ដែនជម្រកសត្វស្លាបទឹកនៅកម្ពុជា

ដែនជំរកសត្វស្លាបទឹកនៅកម្ពុជាមាន៣កន្លែងគឺ៖

  • ព្រែកទ័ល ៖ ស្ថិតនៅភូមិកំពង់ប្រហុក ភូមិអន្លង់តាអួរ ភូមិថាង(ត្រង់ចំនុចឡូត៍នេសាទលេខ២) ក្នុង ឃុំកោះជីរាំង ស្រុកឯកភ្នំ ជាប់ព្រំប្រទល់ស្រុកសង្កែ តាមបណ្ដោយព្រែកដា និង ព្រែកស្ពោត។ តំបន់នេះ គេសង្កេតឃើញមានសត្វព្រៃ​រស់នៅផ្ដុំគ្នាដូចជា ៖ សត្វស្លាបមាន៦៤ប្រភេទ ថនិកសត្វ១៤ប្រភេទ និង ល្មូន១៩ប្រភេទ។ ក្រុមទាំងនេះរស់នៅលើផ្ទៃដី ៩ គ.ម
  • បឹងឆ្មារ ៖ ស្ថិតនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។ តំបន់នេះមានប្រភេទសត្វស្លាបដែលគេប្រទះឃើញមានច្រើននៅរដូវប្រាំង។
  • អាងត្រពាំងថ្ម ៖ ស្ថិតនៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ តំបន់នេះមានប្រភេទសត្វក្រៀលរស់នៅ ដែលជាប្រភេទសត្វជិតផុតពូជនៅលើពិភពលោក។ សត្វក្រៀលផ្លាស់ទីកន្លែងរស់នៅ១ឆ្នាំ២ដង ពីខេត្តរតនគិរី មកខេត្តបន្ទាយមានជ័យ