើញ ដោយម៉ាស៊ីនថតស្វ័យប្រវតិ្តកាលពីឆ្នាំ២០០២។ ពពួកតិណាសីសត្វ ដូចជាទន្សោង ខ្ទីង បានរស់នៅតំបន់នេះ ហើយរមាំងដែលជាប្រភេទសត្វដែលទទួលរងការ គំរាមកំហែងខ្លាំងក៏មានវត្តមាននៅទីនោះដែរ លើសពីនេះពពួកសត្វមំសាសី ដូចជា ខ្លាធំ ខ្លារខិន ខ្លាពពក ខ្លាភ្ញីថ្មកែវ ឆ្មាព្រៃ ឆែបាព្រៃ ក៏មានវត្តមានយ៉ាងច្រើននៅតំបន់ទន្លេដែរ។ ភាពផេ្សងគ្នានៃដែនជំរកសត្វព្រៃភ្នំព្រេច មានសារះសំខាន់ណាស់ សំរាប់ពពួកពានរជាតិ ដូចជា ទោចថ្ពាល់លឿង ស្វាក្រវាត់ ស្វាព្រាម និងប្រភេទបក្សីភ្នំ ដូចជា កេងកងធំ ភូវាំង ទាព្រៃស្លាបស ក្ងោក។ល។ ក្រៅពីនេះ តំបន់ដីសើមក៏ជាតំបន់ដែលជា ជម្រកដ៏សំខាន់របស់ ពពួកសត្វកៀ្រល ត្រយងយក្ស ត្រដក់តូច និងសត្វ-កសផងដែរ។
ដែនជម្រកសត្វព្រៃភ្នំព្រេច | |
---|---|
Phnom Prich Wildlife Sanctuary | |
IUCN category IV (ដែនជំរកសត្វព្រៃ) | |
ទីតាំង | ខេត្តមណ្ឌលគិរី |
ខេត្ត-ក្រុង | ក្រចេះ |
កូអរដោនេ | 12°42′49″N 106°50′56″E / 12.71358925°N 106.84896028°ECoordinates: 12°42′49″N 106°50′56″E / 12.71358925°N 106.84896028°E [១] |
ផ្ទៃដី | 2,225 km2 (859 sq mi)[១] |
បង្កើតឡើង | 1993[១] |
ពួកអភិរក្សសត្វព្រៃបានអះអាងថា បច្ចុប្បន្ននេះប្រភេទសត្វសំខាន់ៗដែលធ្លាប់រស់នៅទីនេះមានវត្ត មាន និងបង្ហាញរូបឡើងវិញ បន្ទាប់ពីមានសកម្មភាពការពារយ៉ាងតឹងតែងចាប់តាំងពី ឆ្នាំ២០០២មក។ កន្លងមកសកម្មភាពខុសច្បាប់ ដូចជាការនេសាទខុសច្បាប់ ដោយប្រើគឿ្រងផ្ទុះ ដាក់ថ្នាំបំពុលសត្វ ដាក់អន្ទាក់ បរបាញ់សត្វ ក្នុងសម័យស្រុកមានសង្គ្រាមបានគំរាមកំហែងយ៉ាងខ្លាំងដល់ជីវះ ចម្រុះ និងប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅ របស់បងប្អូនជនជាតិ តែពេលនេះអ្វីៗកាន់តែប្រសើរឡើងជាងមុនហើយ។
មើលផងដែរ
កែប្រែឯកសារយោង
កែប្រែ- ↑ ១,០ ១,១ ១,២ "Phnom Prich Wildlife Sanctuary". World Conservation Monitoring Centre (WCMC). Retrieved 2009-08-30.[តំណភ្ជាប់ខូច]