ឋានន្តរសក្ដិមន្ត្រីបួនសម្រាប់
ឋានន្តរសក្ដិមន្ត្រីបួនសម្រាប់ក្នុងបុរាណសម័យប្រទេសកម្ពុជាបានបែងចែកតំណែងមន្ត្រីជាបួនថ្នាក់ គឺថ្នាក់ ក្សត្រិយ៍ ឧភយោរាជ ឧបរាជ និង វររាជជននី។
ក្សត្រិយ៍ទ្រង់រាជ្យសម្រាប់ឯក
កែប្រែសម្រាប់ឯកមានន័យថាថ្នាក់ទីមួយគឺមន្ត្រីអស់ទាំងនោះអាចឡើងទៅជួបព្រះមហាក្សត្រផ្ទាល់។
- ១.ទីអគ្គមហាសេនា (ចៅហ៊្វាទឡ្ហៈ)
- ២.ទីយោមរាជ (យមរាជ)
- ៣.ទីវាំងវរវៀងជ័យ
- ៤.ទីក្រឡាហោម
- ៥.ទីចក្រី
- ទីឱភាសមន្រ្តី រឺ រឿនហ្លួង:
- ១.ទីមហាមន្រ្តី
- ២.ទីមហាទេព
ក្សត្រិយ៍ឧភយោរាជសម្រាប់ទោ
កែប្រែសម្រាប់ទោថ្នាក់ទីពីរមន្ត្រីទាំងនោះឡើងទៅដល់ព្រះឧភយោរាជផ្ទាល់
- ១.ទីសម្ដេចចៅពញា (អនុនាយករដ្ឋមន្ត្រី)
- ២.ទីវង្សាអគ្គរាជ (អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌)
- ៣.ទីស្រីធម្មាធិរាជ (ក្រសួងវាំង)
- ៤.ទីវិបុលរាជ (ក្រសួងជើងទឹក)
- ៥.ទីរាជតេជៈ (ក្រសួងជើងគោក)
- ទីឱភាសមន្រ្តី (ក្រសួងទូទៅ)
- ១.ទីអធិរាជវង្សា
- ២.ទីអធិកវង្សា
សម្ដេចព្រះមហាឧបរាជសម្រាប់ត្រី
កែប្រែសម្រាប់ត្រីថ្នាក់ទីបីមន្ត្រីទាំងនោះអាចឡើងគាល់ទៅព្រះមហាឧបរាជផ្ទាល់
- ១.ទីជេដ្ឋាមន្រ្តី
- ២.... ឯករាជ
- ៣....បទេសរាជ
- ៤.ទីស្រីទិព្វវ័ង
- ៥.ទីនរិន្ទនាយក
- ទីឱភាសមន្រ្តី:
- ១.ទីវិសេសមន្រ្តី
- ២.ទីមន្រ្តីនាយក
សម្ដេចព្រះវររាជិនី
កែប្រែសម្រាប់ចត្វាថ្នាក់ទីបួនមន្ត្រីទាំងនោះអាចឡើងទៅព្រះវររាជិនីផ្ទាល់
- ១.ទីអធិបតីសេនា
- ២.ទីវង្សានុរក្ស
- ៣.ទីវង្សាភិមន្ត
- ៤.ទីបវររាជ
- ៥.ទីវង្សាធិបេស
- ទីឱភាសមន្រ្តី
ឯកសារយោង
កែប្រែ- វចនានុក្រមជួនណាត ត្រង់ពាក្យ សមណសក្ដិ