ឌែលឡាប៊ីយូធី និងហ្វេសសិន

ឌែលឡា (Della) ជាម៉ាកផលិតផលថែរក្សាសម្ផស្សក្នុង​ស្រុក​ដែលមាន​ទីស្នាក់​ការ​កណ្តាល​នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ឌែលឡា ត្រូវបានង្កើតឡើងក្នុងឆ្នាំ ២០១២ ដោយលោកស្រី​លៀង សូរិយា ដែល​បាន​បញ្ចប់​ការសិក្សាថ្នាក់អនុបណ្ឌិត នៅប្រទេសអូស្ត្រាលី។ រាល់ផលិតផលរបស់ ឌែលឡា គឺផ្តោតលើ​សុវត្ថិភាព​និងប្រសិទ្ធភាព​ជាចំបង ​ដែលបានជួយដោះស្រាយរាល់​បញ្ហារបស់​ស្បែកមុខ និងស្បែកដងខ្លួន មានដូចជា​ស្បែកខ្មៅស្រអាប់​មិនភ្លឺថ្លា ស្បែកមុខមុន ជាំអាចរុយម៍។

ប្រវត្តិនៃការកកើតម៉ាក ឌែលឡា

កែប្រែ

ឌែលឡាប៊ីយូធី និងហ្វេសសិន (Della Beauty and Fashion) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ដោយលោកស្រី លៀង សូរិយា ដោយ​ដំបូងឡើយចាប់ផ្តើម​ពីការលក់តែសម្លៀកបំពាក់និងគ្រឿងប្រើប្រាស់របស់នារីតែប៉ុណ្ណោះ។ រហូត​ដល់​ឆ្នាំ ២០១៩ ដោយ​សង្កេត​ឃើញ​ថាតម្រូវការ​លើផលិតផល​ថែរក្សាសម្រស់​មានការ​កើនឡើង​រាល់ថ្ងៃ ក៏ឈាន​ដល់ការ​ពង្រឹកអាជីវកម្ម​បន្ថែម​ទៅលើ​ផលិតផល​ថែរក្សា​សម្ផស្ស​ដែល​ផ្តោត​សំខាន់​លើធាតុ​ផ្សំបែប​ធម្មជាតិ និងសារធាតុ​ផ្សំកែ​ឆ្នៃ​ល្អៗជាច្រើន​ដោយ​មានការសិក្សា និងណែនាំយ៉ាងច្បាស់ពី​អ្នកជំនាញ និងមន្ទីរពិសោធន៍ដែលមានវិជ្ជាជីវៈពិតប្រាកដ។

ផលិតផលរ​បស់ឌែលឡា

កែប្រែ

ឌែលឡាប៊ីយូធី និងហ្វេសសិន (Della Beauty and Fashion) បានដាក់ចេញលក់ផលិតផលជាច្រើនប្រភេទរួមមានទាំង​ផលិតផលដែលជាម៉ាករបស់ឌែលឡាផ្ទាល់ ​​ក៏ដូចជា​ផលិតផលដែលធ្វើការនាំចូលពីប្រភេទកូរ៉េ ជប៉ុន បារាំង និងអាមេរិកជាដើម។​

ផលិតផលរបស់ឌែលឡា ផ្តោតសំខាន់ទៅលើលក្ខណៈ​ព្យាបាលច្រើនជាង​ការចិញ្ចឹម​ថែបំប៉ន​ដោយយើងសង្កេតឃើញពីបញ្ហាដែលកំពុងកើតមានឡើងលើអ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន។ ​ផលិត​ផល​​​របស់ឌែលឡារួមមាន៖

