ឌីវីឌី

(ត្រូវបានបញ្ជូនបន្តពី ឌីវីឌី-រ៉ូម)

អត្ថបទនិយាយអំពី ឌីវីឌីដែលជាវត្ថុសម្រាប់ផ្ទុកទិន្នន័យ , វីដេអូ , សម្លេង និង​ ព័ត៌មាន ផ្សេងៗ ។

ឌីវីឌី គឺជាថាសសម្រាប់ផ្ទុកទិន្នន័យ , ដែលបានរកឃើញ និង បង្កើតដោយក្រុមហ៊ុន Philips , Sony , Toshiba និង Panasonic នៅក្នុងឆ្នាំ ១៩៩៥ ។ ឌីវីឌី ផ្តល់អោយសមត្ថភាពផ្ទុកទុកខ្ពស់ជាង ថាសឌីសតូច(Compact Discs)នៅក្នុងខណៈពេលដែលមានទំហំដូចគ្នា ។

ឌីវីឌី ជាថាសឌីសសម្រាប់ផ្ទុកព័ត៌មាន

ឌីវីឌី ត្រូវបានប្រើនៅក្នុង ឌីវីឌី-វីដេអូ[១]របស់ឌីសវីដេអូអ្នកប្រើប្រាស់ និង នៅក្នុង ឌីវីឌី-សម្លេងDVD-Audio របស់ឌីសសម្លេងអ្នកប្រើប្រាស់ , ដែលប្រើជា ការសរសេរសម្រាប់ អេវីស៊ីអេចហ៍ឌី ឌីស (AVCHD discs)។ ឌីវីឌី អាចផ្ទុកនៅទិន្នន័យ និង​ ព័ត៌មានផ្សេងៗទៀត ដែលអាចសំដៅទៅលើ ឌីវីឌីសម្រាប់ផ្ទុកទិន្នន័យ ។

ប្រវត្តិសាស្រ្ត កែប្រែ

មុនពេលមកដល់នៃ ឌីវីឌី នៅឆ្នាំ ១៩៩៥ , វីស៊ីឌី បានក្លាយជាឌីសផ្ទុកព័ត៌មានលើកដំបូង សម្រាប់ចែកចាយ វីដេអូឌីជីថល ស្ថិតនៅលើកម្រិតស្តង់ដារ ១២០ មីលីម៉ែត អ៊ុបទិចឌីស ។ ( បុព្វបុរសរបស់វាគឺ , វីស៊ីឌី , ដែលប្រើ ស្រដៀងនឹង ការថតទុកវីដេអូ។) វីស៊ីឌី ត្រូវបានដាក់លក់នៅលើទីផ្សារ នៅឆ្នាំ ១៩៩៣ ។[១] នៅឆ្នាំដដែល , ឌីសអ៊ុបទិចសម្រាប់ផ្ទុកព័ត៌មានថ្មី២ ត្រូវបានចាប់ផ្តើមបង្កើតឡើង ។ ទីមួយគឺ ឌីសព័ត៌មានចម្រុះ «Multimedia Compact Disc (MMCD)» ដែលបង្កើតឡើងដោយ ក្រុមហ៊ុន Philips និង Sony និង មួយទៀតគឺ ឌីសដែលបានដង់ស៊ីតេខ្លាំង «Super Density (SD) disc» ដែលគាំទ្រដោយ Toshiba, Time Warner, Matsushita Electric, Hitachi, Mitsubishi Electric, Pioneer, Thomson, និង JVC

 
ប្រភេទនៃ ឌីវីឌី និង ទំហំស្តូកទុក

កម្រិតទំហំ កែប្រែ

កម្រិតទំហំនៃ ឌីវីឌី ត្រូវបានបង្កើត និង ធ្វើអោយល្អជាងមុន (Updated) ដោយ កិច្ចប្រជុំឌីវីឌី ដែលបានផ្សព្វផ្សាយជាសាធារណៈ និង ត្រូវបានគេហៅថា សៀវភៅឌីវីឌី ( ឧទាហរណ៍៖ សៀវភៅឌីវីឌីរ៉ូម «DVD-ROM Book» , សៀវភៅសម្លេងឌីវីឌី «DVD-Audio Book», សៀវភៅវីដេអូឌីវីឌី «DVD-Video Book», សៀវភៅឌីវីឌីអ «DVD-R Book», សៀវភៅឌីវីឌី​ អ ដាប់បលយូរ «DVD-RW Book»​ , សៀវភៅឌីវីឌី វីអ«DVD-VR Book» ជាដើម)។[២] [៣]

ឯកសារយោង កែប្រែ

  1. យោងតាមឯកសារជាភាសាអង់គ្លេស (PDF) Super Video Compact Disc, A Technical Explanation (PDF). Philips System Standards and Licensing. 1998. pp.
  2. សៀវភៅកំណត់ត្រានៃឌីវីឌី ជាភាសាអង់គ្លេស «^ a b DVD FLLC (2009-02) DVD Book Construction – list of all available DVD Books, Retrieved on 2009-07-24»
  3. យោងតាមប្រវត្តិសាស្រ្តនៃ សៀវភៅគ្រឿងផ្គត់ផ្គង់ ឌីវីឌី ជាភាសាអង់គ្លេស «DVD FLLC DVD Format Book – History of Supplements for DVD Books, Retrieved on 2009-07-24 »



 
វិគីមេឌា Commons មានមេឌា​ដែលបានទាក់ទងនឹង: