ដំណរភ្ជាប់ (Link) គឺជាការតភ្ជាប់ទៅកាន់ទីតាំងថ្មីមួយទៀត។ មានន័យថា ពេលអ្នកមានដំណរភ្ជាប់ ទៅកាន់ទីតាំងថ្មី នោះមាន័យថា អ្នកពុំចាំបាច់ ចូលទៅកាន់ទីតាំងនោះទេ។ លោកអ្នកគ្រាន់តែ ចុចត្រង់ដំណរនោះតែប៉ុណ្ណោះ។

លក្ខណៈសណគាល់ដំណរ

កែប្រែ

ភាគច្រើន (ជាពិសេស HTML) នៅពេលដែលអ្នកមិនទាន់ធ្វើការកំណត់ វានឹងចេញជាពណ៌ខៀវចាស់ ហើយនៅពេលដែលអ្នកយក កូនកណ្ដុរ ទៅដាក់ពីលើវា វានឹង ប្ដូរពីព្រួញ ទៅជា ដៃចង្អុរវិញ។ មិនតែប៉ុណ្ណោះ ពាក្យដែលមានដំណរភ្ជាប់នោះ នឹងលេចចេញបន្ទាត់ពណ៌ខៀវ​ (ដូចដែលអ្នកបានឃើញក្នុង វីគីភីឌា ដូចច្នោះដែរ។

ការប្រើដំណរក្នុង Microsoft Word, Excel, Powerpoint ឬ OpenOffice

កែប្រែ

ជាការងាយស្រួល នៅក្នុងកម្មវិធីទាំងនេះ អ្នកគ្រាន់តែចុចលើរូបភាពដំណរ ឬ ស្វែងរកពាក្យ Hyperlink តែប៉ុណ្ណោះ។ នៅក្នុង Microsoft Word អ្នកអាចធ្វើការ Select ជាមុនសិន រួចអាចប្រើឌំណរភ្ជាប់ទៅកាន់ ឯកសារ ឬ កម្មវិធីផ្សេងៗ បាន។ អ្នកអាចដំណរពី page មួយ ទៅ page មួយទៀត ឬ ពី ចំណងជើង មួយ ទៅ ចំណងជើងមួយទៀតបាន។ ក្នុង Microsoft Excel អ្នកអាចដំណរពីរ sheet ឬ សន្លឹកកិច្ចការ មួយ ទៅ មួយទៀតបាន ដូចគ្នា ឬ ក្នុង Microsoft Powerpoint អាចភ្ជាប់ពី ស្លាយ មួយ ទៅ ស្លាយមួយទៀតបាន។

ការប្រើដំណរក្នុង HTML

កែប្រែ

យើងមាន tag យុថ្កា ដើម្បីភ្ជាប់ដំណរ គឺ <a>