ឌែលឡាស្តេមសែល

កែប្រែ

Della Stem Cell Serum ជា​ប្រ​ភេទ​សេរ៉ូម​សម្រាប់​ជួសជុល​ស្បែកមុ​ខ​និង​ព្យាបាល​ស្នាម​ជ្រីវជ្រួញ។ សេរ៉ូម​នេះផ្សំ​ចេញពីកោសិកាដើមឬស្តេមសែល​​របស់​មើម​យិនសិន​ក្រហម ដែលមានសមត្ថភាពខ្ពស់ក្នុង​ការ​ប្រឆាំងនឹងរោគសញ្ញាចាស់មុនអាយុ។ សេរ៉ូមនេះអាចចូលទៅ​ព្យាបាល ស្បែកមុខ​ដែលមានអាចរុយម៍ ជាំ ខ្មៅស្រអាប់ ស្បែកមុខដែលមានរន្ធរោមធំ អោយត្រឡប់​មក​តឹង​ម៉ត់​រលោង ក្មេងជាងវ័យម្តងទៀត។

ឌែលឡាឈុតស្ក្រាប់ធម្មជាតិ

កែប្រែ

Della Organic Scrub ត្រូវបានផ្សំឡើងពីធាតុផ្សំធម្មជាតិ​១០០% រួមមានប្រេងធម្មជាតិ ជាង៣០មុខ ពន្លៃ ​​​​និងកាហ្វេ ដែល មានមុខងារក្នុងការជម្រុះកោសិកា ចាស់ៗ ផ្តល់សំណើម និងជួយ​អោយ​ស្បែកដងខ្លួនភ្លឺរលោង ហាប់តឹងណែន។

ឌែលឡាម៉ាសបិតមុខ

កែប្រែ

Della Premium Whitening Mask ​ជាប្រភេទម៉ាសសន្លឹកដែល​ផ្សំចេញពី​ស្តេមសែល​របស់​រុក្ខជាតិ​ជាច្រើន​មុខ​ ធ្វើ​ឱ្យស្បែកសភ្លឺរលោង​ ដោយជួយបឺតជាតិពុល​ចេញពីផ្ទៃមុខរបស់អ្នក​ បំបាត់រោល ធ្វើ​អោយ​ស្បែកមុខ​ត្រជាក់ស្រស់ស្រាយត្រឡប់មកវិញ។

ឌែលឡាសាប៊ូលាងមុខ

កែប្រែ

Della Coco Soap មានមុខងារលាងសម្អាតនិងជួសជុលកោសិកា​ស្បែកមុខនៅក្នុងផលិតផលតែមួយ​ ដោយលាងជំរះបាក់តេរីដែលតោងជាប់លើផ្ទៃមុខ របស់អ្នករយៈពេល មួយថ្ងៃពេញបានយ៉ាងជ្រៅ និងស្អាត​ល្អបំផុត ដែលប្រៀបបាននឹង​ការកម្ចាត់ឬសគល់នៃការឡើងមុន គ្រប់ប្រភេទផងដែរ។

ឌែលឡាគ្រីម SOS

កែប្រែ

Della SOS Cream អាចនិយាយបានថាជាផលិតផលលក់ដាច់​បំផុត របស់ម៉ាកឌែលឡា ដែលមុខងារផ្តោតសំខាន់​លើការព្យាបាលរាល់បញ្ហាអាលែកហ្ស៊ីពីផលិតផលផ្សេងៗ ព្យាបាលបញ្ហាមុខមុនគ្រប់ប្រភេទ មុខដែលខូច​ធ្ងន់ធ្ងរដោយសារផលិតផលគ្មានស្តង់ដា​អោយត្រឡប់មក​ជា​ស្អាតផូរផង់​ដូចកាលវ័យ១៨ឆ្នាំ។

ឌែលឡាម៉ាសអប់មុខ

កែប្រែ

Della Avococo Clay Mask ជាប្រភេទម៉ាសភក់ដែលផ្សំពី​ផ្លៃបឺ​ធម្មជាតិ និងស្បារដូងមានមុខ​ងារ​ជួយបំប៉នមុខអោយតឹងរលោង សម៉ត់តាំងពីប្រើលើកដំបូង។

ឌែលឡាទូឆ្ពុង

កែប្រែ

Della Steam Box ​ជាប្រភេទបន្ទប់​ស្ទឹមចល័តដែលងាយ​ស្រួលក្នុងការ​ប្រើប្រាស់នៅ​តាម​ផ្ទះ មិនត្រឹមតែសន្សំសំចៃពេលវេលានិងថវិកាប៉ុណ្ណោះទេ​ ប៉ុន្តែថែមទាំងមាន​អនាម័យ ផងដែរ។ មុខងារពិសេស​របស់ទូនេះ​គឺជួយកាត់បន្ថយស្ត្រេស​ បណ្តេញជាតិពុល និងប្រើជាម៉ាស៊ីន ថែរក្សាស្បែកផងដែរ។

ចំណែកទីផ្សារ

កែប្រែ

ក្នុងការប្រើប្រាស់រុក្ខជាតិ​ធម្មជាតិសុទ្ឌសាធមកធ្វើជារបស់ថែរក្សាសម្រស់ ឌែលឡាបានទទួលការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ច្រើនលើសលប់។​ គ្រឿងសម្អាងបែបធម្មជាតិត្រូវបានចាប់ផ្តើមក្លាយជាទីពេញនិយមសម្រាប់អ្នកប្រើប្រាស់ក៏ដូចជាពិភពលោកទាំងមូលនាពេលបច្ចុប្បន្ន។ ក្រុមហ៊ុនផ្ទាល់ក៏បានផ្តោតទៅលើការព្យាបាលបញ្ហាស្បែកដោយការប្រើប្រាស់ផលិតផលដូចជា ម៉ាសបិទមុខ សាប៊ូលាងមុខ ឡេលាបខ្លួន​ គ្រីមលាបមុខ សម្រាប់បញ្ហារៀងៗខ្លួន។​ ផលិតផលមានចរាចរណ៍ក្នុងនិងក្រៅប្រទេស លើប្រព័ន្ធអនឡាញនិងតាមបណ្តាសាខានានា ពិតជាងាយស្រួលខ្លាំងណាស់សម្រាប់ការដាក់លក់ផលិតផលទាំងនោះគ្រប់កន្លែងបែបនេះ។ ម៉ាកមួយនេះ កំពុងបង្កើនការគាំទ្រ និងចំណាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់ក៏ដូចជាពិភពលោកនូវខ្សែរផលិតផលដែលល្បីបំផុតរបស់ពួកគេ។ រូបមន្ត វត្ថុធាតុផ្សំគឺ ពិសេស សម្រិតសម្រាំង និង​ឆ្នៃបង្កើតឡើងដោយក្រុមអ្នកឯកទេសស្បែកដែលមានបទពិសោធន៍យូរឆ្នាំនៅក្នុងវិស័យគ្រៀងសម្អាង និងថែរក្សាសម្រស់នេះផងដែរ។

ការស្រាវជ្រាវនិងការច្នៃប្រឌិត

កែប្រែ

“ទទួលបានភាពស្រស់ស្អាតតាមរបៀបធម្មជាតិនិងសុវត្ថិភាព” – ឌែលឡាប៊ីយូធី ​

រាល់ផលិតផលថែរក្សាស្បែកម៉ាកឌែលឡា ត្រូវបានផ្សំឡើងពី ធាតុ​ផ្សំធម្មជាតិ​​ ដែលចំណាយពេលនិងកំលាំងជាច្រើន រួមផ្សំនឹង​សារធាតុ​ផ្សំ​គីមី​ល្អៗ​មួយ​ចំនួនដែលមិនមាន​ការហាមឃាត់ជាអន្តរជាតិ​ឡើយ។

ការអភិវឌ្ឍផលិតផលបែបនេះទាមទារអោយមានការស្រាវជ្រាវយ៉ាងខ្លាំង​ និងឆ្លងកាត់ការធ្វើតេស្ត​ជាច្រើនលើកច្រើនសារទម្រាំទទួលបានផលិតផលសម្រេចចេញមក។ ផលិតផលរបស់ពួកគេ បានចម្រាញ់ជាពិសេសចេញពីធាតុផ្សំធម្មជាតិៗជាច្រើន ដែលអាចធ្វើអោយស្បែកទទួលយកបានយ៉ាងល្អ ​និងផ្តល់ប្រសិទ្ធភាពខ្ពស់បំផុត។ ពួគគេមានមោទនភាពជាខ្លាំងដែលបណ្តាផលិតផលរបស់ពួកគេអាចតម្រូវបានគ្រប់ប្រភេទស្បែក ដែលប្រើធាតុផ្សំពីធម្មជាតិ។

ផលិតផលដែលត្រូវបានបង្កើតតាមបែបធម្មជាតិច្រើនតែផ្តល់នូវការឆ្លើយតបវិជ្ជមានយ៉ាង​ច្រើន​ពី​ដោយសារ​តែប្រសិទ្ធភាពខ្ពស់ដែលគ្មានផលប៉ះពាល់ទៅថ្ងៃក្រោយសូម្បីមួយភាគរយ។ ពួកគេបានអះអាងថាវានឹងអាច រក្សា​ ការពារ សុខភាពស្បែកបានខ្ពស់ និង ផ្តល់ភាពស្រស់ស្អាតបានយ៉ាងពិតប្រាកដ។

មិនមានការសាកល្បងផលិតផលលើសត្វ

កែប្រែ

រាល់ផលិតផលនិងរាល់ធាតុផ្សំទាំងអស់របស់ម៉ាកឌែលឡា មិនមានធ្វើការសាកល្បងលើ​សត្វ​នោះទេ។ នេះជាគោលការណ៍ របស់លោកស្រីលៀង​ សូរិយា ស្ថាបនិកម៉ាកឌែលឡា ប្រឆាំងនឹងការធ្វើ​ទារុណ​កម្មលើសត្វ។

ការិយាល័យ​ក​ណ្តា​ល

កែប្រែ

ឌែលឡាប៊ីយូធី និងហ្វេសសិន (Della Beauty and Fashion) មានការិយាល័យកណ្តាលរបស់ខ្លួននៅផ្លូវលេខ ៥៦៦ ខណ្ឌទួលគោក រាជធានីភ្នំពេញប្រទេសកម្ពុជា

ទូរស័ព្ទ៖ +៨៥៥ ៩៦ ៦៩៥ ៩៥៥៥

គេហទំព័រ - http://www.della-beauty.com/ Archived 2020-08-22 at the វេយប៊ែខ ម៉ាស៊ីន.

ហ្វេសប៊ុក - http://www.facebook.com/dellabeautykh

Instagram - http://www.instagram.com/dellabeautykh

យូធូប - http://www.youtube.com/c/dellabeautykh

អាជីវកម្មហ្គូហ្គល - http://dellakh.business.site Archived 2020-06-28 at the វេយប៊ែខ ម៉ាស៊ីន.

វីគីអាល់ហ្វា​ - https://en.wikialpha.org/wiki/Della_Beauty[តំណភ្ជាប់ខូច]

វីគីគ្រប់គ្នា - https://en.everybodywiki.com/Della_Beauty

ឯកសារយោង

កែប្រែ

1.      https://menafn.com/1100240072/Get-Glowing-With-Della-Beauty-and-Fashion-Products

2.      https://www.openpr.com/news/2066235/new-herbal-beauty-arrivals-for-this-summer-by-della

3.      https://www.prlog.org/12824859-della-beauty-launches-its-new-exciting-cosmetic-range-coffee-mackeral-skin-care-kit.html

4.      https://www.abnewswire.com/pressreleases/get-glowing-with-della-beauty-and-fashion-products_487254.html

5.      https://onlineprnews.com/news/1148098-1591021080-della-beauty-launches-its-new-exciting-cosmetic-range-coffee-mackeral-skin-care-kit.html/ Archived 2020-09-27 at the វេយប៊ែខ ម៉ាស៊ីន.